៤យ៉ាងដើម្បីរស់នៅក្នុងភាពជោគជ័យ

បណ្ឌិត ជា ចំរើន អ្នកតំណាងរាស្ត្រមណ្ឌលកណ្ដាល បានលើកឡើងចំណុច៤យ៉ាងក្នុងន័យឲ្យជនានុជនជាពិសេសយុវវ័យដំណើរ ជីវិតរបស់ខ្លួនប្រកបដោយជោគជ័យទាំងនាពេលបច្ចុប្បន្ន និងអនាគត។ ទាំងបួនចំណុចនោះរួមមាន [សមត្ថភាព គោរពច្បាប់ធម្មជាតិ វាសនា និងឱកាស]។Image

ក្នុងពិធីចែកវិញ្ញាបនបត្រដល់ សិស្សានុសិស្សក្នុងអង្គការWHC កាលពីព្រឹកមិញនេះ លោកបណ្ឌិត ពន្យល់ថា មនុស្សម្នាក់ៗត្រូវមាន[សមត្ថភាព]ពេញលេញក្នុងខ្លួន។ ដើម្បីទទួលបានសមត្ថភាពនេះ មនុស្សត្រូវតែរៀនទោះរៀនពីសាលាក្ដី រៀនពីសង្គមក្ដី រៀនពីការងារក្ដី។ លោកសង្កត់ធ្ងន់ថា គ្មានបុគ្គលណាម្នាក់ដំណើរជីវិតរបស់ខ្លួនទៅបានស្រួលដោយគ្មាន សមត្ថភាពនោះទេ។
ចំពោះចំណុចដែលនិយាយអំពីការ[គោរពច្បាប់ធម្មជាតិ] វិញត្រូវ បណ្ឌិត ជា ចំរើន បកស្រាយថា មនុស្សត្រូវតែក្រឡេកមើលអ្នកដទៃទៀតដែលកំពុងរស់នៅជុំវិញខ្លួន។ ធ្វើបែបនេះដើម្បីសម្របខ្លួនតាមស្ថានភាពសង្គម។ ត្រង់នេះអាចមានន័យដូចពាក្យស្លោកខ្មែរមួយឃ្លាចែងថា [ចូលស្ទឹងតាមបថចូលស្រុកតាមប្រទេស]។
ដោយឡែកចំណុចទី៣ ដែលនិយាយអំពី”វាសនា”នោះ ពុំមែនសំដៅទៅរកព្រេងវាសនាក្នុងរឿងជំនឿបែបកម្មផលនោះទេ។ ចំណុចនេះ បណ្ឌិត ជា ចំរើន ចង់ដៅទៅរកទំនាក់ទំនងក្នុងសង្គមរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ ទៀត។ ប្រការនេះ លោកចង់ឲ្យបុគ្គលម្នាក់ៗចេះបង្កើតទំនាក់ទំនងល្អក្នុងសង្គមឲ្យ បានច្រើន។ ទំនាក់ទំនងក្នុងសង្គមកាន់តែច្រើន ទំនាក់ទំនងកាន់តែល្អ ឱកាសទទួលបានអត្ថប្រយោជន៍ក៏កាន់តែច្រើនដែរ បើទោះមិនទាន់បានក្នុងពេលមានទំនាក់ទំនងក្ដី។Image

ចំណុចចុងក្រោយ ដែលមនុស្សត្រូវមើលគឺ”ឱកាស”។ ជាកត្តាជុំរុញឲ្យខ្លួនក្លាយទៅជាបុគ្គលជោគជ័យលោកបណ្ឌិតឲ្យមើល ទៅលើឱកាស ពោលគឺត្រូវចេះ [រង់ចាំឱកាស ចេះឆក់ឱកាស បង្កើតឱកាស និងបំផ្លាញឱកាស]។ ត្រង់ចំណុច”បំផ្លាញឱកាស”នេះ គឺបុគ្គលម្នាក់ៗត្រូវចេះបំផ្លាញឱកាសណាដែលនាំសេចក្ដីវិនាសដល់ ខ្លួន។ ប្រការនេះដែរក៏សំដៅដល់ការប្រកួតប្រជែងរវាងគ្នានិងគ្នាដែរ។
បណ្ឌិត ជា ចំរើន អតីតជាក្មេងកំព្រារស់នៅក្នុងជំរំ។ បន្តមកលោកបានបើកអង្គការមួយបណ្ដុះបណ្ដាលជំនាញរដ្ឋបាល និងភាពជាអ្នកដឹកនាំ។ ជាជំហានបន្ទាប់លោកបានក្លាយជាតំណាងរាស្ត្រ និងជាសកលវិទ្យាធិការនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា៕
អត្ថបទ៖ តៈ សុឃួច

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s