ហេតុអ្វីយុវវ័យ មិនចាប់អារម្មណ៍នឹងការអាន?

ផ្សាយក្នុងផ្នែក គន្លឹះជោគជ័យ ដោយ ឡេង គីមងន់ កាលពី 17-03-2012

តើហេតុអ្វីបានជា សង្គមខ្មែរបច្ចុប្បន្នក្លាយជាសង្គម មួយដែលមិនសូវមានការនិយម “អាន“? ប្រាកដណាស់ថា មាន មូលហេតុចម្បង ៗមួយចំនួនដែលប្រិយមិត្តរបស់ Sabayបានរកឃើញដូចជាកត្តាទូរទស្សន៍ ទូរស័Image

តើប្រការនេះជះឥទ្ធិពលបែបណាខ្លះដែរ? សំខាន់គឺ អ្នកនិពន្ធមិនបានទទួលការលើកទឹកចិត្ត ដែលធ្វើអោយការប្រឹងប្រែងស្វែងរកគំនិតច្នៃប្រឌិតថ្មីត្រូវថមថយ រឺបាត់បង់ទាំងស្រុង។ លោកសុខ ណារិទ្ធអ្នកនិពន្ធរឿង“មេឃលែងប្រែពណ៌“និយាយប្រាប់ Sabayថា“យើងសរសេររឿង មួយក្រៅពីមិនបានកម្រៃអាចចិញ្ចឹមជីវិតបាន វាថែមទាំងមិនបានទទួលការលើកទឹកចិត្តណាមួយផ្សេងសោះ!ពិសេសគេមិនសូវចង់បានដោយសារវីដេអូ កុន សម្បូរពិសេសសមត្ថភាពអានរបស់យុវវ័យឥឡូវមានកម្រិតផង! គេទម្រាំអានដាច់មួយទំព័រយូរគួរសម អញ្ចឹងហើយពួកគេមិនសូវរវល់មើលសៀវភៅទេ! “។

នៅ រាជធានីភ្នំពេញគេឃើញមានបណ្ណាល័យហោចណាស់ធំពីរដែលមានគេស្គាល់ ច្រើនគឺបណ្ណាល័យសម្ដេចហ៊ុន សែននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបណ្ណាល័យជាតិ នេះមិនទាន់គិតទៅដល់បណ្ណាល័យនៅសាកលវិទ្យាល័យមួយ ចំនួននិងស្ថាប័នរដ្ឋនិងឯកជនក៏ដូចជាអង្គការសង្គម ស៊ីវិលជាច្រើនទៀត។

នៅបណ្ណាល័យសម្ដេចហ៊ុន សែននិស្សិត ពេជ្រ កែវនារី និយាយ ប្រាប់ Sabay ថាធនធានសៀវភៅទើបជាបញ្ហាចម្បង។ “ខ្ញុំគិត ថាពួកយុវវ័យដូចខ្ញុំ គេមិនមែនថាមិនចូលចិត្តអានទេ ប៉ុន្តែពិតណាស់ថាយើងរាងដូចជារើសសៀវភៅបន្តិច!ពេលខ្លះយើងរើសតែសៀវភៅដែលទាក់ទងនិងផ្នែកដែលយើងកំពុងរៀន!តែតាមពិតទៅសៀវភៅបរទេសត្រូវបានគេជឿជាងសៀវភៅខ្មែរចំណុចនេះយើងនិយាយវៀងវាអត់កើតទេ!ហើយ មួយទៀតនោះគឺសៀវភៅបរទេសវាថ្លៃជាងសៀវភៅក្នុងស្រុកម្ល៉ោះហើយវា មានតិចតួចនៅឡើយមូលហេតុនេះហើយដែលការអានវាថយទៅតាមហ្នឹង!នេះជាគំនិតខ្ញុំ!”

ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ បណ្ណាល័យជាតិលោកស្រីខ្លូត វិបុឡាផ្ដល់ព័ត៌មានផ្ទុយពីទស្សនៈខាងលើនេះ។លោកស្រីថាពី មុនពិតជា មានសៀវភៅតិចមែនតែថាឥឡូវនេះ គឺមានច្រើនល្មមអាចបំពេញតាមសេចក្ដីត្រូវការរបស់ យុវវ័យពិសេសសិស្សនិស្សិត។” នៅ ទីនេះ សៀវភៅឡើង ដល់ប្រមាណ១២ម៉ឺនក្បាលជាងហើយដែលមានភាសាចម្រុះ ខ្មែរ បារាំង និងអង់គ្លេសនិងភាសាផ្សេងទៀត “។Image

ទោះយ៉ាងណាយុវជនប៉េងពិទូ និយាយ ថានៅ ខណៈដែលគេអោយតម្លៃការអានច្រើនជាងមុនក៏ដោយក៏អ្នកនិពន្ធ ប្រុងប្រយ័ត្នមុនពេលដាក់ចេញនូវស្នាដៃរបស់ខ្លួនទៅក្នុងមជ្ឈដ្ឋាន សាធារណៈ។

 

“ខ្ញុំធ្លាប់ទិញសៀវភៅច្រើនណាស់នៅតាមភោជនីយដ្ឋានផ្សេងៗពិសេសពេលឃើញនិស្សិតយើងខ្លះដើរលក់ដើម្បីរកកម្រៃសិក្សា!ខ្ញុំចង់គាំទ្រស្នាដៃខ្មែរផងទោះបីឯកសារខ្លះមានក្នុង Google ក៏ខ្ញុំសុខចិត្តទិញដែរ!តែលទ្ធផលគឺខ្ញុំសូមវាយតម្លៃថា ធ្វើដោយខ្ជីខ្ជាបំផុត!មាន សៀវភៅខ្លះគេយកមកបកប្រែហើយមានលក្ខណៈគ្រោតគ្រាតពិបាកអានយល់ បំផុតដោយសារមធ្យោបាយបម្លែងមក ជាភាសាជាតិនៅមានកម្រិតទាបហើយចេះតែអាចចរាចរណ៍លក់បានដែរខ្ញុំ នឹកឆ្ងល់!ខ្ញុំសរសើរ Sabay ខ្ញុំនិយាយពិតបង! អត្ថបទដែលបកពីគេចេះធ្វើអោយមានលំនាំអក្សរសាស្ត្រខ្មែរ ភាសាខ្មែរពិតៗងាយចាប់ងាយយល់ខ្ញុំសរសើរដោយស្មោះ !”។

 

នៅបណ្ណាគារមួយចំនួន គេក៏ឃើញមានប្រលោមលោកខ្មែរ ត្រូវបានគេនិពន្ធលក់ហូរហែ រហូតដល់រាប់ពាន់រឿងតែរហូតដល់ពេលនេះគេនៅមិនទាន់រកឃើញរឿងណាមួយ ដែលត្រូវបានគេស្គាល់ជាហូរហែនៅក្នុងចំណោមយុវវ័យខ្មែរនៅឡើយ។

 

“វាដូចបទចម្រៀងដែលគ្មានអត្ថន័យ អត្ថរូបនិងអត្ថរសអញ្ចឹងដែរ!”សោម បុប្ផានីដានិស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនិយាយ។“ខ្ញុំចង់ថា អ្នកសរសេរខ្លះមិនសម ហៅខ្លួនឯងថាអ្នកនិពន្ធទេនៅពេលដែលស្នាដៃរបស់ គេមានខ្លឹមតិចតួចពេករឺមានចំណុចខ្សោយនៃវិជ្ជាជីវៈលើគោកពេក !គេត្រូវគិតថាគេនោះក៏ជាអ្នកសម្លាប់អក្សរសិល្ប៍ខ្មែរដូចគ្នា!”។

 

ពិត ណាស់ ការអាននិងការសរសេរគឺមធ្យោបាយចម្បងក្នុងការបង្កើនការយល់ដឹង របស់មនុស្សរហូតមានពាក្យថាសៀវភៅមានអំណាចមូលដ្ឋានអាចផ្លាស់ប្ដូរ មនុស្សបាន។

 

តើយុវវ័យមានយោបល់យ៉ាងណាដែរចំពោះទស្សនៈទាំងប៉ុន្មានខាងលើនេះ?

 

តើយុវវ័យយល់យ៉ាងណាដែរប្រសិនបើ Sabay បង្កើតបន្ថែមអោយមានទំព័រប្រលោមលោកទំនើបមួយទៀត?

 

 

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s