រៀន ចាំបាច់កំណត់គោលដៅជីវិតដែរ?

បណ្ដាអ្នកសិក្សាមួយចំនួនរៀនដោយមានគោលដៅរបស់ខ្លួនច្បាស់ លាស់ ពោលគឺគេបានត្រៀមជាស្រេចថា នឹងធ្វើអ្វីមួយនៅពេលដែលគេរៀនចប់។ ផ្ទុយទៅវិញ ក៏មានបណ្ដាអ្នកសិក្សាមួយចំនួនទៀត រៀនគ្មានគោលដៅច្បាស់លាស់នោះទេ គឺគេចេះតែសិក្សាទៅៗ ពេលខ្លះគ្រាន់តែរៀនកំដរគេ ចេះតែទៅតាមគេ ទៅអោយផុតតែពីផ្ទះកុំអោយគេថានៅទំនេរឥតប្រយោជន៍ ឬក៏ទៅដើម្បីគេចវេះពីកិច្ចការផ្ទះជាដើម។ ចុះការរៀនបែបនេះនៅថ្ងៃអនាគត តើវាផ្ដល់ផលប៉ះពាល់អ្វីខ្លះដល់ការសិក្សា និងអនាគតរបស់ពួកគេ?Image

យុវសិស្ស ម៉ៃ សុគន្ធា និយាយថា គេចង់ក្លាយជាអ្នកសិល្បៈ។ បច្ចុប្បន្ននេះ យុវសិស្សរូបនេះ កំពុងរៀនជំនាញព្យាណូ។ “ចំពោះគោលដៅរបស់ខ្ញុំ ខ្ញុំចង់ធ្វើជាអ្នកសិល្បៈ សព្វថ្ងៃខ្ញុំកំពុងរៀនព្យាណូនៅឯផ្ទះ។ ក្រៅពីនេះខ្ញុំរៀនភាសាអង់គ្លេសបន្ថែមទៀតដើម្បីអោយគោលដៅរបស់ ខ្ញុំបានសម្រេច ទោះជាបច្ចុប្បន្នខ្ញុំឈប់រៀននៅសាលារដ្ឋក៍ដោយក៍ខ្ញុំនៅតែខំ ប្រឹងប្រែងតទៅទៀតដែរ”។  ហេតុផលដែល សុគន្ធា កំណត់គោលដៅជាមុនបែបនេះ ជាការអភិវឌ្ឍខ្លួនគេអោយឈានទៅមុខ។ “…ឈានជាដំណាក់ៗ ដូចជាកាំជណ្ដើរអីចឹង ហើយវាអាចជួយតម្រង់ទិសអោយយើងឆាប់ទៅដល់គោលដៅដែលយើងប្រាថ្នា ចង់បានទៀតផង។

ផ្ទុយពី ម៉ៃ សុគន្ធា ខាងលើដែលបានកំណត់គោលដៅច្បាស់ក្នុងពេលកំពុងសិក្សានាបច្ចុប្បន្ន យុវសិស្ស ឌៀប រ៉ាវី និយាយបែបទាក់ទើរៗថា គេពុំបានកំណត់ថា មានគោលដៅធ្វើអ្វីទេ។ រ៉ាវី បន្តថា “ខ្ញុំមិនដឹងដែរ ខ្ញុំមិនមានគោលដៅអ្វីទេ ខ្ញុំចេះតែរៀនៗទៅ មិនដឹងថាថ្ងៃក្រោយខ្ញុំបានធ្វើការងារអ្វីនោះទេបង! ចាំរៀនចប់ចាំគិតទៀត។ គេនិយាយទៀតថា ពេលនេះខ្ញុំក៍មិនដែលគិតថានឹងចង់ធ្វើអ្វីដែរ ព្រោះខ្ញុំជាកូនអ្នកក្រគ្មានលទ្ធភាពរៀនបានជ្រៅជ្រះដូចកូនគេ អ្នកមានទេ”។ ចំពោះលទ្ធផលការសិក្សាបច្ចុប្បន្ន គេប្រាប់ឲ្យដឹងថា ការ

 

សិក្សាសព្វថ្ងៃគឺធម្មតាៗបានត្រឹមមធ្យម ដូចជាមិនមានមុខវិជ្ជាណាមួយល្អជាងមុខវិជ្ជាណាមួយទេ។

