ហេតុអ្វីយុវវ័យត្រូវធ្វើការស្ម័គ្រចិត្ត

អ្នកចង់ធ្វើជាការងារស្ម័គ្រចិត្តទេ ?តើការងារស្ម័គ្រចិត្តនោះយុវវ័យគប្បីទទួលត្រឹមកម្រិត ណា(ប៉ុន្មានម៉ោងក្នុង១ថ្ងៃ?រយៈពេលប៉ុន្មាន ខែ? ហេតុអ្វី?និស្សិត មួយចំនួនយល់ថា ចាំចប់បរិញ្ញាបត្រសិនចាំរកការងារធ្វើតែម្ដង ដោយមិនចាំបាច់ធ្វើជាការងារស្ម័គ្រចិត្តអីទេ តើអ្នកយល់យ៉ាងណាដែរ? ខុត សីហា នាំលោកអ្នកទៅជួបជាមួយលោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវឯករាជរបស់VDVANCE RESEARCHED ដែលមានយោបល់មួយចំនួនលើប្រធានបទនេះ។Image

ជម្រាបសួរ លោកវេជ្ជបណ្ឌិតបច្ចុប្បន្ននេះមានការលើកទឹកចិត្តអោយយុវវ័យចូលរួម សកម្មភាពសង្គមជាច្រើន តើលោកយល់យ៉ាងណាដែរចំពោះបញ្ហានេះ?

បណ្ឌិត៖ បាទសូមជម្រាបសួរប្អូន។ តាមពិតទៅខ្ញុំឃើញទិន្នន័យមួយ ចំនួនចំពោះរដ្ឋាភិបាលក៏ដូចជាអង្គការផ្សេងៗមានការលើកទឹកចិត្តឲ្យ យុវវ័យបានចូលរួមជាមួយកិច្ចការសង្គម។ដូចជារដ្ឋាភិបាលបានបង្កើត បណ្ដាញយុវជនថ្នាក់ជាតិថ្នាក់ខេត្តថ្នាក់ស្រុកថ្នាក់សហគមន៍។ចំពោះ អង្គការវិញយើងឃើញមានអង្គការមួយចំនួនដែលធ្វើការជាមួយយុវវ័យជា ពិសេសទៅលើសុខភាពបន្តពូជ តួនាទីយុវវ័យក្នុងការចូលរួមជាមួយសង្គមឃើញមានច្រើន។ប្រសិនបើ ចលនានេះរីកដុះដាលហើយរលកនេះជារលកពិតប្រាកដខ្ញុំគិតថានិងមាន ការអភិវឌ្ឍន៍ក្នុងការឲ្យយុវវ័យមានការចូលរួម។ប៉ុន្តែទោះបីជា យ៉ាងណាក៏ដោយយើងឃើញមានកង្វះចន្លោះ ការចូលរួមវាមានកម្រិត។

sabay៖ រវាងការងារស្ម័គ្រចិត្តដែលទាក់ទងនឹងជំនាញខ្លួនរៀននិងការងារ ស្ម័គ្រចិត្តដែលសង្គមកំពុងត្រូវការបំផុត យុវវ័យគួររើសយកមួយណា?ហេតុអ្វី?

បណ្ឌិត៖ ជាទូទៅការសិក្សានៅតាមមហាវិទ្យាល័យនិងការអនុវត្តន៍ការងារ ផ្ទាល់វាខុសគ្នាអញ្ចឹងហើយយើងត្រូវតែសម្រេចចិត្តទៅតាមទីផ្សារ ការងារ។យើងសង្កេតឃើញមានយុវវ័យមួយចំនួនគាត់មិនបានសិក្សាទីផ្សា ការងារមុននិងចូលរៀនមហាវិទ្យាល័យទេគឺគាត់រៀនទៅតាមគ្នា។ការរៀន តាមគ្នាឫតាមមិត្តភ័ក្ដិនេះហើយដែលជាមូលហេតុខុសពីចំណង់ ចំណូលចិត្តខុសឫជំនាញរបស់ដែលខ្លួនមាន។ទោះបីចង់ឫមិនចង់ត្រូវ តែធ្វើការងារនេះព្រោះដើម្បីយកបទពិសោធន៍។

sabay៖ តើ ក្នុងអំឡុងពេលបំពេញការងារស្ម័គ្រចិត្ត យុវវ័យគួរធ្វើសកម្មភាពអ្វីខ្លះ អ្នកខ្លះនិយាយថាគេអោយធ្វើអ្វីតាមគេទាំងអស់ តើលោកយល់យ៉ាងណា ដែរ?

