៤ចំណុច ជំនួយការណាត់ជួបដំបូង

Image

ការ ជ្រើសរើសកន្លែង អាចជាការចាក់ស្រេះចំពោះអ្នកនៅពេលណាត់នរណាម្នាក់លើកដំបូង ។ ជាធម្មតា មនុស្សទូទៅតែងជ្រើសរើសកន្លែង ដែលពួកគេធ្លាប់ស្គាល់ ព្រោះអាចជួយឲ្យគេមានទំនុកចិត្តថា កន្លែងនោះជាកន្លែងដែលគេធ្លាប់ទៅ។ ក្រែងអ្នក ជាអ្នកជ្រើសកន្លែងហ្អេ៎?…ចុះហេតុអ្វីមិនសាក រកកន្លែងដែលថ្មី និងរ៉ូមែនទិក សម្រាប់អ្នកនិងដៃគូទៅ។ សាកល្បង រកវិធីខាងក្រោមនេះមើល៍ ក្រែងអាចជួយដល់អ្នកបាន។

. រកកន្លែងដែលមិនសូវជាថ្លៃ រ៉ូមែនទិក លក្ខណៈលំហែ និងសប្បាយៗ។ ពេលខ្លះ ការណាត់ដៃគូទៅកន្លែងល្អៗថ្លៃៗពេក អាចឲ្យអ្នកទាំងពីរ មានអារម្មណ៍មិនស្រួល ព្រោះរវល់បារម្ភរឿងតម្លៃ។ អ្នកអាចណាត់គ្នាទៅកន្លែងលំហែកាយដូចជា ឆ្នេរសមុទ្រ ញ៉ាំភេសជ្ជៈ នៅតាមតូបតូចៗជាដើម។

. កត់ត្រាពីការណាត់ជួបរបស់មិត្តភក្តិអ្នក។ ត្រូវចងចាំថា តើពួកគេស្លៀកសំលៀកបំពាក់បែបណា និងធ្វើអ្វីខ្លះនៅពេលដែលពួកគេជួបគ្នា។ ព័ត៌មានទាំងនេះ អាចជួយអ្នក កំណត់ពីទីកន្លែងដ៏សក្ដិសមសម្រាប់ការណាត់ជួបផ្ទាល់ខ្លួន។
. គិតពីសកម្មភាពផ្សេងៗដែលសប្បាយៗ នៅថ្ងៃណាត់ជួប។ អ្នកអាច នាំនាងទៅមើលកុន ទៅសួនកម្សាន្ត ឬជិះដើរមើលទេសភាព។ ការធ្វើ ដូចនេះ អាចឲ្យអ្នកទាំងពីរមានអារម្មណ៍រីករាយ និងប្លែកជាងការទៅអង្គុយញ៉ាំអាហារមើលមុខគ្នាម៉ក់ៗក្នុង ភោជនីយដ្ឋានថ្លៃៗ។

. សួរនាងឲ្យច្បាស់ពីអ្វីដែលនាងចូលចិត្ត និងមិនចូលចិត្តតាមទូរស័ព្ទមុនការណាត់។ យ៉ាងហោចណាស់ អ្នកអាចប៉ាន់ស្មានថា តើគេជាមនុស្សបែបណា និងគួរធ្វើអ្វី ឲ្យនាងសប្បាយចិត្ត។{fcomment}

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

បញ្ចេញមតិ