មិនដូចគន្ធាទេ វេជ្ជរ៉ា រៀននៅវិទ្យាល័យមួយនៅភ្នំពេញថ្មី ប្រាប់ច្បាស់ៗថា គេច្បាស់ណាស់ថា គេចង់ធ្វើជា[មេធាវី]។ ការដែលយុវតីរូបនេះ បានកំណត់គោលដៅ ជាមុនយ៉ាងនេះ ដោយសារនាងធ្លាប់បានស្ដាប់វិទ្យុគេនិយាយអំពីការរៀនមានគោលដៅ នេះ នាំឲ្យទទួលជោគជ័យក្នុងជីវិត។ លើសពីនេះការសិក្សាក៏បានលទ្ធផលល្អដែរ។ “…ខ្ញុំនឹងរៀនមហាវិទ្យាល័យច្បាប់…ហើយដើម្បីរៀនច្បាប់បានល្អ ទាល់តែខ្ញុំពូកែខាងសីលធម៌ ពលរដ្ឋ ប្រវត្តិសាស្ត្រ សិក្សាសង្គម អក្សរសាស្ត្រខ្មែរជាដើម…”។ វេជ្ជរ៉ា អះអាងថា នាងប្រឹងមុខវិជ្ជាទាំងនេះ ទទួលបានលទ្ធផលល្អប្រសើរបច្ចុប្បន្ន។ ប៉ុន្តែ គេពុំបានបោះបង់មុខវិជ្ជាដ៏ទៃទៀតទេ។ “…គ្រាន់ថា មុខវិជ្ជាទាំងនេះ អាទិភាពជាងគេ!”។

ងាកមកមើលការលើកឡើងរបស់និស្សិតវិញជុំវិញបញ្ហាការសិក្សាគ្មាន គោលបំណងនេះ។ រំលឹកពីអតីតកាលនិស្សិត ម៉ា ជីវ៉ា អ្នកខេត្តកណ្ដាលដែលទើបតែបានប្រលងចូលសិក្សាច្បាប់នៅសកល វិទ្យាល័យព្រះសីហមុនីរាជា ក្នុងឆ្នាំនេះ  និយាយថា គេពុំបានកំណត់គោលបំណងអ្វីនោះទេ កាលពីនៅរៀនវិទ្យាល័យ។ បន្ទាប់ពីជាប់បាក់ឌុបរួច គេពុំដឹងរៀនអ្វី និងធ្វើអ្វីនោះទេ? និស្សិតរូបនេះ ទុកចោលជាងពីរឆ្នាំមកហើយ។ គេសារភាពថា ការកំណត់គោលបំណងជីវិតគឺពិតជាមានសារៈសំខាន់ដើម្បីអភិវឌ្ឍខ្លួន។ “ឥឡូវនេះខ្ញុំមានគោលដៅជីវិតច្បាស់លាស់ហើយ…ហើយខ្ញុំសម្គាល់ខ្លួន ឯងថា ហាក់មានទឹកចិត្តជាងមុនឆ្ងាយណាស់”។Image

ក្រៅពីអ្នកសិក្សាគួរមានគោលដៅជីវិតនោះ អ្នករៀនក៏គួរមានសមត្ថភាពផងដែរ។ តាមទស្សនៈរបស់បណ្ឌិត ជា ចំរើន អ្នកតំណាងរាស្ត្រមណ្ឌលកណ្ដាល ឲ្យដឹងថា សមត្ថភាពនេះគឺកើតចេញពីការសិក្សារៀនសូត្រ។     ក្នុងន័យជាគន្លឹះដល់ការសិក្សារបស់អ្នករៀន បណ្ឌិត ជា ចំរើន លើកឡើងទៀតថា រៀនពីសាលា រៀនពីសង្គម រៀនពីការងារ។ ត្រូវមានការតាំងចិត្តច្បាស់លាស់ថា រៀនដើម្បីធ្វើអ្វីទៅថ្ងៃមុខ។ ម្យ៉ាងទៀតមិនថា តែអ្នករៀននោះទេ គឺត្រូវក្រឡេកមើលអ្នកដទៃទៀតដែលកំពុងរស់នៅជុំវិញខ្លួន ពិសេសសំឡឹងមើលអ្នករៀនដែលបានកំណត់គោលដៅជីវិត ហើយទទួលបានជោគជ័យ។ ធ្វើបែបនេះគឺដើម្បីសម្របខ្លួនតាមស្ថានភាពសង្គមជាក់ស្ដែង មានន័យថា មនុស្សត្រូវគោរពច្បាប់ធម្មជាតិ។ តាមរយៈការជួបសន្ទនាជាមួយបណ្ដាយុវវ័យមួយចំនួនយល់ថា ប្រការដែលគេរៀបចំគោលដៅច្បាស់លាស់បែបនេះ នឹងជំរុញការសិក្សារបស់គេអោយឆ្ពោះទៅរកភាពជោគជ័យ។ ជាពិសេស ជាកម្លាំងធ្វើឲ្យសម្រេចគោលដៅរបស់ពួកគេ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s