បណ្ឌិត៖ មុនដំបូងយើងត្រូវប្រាប់គេថាយើងចង់ធ្វើអ្វីសិន បន្ទាប់មកយើងត្រូវតែចរចាពីតារាងការងារ អំពីតួនាទីនិងភារកិច្ច។ ហើយការងារដែលគេឲ្យធ្វើនោះតើត្រូវនឹងអ្វីដែលយើងចង់បានឬ ទេ?បើ អញ្ចឹងទេ យើងនឹងមិនចេះអ្វីទេក្រៅពីហ្វូតូកូបហ្វីនិងរៀបចំឯកសារឲ្យ គេ។ នៅពេលដែលបានចូលធ្វើការងារ ហើយត្រូវ រៀនពីរបៀបធ្វើការរបស់គេ របៀបគ្រប់គ្រង រចនាសម្ព័ន្ធ តួនាទីនិងភារកិច្ច។ ហើយនៅពេលបញ្ចប់យើងមានគោលដៅធ្វើអ្វីទៀត។

sabay៖ តើការងារស្ម័គ្រចិត្តនោះយុវវ័យគប្បីទទួលត្រឹមកម្រិតណា(ប៉ុន្មានម៉ោងក្នុង១ថ្ងៃ?រយៈពេលប៉ុន្មាន Image

ខែ?ហេតុអ្វី?

sabay៖ និស្សិត មួយចំនួនយល់ថា ចាំចប់បរិញ្ញាបត្រសិនចាំរកការងារធ្វើតែម្ដង ដោយមិនចាំបាច់ធ្វើជាការងារស្ម័គ្រចិត្តអីទេ តើលោកយល់យ៉ាងណាដែរ?

បណ្ឌិត៖ ការប្រកាន់ទស្សនៈបែបនេះវាមិនល្អទេសម្រាប់យុវវ័យ។យើងគួរតែ ឆ្លៀតពេលពេលទំនេរមួយចំនួនពីការសិក្សាមកបើទោះបីជាថ្ងៃអាទិត្យ ក៏ដោយ។ត្រូវរកការងារជាអ្នកស្ម័គ្រចិត្តដើម្បីទទួលយកបទពិសោធន៍ ដូចដែលខ្ញុំបានជម្រាបហើយថាការសិក្សានៅតាមមហាវិទ្យាល័យនិង ការងារអនុវត្តមិនដូចគ្នាទេ។នៅពេលដែលយើងមានបទពិសោធន៍ហើយពេល បញ្ជាប់ការសិក្សានោះយើងនិងងាយរកបានការងារល្អជាង។វាជាធម្មតាទេ នៅក្នុងកន្លែងធ្វើការមួយគេត្រូវការបុគ្គលិកដែលមានគុណភាព។

sabay៖ មានអាណាព្យាបាលខ្លះផ្ដាំផ្ញើកូនថា ចេញពីរៀនត្រូវមកផ្ទះ ចេញពីផ្ទះត្រូវទៅសាលារៀន ក្រៅពីហនឹងកុំចង់ដឹងរឿងអ្វីទាំងអស់ បូករួមទាំងការងារស្ម័គ្រចិត្តផង តើលោកយល់យ៉ាងណាដែរ?

បណ្ឌិត៖ កត្តានេះវាផ្អែកទៅលើក្ដាតសេដ្ឋកិច្ចរបស់ឪពុកម្ដាយ នោះ។ប៉ុន្តែពួកគាត់គួរតែទុកពេលឲ្យកូនរបស់គាត់ចូលរួមក្នុង សង្គមខ្លះ។ព្រោះដូចដែលខ្ញុំបានប្រាបអញ្ចឹងថាមេរៀនមិនដូចការ អនុវត្តទេ។ហើយឪពុកម្ដាយគួរតែតាមដានកូនផង ប្រយ៉ាត់កូនទៅធ្វើអ្វីផ្ដេសផ្ដាស។

sabay៖តើVolunteer និង Internshipខុសគ្នាដូចម្ដេចខ្លះ?

