ស្ដាប់ដើម្បីយល់ មិនមែនស្ដាប់គ្រាន់តែឭនោះទេ!

ផ្សាយក្នុងផ្នែក គន្លឹះជោគជ័យ ដោយ ឡេង គីមងន់ កាលពី 17-03-2012Imageទំនាក់ទំនង ដើរតួយ៉ាងសំខាន់ដើម្បីជួយឲ្យយុវវ័យទទួលបានជោគជ័យក្នុងជីវិត។ ក្នុងនោះ ជំនាញនៃការស្ដាប់ជាផ្នែកមួយដែលជំរុញឲ្យយុវវ័យទទួលបាននូវ ទំនាក់ទំនងល្អផងដែរ។នៅពេលដែលអ្នកធំឡើង គ្រូនិងឪពុកម្ដាយ បានចំណាយពេលយ៉ាងយូរ ដើម្បីបង្រៀនអ្នកឲ្យចេះ និយាយ សរសេរ និងចេះអាន តែប្រហែលជាពួកគាត់មិនបានបង្ហាត់អ្នកឲ្យចេះស្ដាប់នោះទេ។ពាក្យ ថាចេះស្ដាប់ មិនមែនគ្រាន់តែសំដៅលើលទ្ធភាពដែលអាចស្ដាប់ឮប៉ុណ្ណោះទេ។
តើយុវវ័យចាំទេ កាលដែលអ្នករៀននៅឯសាលា មានគ្រូឬក៏សិស្សបានអានមេរៀនមួយ ហើយអ្នកមិនបានយកចិត្តទុកដាក់ស្ដាប់នោះទេ តែអ្នកបានស្ដាប់ឭពាក្យទាំងអស់។ តែផ្ទុយទៅវិញ អ្នកមិនអាចឆ្លើយសំនួររបស់គ្រូបាន ព្រោះអ្នកមិនបានចាំពីចំណុចសំខាន់និងអត្ថន័យនៅក្នុងមេរៀន។នេះ គឺមានន័យថា អ្នកមិនមែនស្ដាប់ទេ គឺអ្នកឭ។

Image

តើ អ្នកធ្លាប់ឈ្វេងយល់ពីខ្លួនឯងនៅពេលដែលសន្ទនាជាមួយអ្នកដទៃ ទេ?អ្នកដែលមានជំនាញខាងស្ដាប់ល្អ មិនត្រឹមតែយល់ពីអ្វីដែលដៃគូកំពុងនិយាយទេ តែគេថែមទាំងអាចស្មានដឹងថាអ្វីដែលដៃគូនឹងនិយាយបន្ទាបមក ទៀត។ហេតុអ្វីក៏គេពូកែម្ល៉េះ? ព្រោះគេមិនត្រឹមតែស្ដាប់ដើម្បីឭនោះទេ តែគេថែមទាំងផ្ដោតអារម្មណ៍ទៅលើដៃគូ ទាំងការនិយាយ កាយវិការ និងទឹកមុខទៀតផង។ជំនាញស្ដាប់ពិតប្រាកដបានផ្ដល់ប្រយោជន៍ដល់អ្នក ជាច្រើនដូចខាងក្រោម៖
-យល់ដឹងច្បាស់ពីអ្វីដែលកំពុងនិយាយ
-មានការរំពឹងទុកត្រូវ
-ជួយឲ្យការសន្ទនាកាន់តែមានភាពស៊ី សង្វាក់
-ជៀសផុតពីការយល់ខុសរវាងគ្នានឹងគ្នា
-ចំណេញពេលវេលា

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s