លក្ខណៈសម្បត្តិនៃមិត្តភក្តិល្អ

Image

មិត្ត ភាពគឺពិតជាមានសារៈសំខាន់ និងមានតំលៃខ្លាំងណាស់សំរាប់មនុស្សគ្រប់រូបដើម្បីចូលរួមនៅ ក្នុងសង្គមមួយ ។ សេចក្តីដែលពិតនោះគឺថា មិត្តភាពគឺជាផ្នែកមួយដែលធ្វើឱ្យឆាកជីវិតរបស់មនុស្សម្នាក់ៗ ពេញលក្ខណៈ និងមានភាពរីករាយ ប៉ុន្តែប្រសិនបើលោកអ្នកសេពគប់ជាមួយមិត្តភក្តិដែលមិនល្អវិញ នោះ វានឹងអាចជះឥទ្ធិពលដល់ឆាកជីវិតរបស់លោកអ្នក ។ ហេតុនេះ មុនពេលលោកអ្នកធ្វើការទំនាក់ទំនងជាមួយមនុស្សណាម្នាក់ជាមិត្ត ភក្តិ លោកអ្នកត្រូវតែមានការប្រុងប្រយ័ត្នដើម្បីជៀសវាងការសេពគប់ មិត្តភក្តិដែលមិនល្អអាចនាំលោកអ្នកដើរក្នុងផ្លូវខុសដែលអាចប៉ះ ពាល់ដល់ឆាកជីវិតខ្លួន សង្គមគ្រួសារ និងសង្គម ។

តើគួរធ្វើយ៉ាងណាទើបអាចបញ្ជាក់ថាមិត្តភក្តិម្នាក់គឺជាមិត្ត ភក្តិល្អបាន ? ហើយតើលក្ខណៈសម្បត្តិរបស់មិត្តភក្តិល្អមានអ្វីខ្លះ ? ខាងក្រោមនេះនឹងបង្ហាញលោកអ្នកអំពីលក្ខណៈសម្បត្តិរបស់មិត្តភក្តិ ល្អ ។

ជឿទុកចិត្តបាន ៖ មិត្តល្អគឺជាមនុស្សដែលលោកអ្នកអាចជឿទុកចិត្តបានពីព្រោះពួកគេ នឹងជួយលាក់នូវរឿងអាថ៌កំបាំងដែលលោកអ្នកបានប្រាប់ពួកគេ ។ 

មានសច្ចៈត្រឹមត្រូវ ៖ មិត្តភក្តិល្អគឺជាមនុស្សដែលមិនចេះក្បត់នឹងលោកអ្នកទោះបីជា ក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ។

យកចិត្តទុកដាក់ និងស្មោះត្រង់ ៖ មិត្តល្អមិនមែនជាមនុស្សដែលចាំតែសសើរលោកអ្នករហូតនោះទេ ផ្ទុយទៅវិញពួកគេគឺជាមនុស្សដែលប្រាប់លោកអ្នកពីការពិត ។ ពួកគេនឹងជួយរិះគន់នូវរាល់កំហុសរបស់លោកអ្នកដោយមិនមានការលាក់ បាំង ។ ប្រាកដណាស់ ការរិះគន់របស់មិត្តល្អនេះគឺជាការរិះគន់ក្នុងន័យស្ថាបនា ។

ចេះយោគយល់ ៖ មិត្តល្អតែងតែចេះយោគយល់ដល់លោកអ្នកជានិច្ចទោះបីជាលោកអ្នក ប្រព្រឹត្តខុសទៅលើពួកគេក៏ដោយ ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេនឹងជួយកែតំរូវនូវកំហុសរបស់លោកអ្នកថែមទៀតផង ។

ជួយគាំទ្រ ៖ មិត្តភក្តិល្អគឺតែងតែនៅក្បែរ និងជួយគាំទ្រលោកអ្នក ជាពិសេសនៅពេលលោកអ្នកត្រូវការជំនួយដោយមិនគិតចង់បានផលប្រយោជន៍ ពីលោកអ្នក ហើយមិនថា ពិភពលោកនេះគិតយ៉ាងណាចំពោះលោកអ្នកនោះទេ ពួកគេគឺនៅតែនៅក្បែរលោកអ្នកជានិច្ច ។ លើសពីនេះទៅទៀត មិត្តល្អគឺតែងតែចូលរួមអបអរសាទរនៅពេលដែលលោកអ្នកទទួលបានជោគ ជ័យប្រៀបបាននឹងជោគជ័យរបស់ពួកគេដោយគ្មានការនឹកគិតច្រណែននឹង លោកអ្នកបន្តិចសោះឡើយ ។

ចេះយល់ចិត្ត ៖ មិត្តភក្តិល្អគឺជាមនុស្សដែលចេះយល់ចិត្តរបស់លោកអ្នក ។ នៅពេលលោកអ្នកគិត និងមានបញ្ហាអ្វីមួយលំបាកដែលលាក់ក្នុងចិត្ត ពួកគេអាចមើលដឹង ហើយព្យាយាមស្វែងរកមធ្យោយបាយដើម្បីជួយដោះស្រាយលោកអ្នក ។

លះបង់ ៖ មិត្តល្អគឺមិនខ្លាចក្នុងការលះបង់នូវអ្វីផ្សេងៗដែលជារបស់ពួក គេដើម្បីលោកអ្នកនោះទេពីព្រោះបញ្ហារបស់លោកអ្នកក៏ជាបញ្ហា របស់ពួកគេដែរ ។

មិនគិតពីទ្រព្យសម្បត្តិ ៖ មិត្តភាពមិនអាចប្រើប្រាក់ដើម្បីទៅទិញបាននោះទេ ។ ដូចនេះ ទោះជាលោកអ្នកមាន ឬក្រក៏ពួកគេនៅតែរាប់អានលោកអ្នក ។

ចេះចែករំលែក ៖ នៅពេលពួកគេមានអ្វីតិច ឬច្រើន ពួកគេតែងតែចែករំលែកជាមួយលោកអ្នកជានិច្ច ។ ពិតណាស់ មិត្តល្អមិនត្រឹមតែចែករំលែកនូវភាពរីករាយឱ្យគ្នាទៅវិញទៅមក នោះទេ ប៉ុន្តែពួកគេក៏ចូលរួមជួយចែករំលែកនូវភាពទុក្ខសោកនៅពេលដែលលោក អ្នកមានបញ្ហាផងដែរ ។

ជាអ្នកស្តាប់ ៖ ពួកគេតែងតែនៅក្បែរលោកអ្នកស្តាប់នូវរឿងទុក្ខសោក និងរឿងនៅក្នុងចិត្តរបស់លោកអ្នកគ្រប់ពេលដែលលោកអ្នកត្រូវការ ដោយមិនមានការធុញថប់ ឬត្អូញត្អែរនោះទេ ។

ផ្តល់តំលៃ និងការគោរព ៖ មិត្តល្អនឹងមិនព្យាយាមកបន្ទោសបង្អាប់លោកអ្នកនៅចំពោះមុខអ្នកដទៃ ។ ពួកគេផ្តល់តំលៃ និងផ្តល់ការគោរពចំពោះលោកអ្នកដូចដែលលោកអ្នកផ្តល់ការគោរពចំពោះ ពួកគេ ។

លោកអ្នកគួរចាំថា មិត្តភក្តិដ៏ល្អគឺកំររកបានណាស់ ដូចនេះលោកអ្នកត្រូវចេះថែរក្សាចំណងមិត្តភាពរបស់លោកអ្នកឱ្យបាន ល្អ និងយូរអង្វែង ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s