សញ្ញាបង្ហាញពីសេចក្តីស្រលាញ់របស់មនុស្សម្នាក់

Image

តើ ធ្វើយ៉ាងណាទើបអាចដឹងថា មនុស្សម្នាក់កំពុងស្រលាញ់លោកអ្នក ? មនុស្សមួយចំនួនស្រលាញ់គេហើយ ប៉ុន្តែមិនហ៊ានសារភាពពីព្រោះខ្លាចទទួលបាននូវចំលើយបដិសេធ ។ ក៏ប៉ុន្តែទោះបីជាយ៉ាងណា តាមរយៈកាយវិការ និងសកម្មភាពរបស់ពួកគេលោកអ្នកនឹងអាចសម្គាល់ដឹងថា មនុស្សម្នាក់នោះស្រលាញ់លោកអ្នក ឬក៏អត់ ។ខាងក្រោមនេះគឺជាកាយវិការ និងសកម្មភាពដែលបង្ហាញប្រាប់ថា មនុស្សម្នាក់នោះចាប់អារម្មណ៍នឹងលោកអ្នក ។
មិនហ៊ានសំឡឹងចំភ្នែករបស់លោកអ្នក មនុស្សដែលលួចស្រលាញ់លោកអ្នកគឺតែងតែលួចសំឡឹងមើលលោកអ្នក ប៉ុន្តែមិនសូវហ៊ានសំឡឹងចំកែវភ្នែករបស់លោកអ្នកទេ ជាពិសេសគេតែងតែព្យាយាមគេចនៅពេលដែលលោកអ្នកសំឡឹងចំកែវភ្នែក របស់មនុស្សម្នាក់នោះ ។

ចូលចិត្តនិយាយអំពីលោកអ្នកជាមួយនិងមិត្តភក្តិ ប្រសិនបើលោកអ្នកចង់ដឹងថាតើមនុស្សម្នាក់នោះស្រលាញ់លោកអ្នក ឬអត់ លោកអ្នកអាចសាកសួរមិត្តភក្តិរបស់គេថាតើគេមានដែលរំលឹកពីលោក អ្នកដែរ ឬក៏អត់ ។

តែងតែជួយលោកអ្នក មនុស្សដែលលួចស្រលាញ់លោក អ្នកតែងតែជួយលោកអ្នកជានិច្ចទោះបីជាលោកអ្នកមិនបានស្នើរឱ្យជួយ ក៏ដោយ ។ នេះគឺជាសញ្ញាបង្ហាញថា គេយកចិត្តទុកដាក់ចំពោះលោកអ្នក ។

ចូលចិត្តធ្វើអ្វីដែលលោកអ្នកចូលចិត្ត ឬទៅកន្លែងដែលលោកអ្នកចូលចិត្តទៅ វាមិនមែនជារឿងគាប់ជួននោះទេប្រសិនបើលោកអ្នកតែងតែឃើញគេ ទៅកន្លែងដែលលោកអ្នកចូលចិត្តទៅពីព្រោះនេះជាសញ្ញាប្រាប់ថា គេចង់ជួបលោកអ្នក ។

សសើរអំពីលោកអ្នក ទោះបីជាលោកអ្នកមានចំនុចខ្វះខាត ឬទំលាប់មិនល្អយ៉ាងណា ក៏គេនៅតែនិយាយថា លោកអ្នកល្អស្អាតដដែល ខណៈពេលដែលអ្នកដទៃមិនគិតបែបនោះសោះ ។ ស្នេហាគឺអាចនាំឱ្យមនុស្សខ្វាក់ភ្នែកបានបែបនេះឯង ។

និយាយរដិបរដុប ទោះបីជាគេជាមនុស្សប៉ិននិយាយស្តីយ៉ាងណាក៏ដោយ ប៉ុន្តែនៅពេលដែលគេនិយាយជាមួយនិងលោកអ្នកគឺរូបគេតែងតែមានភាព រដិបរដុប និងខ្មាស់អៀនច្រើន ។

ព្យាយាមនៅជិតលោកអ្នក ប្រាកដណាស់ នៅពេលដែលស្រលាញ់នរណាម្នាក់ប្រាកដជាចង់នៅជិតគេគ្រប់វេលា ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s