CEDAC៖ កុំអាលអស់សង្ឃឹមពីបញ្ហាខ្វះទឹកធ្វើស្រែ

ផ្សាយក្នុងផ្នែក ជីវិតខ្ញុំ, រសជីវិត ដោយ Leng Kimngornកាលពី 17-03-2012

សូមប្រជាកសិករ កុំអាលអស់សង្ឃឹមចំពោះបញ្ហាខ្វះទឹកស្ទូងស្រូវនៅរដូវវស្សាឆ្នាំ នេះ។ នេះជាការលើកឡើងរបស់មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជាហៅកាត់ថាCEDAC។ អង្គការនេះបានលើកទឹកចិត្តដល់ប្រជាកសិករដោយបញ្ជាក់ថា បើទោះបីជាទឹកភ្លៀងនៅមិនទាន់មានគ្រប់គ្រាន់សម្រាប់បង្កបង្កើន ផលនៅតាមតំបន់មួយចំនួនក៏ដោយក៏បញ្ហានេះនៅមិនទាន់អស់សង្ឃឹម ដែរ។

ខណៈ ដែលរបបទឹកភ្លៀងបាននឹងកំពុងបន្តនៅរដូវវស្សាឆ្នាំនេះ យើងសង្កេតឃើញថា នៅតាមបណ្ដាខេត្តមួយចំនួននៅមិនទាន់មានទឹកភ្លៀងធ្លាក់ គ្រប់គ្រាន់ ដែលជាហេតុធ្វើអោយប្រជាកសិករមួយចំនួន មានការព្រួយបារម្ភនិងអស់សង្ឃឹមចំពោះការខ្វះទឹកស្ទូង។ អង្គការCEDAC បានធ្វើការអំពាវនាវដល់ប្រជាកសិករដែរមិនទាន់ មានទឹកបង្កបង្កើនផលគ្រប់គ្រាន់ កុំអាលអស់សង្ឃឹមអំពីបញ្ហាខ្វះទឹក ព្រោះរដូវវស្សាឆ្នាំនេះនៅមិនទាន់បញ្ចប់នៅឡើយទេ។

លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការCEDAC បានមានប្រសាសន៍ថា បើយោងតាមប្រតិទិនខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី៧ ដល់ថ្ងៃទី១០ខែតុលា គឺខុសពីឆ្នាំមុនដែលពិធីបុណ្យនេះត្រូវប្រារព្ធធ្វើនៅថ្ងៃទី ១៨ ដល់ថ្ងៃទី២១ ខែកញ្ញា ហើយតាមធម្មតា ភ្លៀងនឹងបន្តធ្លាក់រហូតដល់ពិធីបុណ្យភ្ជុំបិណ្ឌរួច ដល់ពេលចេញវស្សា (ត្រូវនឹងថ្ងៃទី១៥កើត ខែអស្សាទ ឬ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១០) និងក្រោយ ពេលImage

លោក បណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់បន្តថា នៅចន្លោះពេលដែលនៅមិនទាន់មានទឹកគ្រប់គ្រាន់ នៅតំបន់មួយចំនួន កសិករគួរតែប្រើប្រាស់ពេលវេលានេះ ដើម្បីត្រៀមរៀបចំដី និងប្រមូលជីដាក់ស្រែនិងថ្នាលសំណាបសម្រាប់ស្ទូង ព្រោះភ្លៀងអាចនឹងធ្លាក់គ្រប់គ្រាន់ នាពេលខាងមុខ ជាពិសេសនៅរដូវភ្ជុំខាងមុខនេះ៕

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s