ហេតុអ្វីត្រូវចាប់ផ្ដើមអាជីវកម្មតាំងពី នៅយុវវ័យ?

ផ្សាយក្នុងផ្នែក គន្លឹះជោគជ័យ ដោយ Leng Kimngorn កាលពី 17-03-2012

លោកឈួនសែទិព្យម្ចាស់ហាងចម្លាក់ខ្មែរ Foreverនិយាយប្រាប់ Sabay ដោយមោទនភាពថាលោក បានទទួលជោគជ័យក្នុងអាជីវកម្ម ដោយសារលោកសាកល្បងចេញតស៊ូតាំងពីនៅ ក្មេង។ក្នុងវ័យ៣៧ឆ្នាំលោកឈួន សែទិព្យជាម្ចាស់ហាងចម្លាក់ខ្មែរForever Image

ហាង សូត្រទិព្យ អង្គរនិងMini Barអង្គរNight ដែល មានទីតាំងនៅខេត្តសៀមរាប។” វាអត់ចម្លែកទេដែលមនុស្សភាគច្រើនគិតថាចាំមានលុយ ច្រើនសិនចាំរកស៊ី!តែខ្ញុំចាំពាក្យពុកខ្ញុំគាត់ប្រាប់ថា នាឡិកាជាលុយកាក់ ប្រើ វាបានញាប់ប៉ុណ្ណាលុយកាក់ហូរចូលច្រើនប៉ុណ្ណឹង!បើបណ្ដោយអោយពេល វេលាដើរ ចោលអត់ ន័យយើងនឹងស្ដាយក្រោយ!”។

ទោះបីមានបញ្ហា ខ្វះប្រភពហិរញ្ញប្បទានសម្រាប់ពង្រីកអាជីវកម្ម និងសេវាផ្ដល់ប្រាក់កម្ចីរបស់ធនាគារនានានៅតែមានអត្រាការ ប្រាក់ខ្ពស់ តែសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានរីកចម្រើនគួរអោយកត់សម្គាល់។ គួច ណារ៉េត បុគ្គលិក នៅស្ថានទូតមួយនិយាយប្រាប់ Sabayថាយុវវ័យងាកមកចាប់អារម្មណ៍នឹងការរកទទួលទានដោយ អាជីវកម្មផ្ទាល់កាន់តែច្រើនជាងមុនហើយ។ ” គ្នាខ្ញុំបួននាក់សុទ្ធតែធ្វើការអោយ គេតែក៏មានអាជីវកម្ម រួមក្រៅមួយដែរ!តាមពិតគ្នាខ្ញុំសុទ្ធតែយល់ថាមុខរបរផ្ទាល់ខ្លួន បានវាស្ថិតស្ថេរជាង”។Image

ណារ៉េត នឹង មិត្ត ភក្តិបានបើកអាជីវកម្មបូម លូមួយតាំងពីឆ្នាំ២០០៨ហើយបានដំណើរការរលូនមកទល់នឹងពេលនេះ។”កាល ពីជាងមួយឆ្នាំមុន យើងទើបតែចេញរកស៊ីយើងអត់មានម៉ូយគឺខាតរាល់ ខែរកលុយបើកអោយកម្មករយ៉ាងលំបាក! ណាផ្ដល់កន្លែងហូបចុកអោយគេទៀត!ម្នាក់ៗធ្វើការបានប្រាក់ ខែមក យកមកទប់តែនៅហ្នឹងតែឥឡូវគឺអូខេហើយឆ្លងកាត់ការតស៊ូនិងគោលដៅ ច្បាស់ពួក ខ្ញុំទីបំផុតបានជោគជ័យមែន!” ។

សហគ្រាសធុនតូច និងមធ្យមដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដោយការបង្កើតការងារក្នុងស្រុក និងបង្កើនថវិកាជាតិតាមរយៈ ពន្ធដា។ល។ណារ៉េតនិយាយថា”យុវវ័យកម្ពុជាប្រមាណ២សែននាក់ កំពុងរស់នៅក្រៅរង្វង់ទីផ្សារការងារ ! នេះមកពីពួកគេមិនដែលគិតដល់ការធ្វើអាជីវកម្ម! ពួកគេគិតថាតើធ្វើ យ៉ាងណាដើម្បីបានការងារធ្វើពិសេសគឺចង់ធ្វើការអោយអ្នកដទៃតែ ប៉ុណ្ណោះ!»។

ត្រង់ចំណុចនេះលោកឈួន សែទិព្យក៏បានសង្កត់ធ្ងន់ដែរថាយុវវ័យគួរជម្រុះចោលគំនិតដែល ថានឹងយកអាជីវកម្មសម្រាប់បង្អួតគ្នា។”យុវវ័យ ខ្លះ គិត ថាបើរកស៊ីតូចតាចមិន រកទេខ្មាសពួកម៉ាក!ខ្ញុំ ចង់ទាញអារម្មណ៍ថាអាជីវកម្មមិនមែនជាវត្ថុសម្រាប់បង្អួតគ្នាទេ!តែ វា អាចជាភស្តុតាងនៃសមត្ថភាពរបស់យើង!ជាទូទៅមនុស្សជោគជ័យទាំងឡាយគេ ចាប់ផ្ដើមពីតូចទៅ ធំនិងចាប់ពីមានលុយដ៏ខើចក្នុងដៃ!”។

ឯលោកតាំង ផេងម្ចាស់សិប្បកម្មនំ កុមារសញ្ញាសេះសមុទ្រវិញនិយាយដែរថា “យើងគួររកស៊ីពីវ័យក្មេងដោយសារយើងមានសុខភាពល្អ មានបញ្ញាពេញនិងមានកម្លាំងចិត្តមាំទាំ!តែយើងក៏គួរមានការ ពិគ្រោះជាមួយមនុស្សចាស់ដែល មានពិសោធន៍ដែរ!ការរកស៊ីត្រូវគិតពីបរាជ័យ ថាពេលនោះយើងដោះស្រាយយ៉ាងម៉េច !ត្រូវចាំថាមិនដែលមាន អ្នកណាដែលរកស៊ីមិនបរាជ័យនោះ ទេតែត្រូវក្បាលរឹងបន្តិចហើយរៀនពីការដួលដើម្បីឈរឡើងវិញអោយ ជាប់ជាងមុន!”។

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s