វិធានការណ៍លុបបំបាត់ភាព

Image

តើ លោកអ្នកដឹងទេថា មនុស្សម្នាក់ដែលទទួលបានជោគជ័យគឺជាមនុស្សដែលធ្លាប់ទទួលការ បរាជ័យជាច្រើនលើកច្រើនសារដែរឬទេ ? ពិតណាស់ លោកអ្នកតែងតែមើលរំលងនូវភាពបរាជ័យរបស់អ្នកដែលទទួលបានជោគជ័យ ទាំងនោះ ។
តាមការពិត អ្នកដែលទទួលបានជោគជ័យនៅក្នុងឆាកជីវិតគឺជាមនុស្សដែលធ្លាប់ ឆ្លងកាត់នូវការបរាជ័យច្រើនរាប់មិនអស់ទើបបណ្តាលឱ្យពួកគេ មានជោគជ័យដូចថ្ងៃនេះ ។ ពួកគេព្យាយាមខិតខំប្រឹងប្រែងតស៊ូមិនរុញរាទោះបីជាពួកគេជួប ប្រទះភាពបរាជ័យប៉ុន្មានដងក៏ពួកគេនៅតែជំនះរហូតសំរេចគោលដៅ ។ ទាំងនេះបណ្តាលមកពីពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈម នឹងបរាជ័យដែលអាចនឹងកើតមាន ។
ក៏ប៉ុន្តែតើគួរធ្វើយ៉ាងណាដើម្បីជំនះបរាជ័យ និងឈានទៅរកភាពជោគជ័យបាន ? ខាងក្រោមនេះគឺជាវិធានការណ៍ដើម្បីដោះស្រាយ ។
មិនត្រូវសោកស្តាយចំពោះកំហុសដែលលោកអ្នកបានបង្កើតឡើង មនុស្សច្រើនរាប់មិនអស់តែងតែគិតពីកំហុសដែលខ្លួនបានបង្កើតកាល ពីអតីតកាលដែលជាហេតុធ្វើឱ្យពួកគេមានអារម្មណ៍អវិជ្ជមានចំពោះ ខ្លួនឯង និងមានអារម្មណ៍ថា ជីវិតរបស់ខ្លួនពេញទៅដោយភាពបរាជ័យ ។ ផ្ទុយទៅវិញ សំរាប់មនុស្សដែលទទួលបានជោគជ័យគិតថា ការបរាជ័យគឺជាឱកាស និងគន្លឺះដែលនាំទៅរកភាពជោគជ័យពីព្រោះពួកគេដឹងថា មិនអាចលុបបំបាត់នូវភាពបរាជ័យបាន ។ ហេតុនេះ អ្វីដែលពួកគេត្រូវធ្វើគឺរៀនកត់សំគាល់ពីកំហុសដែលពួកគេបាន បង្កើតដើម្បីធ្វើឱ្យប្រាកដថា ពួកគេនឹងមិនធ្វើវាម្តងទៀត ហើយបន្ទាប់មកពួកគេក៏ព្យាយាមឈានឆ្ពោះទៅមុខបន្តទៀត ។
ត្រូវគិតថា ការបរាជ័យនាំលោកអ្នកទៅកាន់គតិបណ្ឌិត ប្រសិនបើលោកអ្នកគិតថា ខ្លួនឯងជាមនុស្សបរាជ័យនឹងបណ្តាលឱ្យសកម្មភាពរបស់លោកអ្នកបរាជ័យ ហើយបង្កើតលទ្ធផលបរាជ័យដល់ខ្លួន ។ ច្រាសមកវិញ ប្រសិនបើលោកអ្នកគិតថា ខ្លួនរបស់លោកអ្នកគឺជាមនុស្សជោគជ័យ ហើយការបរាជ័យអាចផ្តល់មកនូវបទពិសោធន៍វិញនោះ លទ្ធផលដែលលោកអ្នកទទួលបានគឺជាជោគជ័យដូចអ្វីដែលលោកអ្នក បានគិត ។ ដូចពាក្យចាស់ពោលថា “ដាំស្រូវបានផលស្រូវ” និង “គិតល្អ ធ្វើល្អ ទទួលបានលទ្ធផលល្អ” ។
ត្រូវចេះជុំរុញលើកទឹកខ្លួនឯង ជាការពិតណាស់ ប្រសិនបើលោកអ្នកមិនចេះលើកទឹកចិត្តខ្លួនឯង គ្មាននរណាម្នាក់អាចជួយលោកបាននោះទេទោះបីជាមានការជ្រោមជ្រែង ពីមិត្តភក្តិ បងប្អូន និងសាច់ញាតិយ៉ាងណាក្តី ។ ការជំរុញទឹកចិត្តដែលមានប្រសិទ្ធភាពបំផុតនោះគឺកើតចេញពីក្នុង ចិត្តរបស់លោកអ្នក ។ ដូចនេះ លោកអ្នកត្រូវប្តេជ្ញានៅក្នុងចិត្តថា លោកអ្នកអាចធ្វើបាន ហើយលោកអ្នកនឹងទទួលបានជោគជ័យដូចអ្វីដែលលោកអ្នកបានប្តេជ្ញា ។
មិនត្រូវបោះបង់ចោល ប្រសិនបើបរាជ័យម្តង លោកអ្នកត្រូវខំប្រឹងប្រែងទ្វេរដង ។ មានន័យថា ប្រសិនបើលោកអ្នកជួបឧបសគ្គ ឬភាពបរាជ័យ លោកអ្នកមិនត្រូវបោះបង់ចោលគោលដៅរបស់លោកអ្នកនោះទេ ប៉ុន្តែលោកអ្នកត្រូវតែខិតខំព្យាយាមឱ្យកាន់តែខ្លាំងជាងមុនទៅ ទៀត ។
ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមនឹងភាពបរាជ័យ គ្មាននរណាល្អឥតខ្ចោះនោះទេ ។ ហេតុដូចនេះ លោកអ្នកត្រូវត្រៀមចិត្ត និងមធ្យោយបាយដើម្បីដោះស្រាយភាពបរាជ័យទាំងនោះ ។

ត្រូវចេះបង្អង់ល្បឿន ពេលខ្លះការបរាជ័យអាចធ្វើឱ្យលោកអ្នកបាក់ទឹកចិត្ត និងខ្វះការតស៊ូទៅមុខទៀត ដូច្នេះលោកអ្នកត្រូវចេះទុកពេលឱ្យខ្លួនឯងសំរាក និងលំហែចិត្តមុននឹងបន្តការតស៊ូនៅថ្ងៃខាងមុខ ។ ប្រសិនបើលោកអ្នកបង្ខំខ្លួនឯងខ្លាំងពេកអាចធ្វើឱ្យលោកអ្នកមិន ទទួលបានភាពជោគជ័យ ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s