សាកធ្វើ៣យ៉ាងនេះមើល៍ ក្រែងរៀនពូកែ!

ផ្សាយក្នុងផ្នែកគន្លឹះជោគជ័យ ដោយ Leng Kimngorn កាលពី 17-03-2012

អ្វីទៅជាការអប់រំ ហើយថា តើផ្ដើមចេញពីកន្លែងណាឲ្យប្រាកដ? មនុស្សផ្សេងគ្នា ឲ្យនិយមន័យពាក្យថាអប់រំក៏ផ្សេងគ្នាដែរ ប៉ុន្តែមនុស្សមួយចំនួនយល់ស្របថា ការអប់រំផ្ដើមចេញពីសាលាមួយ ប៉ុណ្ណោះដែលល្អសម្រាប់កូនៗរបស់ពួកគាត់។ តើការអប់រំ នៅសាលារៀនពិតជាជម្រើសដ៏ល្អតែមួយគត់សម្រាប់ការសិក្សារបស់ និស្សិតទាំងឡាយមែនឬយ៉ាងណា?

ចំពោះគំនិតខ្ញុំរាល់ទម្រង់នៃការអប់រំ សុទ្ធតែផ្ដល់នូវការអភិវឌ្ឍ មិនចំពោះថា ការអប់រំនោះនៅក្នុងសាលារៀន នៅផ្ទះ នៅក្នុងទីអារាម នៅទីសាធារណៈ នៅកន្លែងធ្វើការ និងកន្លែងផ្សេងៗ ជាច្រើនទៀតនោះទេ។ កត្តាដែលអាចកំណត់ថាតើទម្រង់មួយណាដែលល្អនោះ គឺអាស្រ័យទៅលើអ្នកសិក្សាខ្លួនឯងជាអ្នកជ្រើសរើសទៅវិញទេ។ ចំពោះខ្ញុំ ការសិក្សាអាចដើរទៅដោយរលូនអាស្រ័យលើកត្តាបី។ កត្តាទាំងនោះមាន . ការអានមេរៀនជាមុន និងការរំលឹក . ការស្រាវជ្រាវបន្ថែម និង៣. ការអនុវត្តImage

ហេតុអ្វីខ្ញុំត្រូវអានមេរៀនជាមុន? ចំពោះ និស្សិតគ្រប់រូប ការអានមេរៀនជាមុន ពិតជាមានសារសំខាន់ជាខ្លាំង ព្រោះសកម្មភាពនេះអាចឲ្យអ្នកយល់ និងដឹងថាតើគាត់នឹងត្រូវរៀនអ្វី? លើសពីនេះទៅទៀត ការអានជាមុនអាចឲ្យពួកគាត់កំណត់ចំណុចសំខាន់ៗដែលទាក់ទងនឹង មេរៀន និងអាចលើកជាសំណួរ ទាក់ទងចំណុចដែលគាត់មិនយល់ទុកសួរគ្រូនៅពេលទៅដល់ថ្នាក់រៀន។ ក្រៅពីនេះ នៅក្នុងថ្នាក់ សិស្សខ្លួនឯង អាចបញ្ចេញមតិយ៉ាងសកម្ម ព្រោះគាត់បានអានពីផ្ទះរួចមកហើយ ហើយក៏ចំណេញពេលវេលាផងដែរ។

ទាក់ទងទៅនឹងការរំលឹក ហេតុអ្វីចាំបាច់ធ្វើដូចនេះ? ចំពោះចំណុចជាច្រើន ដែលរៀននៅក្នុងថ្នាក់ អ្នកអាចនឹងភ្លេចវាក្នុងរយៈពេលដ៏ខ្លី ប្រសិនបើមិនបានរំលឹកនៅផ្ទះ។ ការរំលឹកមានភាពងាយស្រួលខ្លាំងណាស់ អ្នកអាចចំណាយពេលប្រហែល១៥នាទី ក្នុងមួយថ្ងៃដើម្បីរំលឹកមេរៀនវាជាការស្រេច ព្រោះអ្វីៗអ្នកយល់ស្ទើរទាំងអស់ទៅហើយ។ ការរំលឹកប្រៀបដូចជាការចម្លងរាល់ចំណុចសំខាន់ៗដែលបានរៀនចូល ទៅក្នុងអង្គចងចាំរបស់អ្នក គឺខួរក្បាលអីចឹង។

កត្តាទី២: ហេតុ អ្វីចាំបាច់ត្រូវស្រាវជ្រាវបន្ថែម? ការស្រាវជ្រាវបន្ថែមផ្ដល់ឱកាសកាន់តែច្រើនដល់និស្សិតក្នុងការ ពង្រឹងក៏ដូចជាពង្រីកចំណេះដឹងបន្ថែមពីលើមុខវិជ្ជាដែលខ្លួនរៀន ក្នុងពេលបច្ចុប្បន្ន។ ការស្រាវជ្រាវបន្ថែមអាចឲ្យគាត់ពង្រីកការយល់ដឹងកាន់តែលម្អិត លើមេរៀនសាលា។ មិនតែប៉ុណ្ណោះគាត់ក៏អាចស្រាវជ្រាវជំនាញផ្សេងទៀតដែលអាចជួយគាត់ ដូចជាការ សិក្សាជំនាញកុំព្យូទ័រ សង្គម ព័ត៌មាននានា ។ល។ ដែលជំនាញទាំងនោះអាចទាក់ទងនឹងការអនុវត្តការងារនាពេលខាងមុខ។ បើមិនមានការសិក្សាស្រាវជ្រាវបន្ថែមប្រៀបបីដូចជាពួកគាត់កំពុង ដាក់ដែនកំណត់ឲ្យខ្លួនឯងដូច្នេះដែរ។

ចុងក្រោយគឺការអនុវត្ត។ ការអនុវត្ត ជាគន្លឹះដ៏សំខាន់បំផុតដែលធានាអ្វីដែលអ្នករៀន អាចអនុវត្តបានជាក់ស្ដែងក្នុងសង្គម។ ឧទាហរណ៍ដូចជាអ្នករៀលហែលទឹក ប្រសិនបើអ្នករៀនតែទ្រឹស្ដី យល់ត្រឹមទ្រឹស្ដីតើអាចឲ្យអ្នកឈ្នះការប្រកួតបានដែរឬទេ? បើចង់ចេះហែល ត្រូវលោតចូលទៅក្នុងអាងទឹក និងរៀនហែលដោយខ្លួនឯងទើបអាចធានាថាអ្នកអាចហែលបាន។ នៅពេលដែលអ្នកហែលកាន់តែច្រើន អ្នកនឹងរិតតែស្ទាត់ជំនាញឡើងៗ។ ត្រូវចាំថាមានតែការអនុវត្តប៉ុណ្ណោះដែលជួយឲ្យអ្នកធ្វើបានល្អ ឥតខ្ចោះ។

អ្វីដែលបានរៀបរាប់ខាងលើគ្រាន់ជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ ប៉ុណ្ណោះ ប្រសិនបើមានអ្វីខ្វះខាត សូមប្រិយមិត្តបន្ថែមក្នុងចន្លោះបញ្ចេញមតិខាងក្រោម៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s