គន្លឹះជោគជ័យ

Image

ប្រទេសមួយដែលមានវប្បធម៌ ផ្ទាល់ខ្លួន តែវប្បធម៌នេះមិនបរិសុទ្ធដូចមុនទៀតទេដោយសារតែមានការហូរចូល របស់វប្បធម៌បរទេស។ ការបញ្ចូលគ្នារបស់វប្បធម៌គឺមិនល្អទេសម្រាប់ប្រទេសនិមួយៗ។ តើអ្វីទៅជាផលអាក្រក់ដែលកម្ពុជាទទួលរងពីការហូរចូលរបស់វប្បធម៌ បរទេសនោះ?

ឥទ្ធិពល អាក្រក់ទីមួយគឺវប្បធម៌របស់យើងនឹងលែងមានលើឆាកអន្តរជាតិតទៅទៀត ។ ដូចដែលយើងដឹងហើយថាវប្បធម៌ ត្រូវបានប្រតិបត្តិដោយយើងគ្រប់គ្នា តែបើយើងមិនប្រើវប្បធម៌ខ្លួនបែរជាទៅប្រើវប្បធម៌បរទេសវិញនោះវា នឹងធ្វើអាយវប្បធម៌របស់យើងសាបសូន្យនៅថ្ងៃណាមួយ។ របៀបស្លៀកពាក់ជាវប្បធម៌ខ្មែរគឺ ពុំមាន ខោ ខោវប៊យ អាវយឺត គឺមានត្រឹមតែខោជើងវែងធម្មតារឺ រ៉ូបធ្វើពី សូត្រ។ តែឥឡូវប្រជាជនខ្មែរ ស្លៀកខោ ខោវប៊យ ពាក់អាវយឺតជាពិសេសក្មេងស្រី ពួកគេចូលចិត្តស្លៀកខោ ខោវប៊យរឹប ឬស្លៀកសំពត់ខ្លីដែលវប្បធម៌ខ្មែរមិនអនុញ្ញាត។ ទោះជាយ៉ាងណា វាហាក់បីដូចមិនមែនជាកំហុសរបស់ពួកគេទាំងស្រុងនោះទេព្រោះគេ គ្រាន់តែធ្វើត្រាប់តាមជនបរទេសតែប៉ុណ្ណោះ។ ជាលទ្ធផលវប្បធម៌បរទេសអាចសម្លាប់វប្បធម៌យើងបានយ៉ាងងាយ។

ហេតុផលទីពីរគឺ ការយល់ច្រឡំពីវប្បធម៌។ ក្មេងជំនាន់ក្រោយនឹងមិនស្គាល់វប្បធម៌របស់យើងឡើយក្នុងរយៈពេល ២០ឆ្នាំទៀត ពួកគេនឹងឆ្ងល់ថាតើពួកគេ ធ្លាប់មានវប្បធម៌ផ្ទាល់ខ្លួនទេ?Image

ចំណុច ចុងក្រោយ មនុស្សនៅជុំវិញពិភពលោកនឹង មិនស្គាល់ ហើយឈប់សរសើរវប្បធម៌របស់យើងតទៅទៀត។ ពួកគេស្គាល់យើងថាជា ជនជាតិខ្មែរព្រោះតែវប្បធម៌ភាសា ប្រពៃណី និងការស្លៀកពាក់ តែផ្ទុយទៅវិញ យើង ខ្លួនយើង ជាអ្នក បំភ្លេចវប្បធម៌របស់យើងផ្ទាល់។ តើវប្បធម៌របស់យើងនៅមានលើឆាកអន្តរជាតិដោយរបៀបណា បើខ្មែរភាគច្រើនធ្វើខ្លួនដួចជាជនជាតិបរទេសនោះ ?

សរុបមក ការជះឥទ្ធិពលធំៗពីរខាងលើនិងធ្វើអោយវប្បធម៌ខ្មែរលែងមានវត្តមាន លើឆាកអន្តរជាតិតទៅទៀត ហើយខ្មែរនឹងយល់ច្រឡំពីវប្បធម៌ខ្លួន។ លើសពីនេះទៅទៀតនោះ ពិភពលោកនឹងមិនស្គាល់ជាតិខ្មែរតទៅទៀត។ ដូច្នេះក្នុងនាមយើងជាជនជាតិខ្មែរ យើងគួរតែរក្សាវប្បធម៌ដ៏មានតម្លៃរបស់យើងទុកសម្រាប់ក្មេងជំនាន់ ក្រោយ។ វប្បធម៌នៅ មានន័យថា ជាតិនៅ វប្បធម៌ល្អ មានន័យថាជាតិល្អ អ្នកដឹកនាំប្រកបដោយធម៌។

បញ្ហាខាងលើគឺជាបញ្ហាដែលប្រទេសកម្ពុជាកំពុងតែប្រឈម ប៉ុន្តែនេះមិនមានន័យថា យើងម្នាក់ៗត្រូវស្លៀកក្បិនរហូតដើម្បីថែរក្សាវប្បធម៌នោះទេ ដូចនេះ ចង់អោយយុវវ័យបញ្ចេញមតិ ផ្ទាល់ខ្លួន ថាតើអ្វីទៅជាផលប៉ះពាល់អវិជ្ជមានបំផុតរបស់វប្បធម៌បរទេសមកលើ កម្ពុជា ហើយក្នុងនាមយើងជាយុវវ័យខ្មែរម្នាក់ គួរធ្វើយ៉ាង

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s