បណ្ឌិត៖ វាមិនខុសគ្នាប៉ុន្មានទេប្អូនគ្រាន់តែការងារ ស្ម័គ្រចិត្តជាការងារដែលយើងចង់ធ្វើហើយទៅសុំគេធ្វើ។ចំណែក Internship ជា ការងារដែលស្ថាប័នឫអង្គការមួយបម្រុងហើយជាស្រេចឲ្យធ្វើទៅតាម ផែនការមួយដែលបានកំណត់ហើយចំនួនអ្នកធ្វើមានកំណត់ទៅទៀត។

sabay៖ តើយុវវ័យអាចរកការងារស្ម័គ្រចិត្តដោយមធ្យោបាយណា?

បណ្ឌិត៖ បាទប្អូនយើងត្រូវស្វែងរកព័ត៌មានសិន។ ការស្វែងរកព័ត៌មានបច្ចុប្បន្ននេះងាយស្រួលទេ។យុវវ័យត្រូវដឹងថា ខាងផ្នែករដ្ឋាភិបាលចាប់ពីក្រសួងរហូតដល់ថ្នាក់ខេត្តក្រុងគេត្រូវ ការអ្នកស្ម័គ្រចិត្តអ្វីខ្លះហើយយើងរៀនជំនាញអ្វី។ចំពោះអង្គការ ក្រៅរដ្ឋាភិបាលនិងដៃគួរអភិវឌ្ឍន៍វិញសព្វថ្ងៃមានច្រើនណាស់ហើយគេ ត្រូវការអ្នកស្ម័គ្រចិត្តច្រើនណាស់បើសិនជាយើងរៀនខាងអ្វីយើង សុំគេធ្វើខាងនោះទៅ។ យើងអាចដឹងព័ត៌មាននេះតាមរយៈបណ្ដាញរបស់យើងដែលយើងបង្កើតដោយខ្លួន ឯងផ្ទាល់ដូចជាតាមរយៈមិត្តភ័ក្ដិ តាម internet facebook yahooឫតាមរយៈកាសែត វិទ្យុ ទូរទស្សន៍…។

sabay៖ ការងារស្ម័គ្រចិត្តក្រៅពីការងារជួយសង្គមដូចជានៅតាមក្រុមហ៊ុនវិញអាចជាប្រយោជន៍សម្រាប់យុវវ័យដែរឫទេ?

បណ្ឌិត៖ ពិតណាស់ប្អូនការងារស្ម័គ្រចិត្តមិនសំដៅតែទៅលើការងារ សង្គមប៉ុណ្ណោះទេការងារស្ម័គ្រចិត្តនៅតាមក្រុមហ៊ុនដៃគួរអភិវឌ្ឍន៍ នានាក៏ជាប្រយោជន៍ដ៏ធំរបស់យុវវ័យផងដែរ។

sabay៖ សម្រាប់លោកផ្ទាល់ ធ្វើការងារស្ម័គ្រចិត្តទាំងអស់គួរតែ ធ្វើការងារស្ម័គ្រចិត្តឫយ៉ាងណា ?

បណ្ឌិត៖ វាផ្អែកទៅកត្តាសេដ្ឋកិច្ចរបស់ធ្វើការងារស្ម័គ្រចិត្តម្នាក់ៗ។ បើសិនគាត់មានសេដ្ឋកិច្ចធូរធារពេលរៀនចប់ឪពុកម្ដាយរបស់គាត់មាន ក្រុមហ៊ុនខ្លួនឯងឫមានអ្នកធានាជួយរកការងារឲ្យធ្វើវាមិនអី ទេ។ ប៉ុន្តែបើសិនជាសិស្សនិស្សិតដែលមានសេដ្ឋកិច្ចក្រលំបាកជា ពិសេសអ្នកដែលមកពីជនបទគួរតែចូលរួមធ្វើការងារជាអ្នក ស្ម័គ្រចិត្តទើបបានល្អ។

sabay៖ អគុណលោកបណ្ឌិតចុងក្រោយ តើលោកមានយោបល់អ្វីខ្លះដល់យុវវ័យ?

បណ្ឌិត៖ អគុណលោកប្អូន។ យុវវ័យទាំងអស់ដែលចង់ធ្វើការងារជាអ្នក ស្ម័គ្រចិត្តយើងត្រូវស្វែងរកព័ត៌មានសិនយើងត្រូវចេះ បង្កើតបណ្ដាញដោយខ្លួនឯង។ត្រូវរៀនប្រើ internet facebook yahooចេះ មើលការសែត ព្រោះទាំងអស់នេះជាប្រភពនៃការងារ។ សម្រាប់អង្គភាពរបស់ខ្ញុំវិញកំពុងតែ ត្រូវការអ្នកស្ម័គ្រចិត្តជាច្រើនផងដែរ។

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s