៥ចំណុច ក្លាយជាមនុស្សហ៊ានធ្វើ!

ផ្សាយក្នុងផ្នែក រសជីវិត ដោយ Leng Kimngorn កាលពី 18-03-2012

ធ្លាប់សួរខ្លួនឯងទេថា អ្នកហ៊ានប្រឈមរាល់ការងារដែលអ្នកនឹងធ្វើមិនបាន ចំពោះការលំបាកយ៉ាងណានោះទេ? ជំនឿចិត្តលើខ្លួនឯង អាចឲ្យអ្នកមានអារម្មណ៍ថា អ្វីក៏អ្នកអាចធ្វើបានដែរ។ មនុស្សដែលមានសុទិដ្ឋិនិយមតែងមានអារម្មណ៍ថាមានក្ដីសុខ និងមាំមួនជាងមនុស្សដែលមានគំនិតអវិជ្ជមាន។ ការដែលជាមនុស្ស សុទិដ្ឋិនិយម មិនមែនមានន័យថា ការងារទាំងអស់សុទ្ធតែស្រួល ហើយជោគជ័យនឹងរត់មករកអ្នកនោះទេ ផ្ទុយទៅវិញ អ្នកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការកំណត់ថាអ្វីជាឧបសគ្គរបស់អ្នក និងខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាពរិះរកដំណោះស្រាយដើម្បីដោះស្រាយរាល់បញ្ហាទាំង នោះ។ ដើម្បីឲ្យក្លាយជាមនុស្សសុទិដ្ឋិនិយមម្នាក់តម្រូវ ឲ្យអ្នកមានគំនិតជាវិជ្ជមានចំពោះខ្លួនឯងជាប្រចាំ។ សូមសាកល្បង អានចំណុចខាងក្រោមរបស់ Sabay មើល៎!

. ស្វែងយល់ពីប្រតិកម្មរបស់អ្នកចំពោះស្ថានការណ៍នីមួយៗ
ប្រសិនបើអ្នកជាមនុស្សទុទ្ទិដ្ឋិនិយម អ្នកប្រហែលជាគិតថា រាល់ការងារនឹងបរាជ័យ ឬក៏អាចស្ដីបន្ទោសពីលទ្ធផលមិនសមប្រកបនានារបស់អ្នក។

. អនុវត្តនិយាយជាមួយខ្លួនអ្នកនូវគំនិតបែបវិជ្ជមាន
ឧទាហរណ៍ដូចជា ប្រសិនបើអ្នកហាក់គិតថា “ខ្ញុំមិនដែលធ្វើការងារនេះពីមុនទេ” ហើយចង់រាថយពេលជួបឧបសគ្គបន្តិចបន្តួច ប្ដូរការគិតអ្នកមកជា “ការងារនេះអាចជាឱកាសដើម្បីរៀនពីអ្វីដែលថ្មី”។ ការប្ដូរការគិតរបស់អ្នក អាចមានអារម្មណ៍ថាចម្លែក និងពិបាកនៅពេលដំបូង ប៉ុន្តែអ្នកនឹងសមនឹងការគិតនោះ ហើយវានឹងកើតឡើងដោយស្វ័យប្រវត្តិពេលដែលអ្នកធ្វើបែបនេះច្រើន ដង។Image

. ទទួលស្គាល់ថាអ្នកនឹងបានជោគជ័យ
ប៉ុន្តែត្រូវហ៊ានទទួលរាល់ការលំបាក។ ត្រូវប្រឈមឧបសគ្គនានាដែលអ្នកនឹងជួបក្នុងការសម្រេចចិត្តរបស់ អ្នក ដោយធ្វើគម្រោងផែនការច្បាស់លាស់ មានអំណត់ និងប្រើប្រាស់យុទ្ធសាស្ត្រត្រឹមត្រូវដើម្បីសម្រេចគោលដៅរបស់អ្នក។ អ្នកសុទិដ្ឋិនិយមតែងត្រៀមខ្លួនរួចជាស្រេចដើម្បីវាយបករាល់ការខក ចិត្ត និងបញ្ហានានាដែលគេនឹងជួបប្រទះ។

. នៅជិតមនុស្សដែលសុទិដ្ឋិនិយម
ឃ្លាំមើលពីកាយវិការ និងការដោះស្រាយស្ថានការណ៍របស់អ្នកទាំងនោះ និងព្យាយាមធ្វើដូចគ្នារាល់ចំណុចដែលអ្នកយល់ថាល្អ។ ការនៅជាមួយមនុស្សដែលមានសុទិដ្ឋិនិយមអាចជួយអ្នកឲ្យមានមាន កម្លាំងចិត្ត និងមានអារម្មណ៍វិជ្ជមាន។

. ថែរក្សាសុខភាពរាងកាយអ្នក
ប្រសិនបើអ្នកមានសុខភាពល្អពោរពេញទៅដោយឋាមពលនោះ អ្នកអាចធ្វើអ្វីប្រកបដោយជំនឿចិត្ត និងក្លៀវក្លា។ ត្រូវញ៉ាំអាហារដែលមានជីវជាតិបំប៉ន ចំណាយពេលវេលាដើរលេងខ្លះៗ និងសម្រាកឲ្យបានគ្រប់គ្រាន់៕

សំណួរ
បន្ទាប់ពីប្រិយមិត្តបានអានអត្ថបទនេះហើយ តើការពុំហ៊ានធ្វើអ្វីមួយបណ្ដាលមកពីអ្វី?

  1. អសមត្ថភាព ពីព្រោះ
  2. មិនហ៊ានប្រឈមនឹងបញ្ហា ពីព្រោះ
  3. មិនមានជំនឿទុកចិត្តលើខ្លួនឯង ពីព្រោះ

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s