យុវវ័យក៏អាចបង្កើតអាជីវកម្មដោយខ្លួនឯងដែរ

ក្នុងបរិបទបច្ចុប្បន្ន គេអាចសំគាល់បានថា យុវវ័យភាគច្រើនបានចាប់យកការសិក្សា ដើម្បីស្វែងរកការងារធ្វើ នៅតាមបណ្ដាក្រុមហ៊ុនឬស្ថាប័ននានាជាសំខាន់ ។ អ្នកទាំងនោះ បានចំណាយពេលស្ទើរទាំងអស់សម្រាប់ការសិក្សាដោយមិនបានចាប់ អារម្មណ៍រឿងបង្កើតអាជីវកម្មដោយខ្លួនឯងឡើយ។Image

លោក វ៉ាត សេរីវឌ្ឃនៈ អតីតនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង និងជាបុគ្គលិកបម្រើការក្នុងក្រុមហ៊ុនអចលនទ្រព្យមួយបានចែករំលែក ការយល់ឃើញជាមួយ Sabay ថា យុវវ័យគួរតែងាកមកចាប់អារម្មណ៍ការងារអាជីវកម្មជាច្រើនចាប់ពីឥឡូវ នេះ ដោយលោកគិតថា ការងារអាជីវកម្មនេះមិនមែនសម្រាប់តែអ្នកដែលមានវ័យកណ្ដាល ឬទាល់តែអ្នកដែលមានដើមទុនច្រើនស្រាប់នេះទេ។

ជុំវិញប្រធានបទនេះ វន រីណា បានលើកឡើងថា យុវវ័យក៏អាចបើកអាជីវកម្មបានដែរ។ និស្សិតរូបនេះបានបញ្ជាក់ថា ប្រសិនបើយុវវ័យមានគំនិត ចេះច្នៃប្រឌិត មានសមត្ថភាព នោះជារឿងប្រសើរណាស់ដែលពួកគេអាចចាប់ផ្ដើមអាជីវកម្មបាន។
“ខ្ញុំថាមានតិចណាស់ ប្រហែល ១% នៃអ្នកសិក្សាដែលចាប់អារម្មណ៍ការងាររកស៊ី…ព្រោះទោះបីជាគេ ឆ្លៀតពេលពីរៀន ក៏ច្រើនទៅធ្វើការឲ្យគេដែរ…” នេះជាសំដីរបស់ រីណា។Image

យុវវ័យ ហាក់មិនសូវចាប់អារម្មណ៍កិច្ចការអាជីវកម្ម គឺដោយសារអ្នកទាំងនោះគិតពីការចំណាយដើមទុន និងពេលវេលា”។ កញ្ញា អ៊ុក អេលីតា និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាប្រធានក្រុមនិស្សិតដែលបានទទួលជ័យជម្នះក្នុងកម្មវិធីប្រកួត គម្រោងអាជីវកម្មរបស់ AIESEC ក្នុងឆ្នាំ២០១១នេះ ពន្យល់ថា ការពិតមកពីយុវវ័យភាពច្រើនគិតថាឲ្យតែបើកអាជីវកម្ម គឺត្រូវការចំណាយថវិកាច្រើន។

សម្រាប់ខ្លួននាងផ្ទាល់ គិតថា យុវវ័យអាចចាប់ផ្ដើមធ្វើអាជីវកម្មនៅពេលណាក៏បាន ដោយអាចសម្លឹងមើលអាជីវកម្មខ្នាតតូច ឬមធ្យម ដែលចំណាយដើមទុនមិនច្រើនឡើយ។ “ខ្ញុំឧទាហរណ៍ ដូចជាការលក់ខោអាវតាម online ជាដើម គឺចំណាយមិនច្រើនទេ”។ យ៉ាងណាមិញ និស្សិតរូបនេះ ក៏បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននៅកម្ពុជា ក៏មានក្រុមហ៊ុនមួយចំនួនតែងគាំទ្រ និងឧបត្ថម្ភដល់គម្រោងអាជីវកម្មរបស់និស្សិតផងដែរ។

អេលីតា និងសមាជិកក្រុមរបស់ខ្លួនកំពុងតែពិភាក្សាលើគម្រោងអាជីវកម្មរបស់ ខ្លួន ដែលបានទទួលជ័យលាភីជាគម្រោងអាជីវកម្មល្អជាងគេ។ “ខ្ញុំគ្រោងបើកទស្សនាវដ្ដី…”។

“ជាការពិត ខ្ញុំមិនដែលចាប់អារម្មណ៍ការងារតូចតាច…ខ្ញុំចង់ធ្វើមុខរបរណាដែល មានចំណូលច្រើន”។ នេះជាការលើកឡើងរបស់ ខៀវ សារ៉ានី និស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាបានបន្តថា យុវវ័យក៏មានបំណងចង់ធ្វើអាជីវកម្មច្រើនដែរ តែសំខាន់ត្រង់អ្នកនោះមានដើមទុនទេ។ នាងសង្កេតឃើញថា យុវវ័យភាពច្រើន តែងចាប់ផ្ដើមគិតពីកិច្ចការអាជីវកម្មនៅពេលដែលមានគ្រួសារ ឬនៅពេលមានវ័យច្រើនក្រោយបញ្ចប់ការសិក្សាជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នក៏មានការកើនឡើងនៃយុវវ័យចូលប្រឡូកក្នុងការងារ អាជីវកម្មនេះ ដោយកញ្ញាសង្កេតឃើញថា យុវវ័យបច្ចុប្បន្ន ចេះបង្កើតគម្រោងអាជីវកម្មជាមួយមិត្តភ័ក្ដិ ដូចជាការលក់សំលៀកបំពាក់តាម Facebook ជាដើម។ នេះជាការអះអាងបន្ថែមរបស់ កញ្ញា អេលីតា ខាងលើ។

លោក វ៉ា វីរៈ ទីប្រឹក្សានៅក្រុមហ៊ុនឯកជន Huchison Global Communication និងជាអ្នកគ្រប់គ្រងអាជីវកម្មមានលក្ខណៈគ្រួសារមួយ បានលើកឡើងថា យុវវ័យបច្ចុប្បន្នហាក់មិនសូវចាប់អារម្មណ៍ ឬហ៊ានចាប់ផ្ដើមអាជីវកម្ម ហើយក៏នៅមានចំណុចខ្វះខាតមួយចំនួនក្នុងការងារទំនាក់ទំនងបង្កើត បណ្ដាញអាជីវកម្មនេះនៅឡើយ។ សម្រាប់ខ្លួនលោកផ្ទាល់ គឺតែងលើកទឹកចិត្ត និងគាំទ្រប្រសិនជាយុវជនជំនាន់ក្រោយចូលរួមក្នុងវិស័យធុរកិច្ចនេះ កាន់តែច្រើននោះ។

ជួបជាមួយម្ចាស់អាជីវកម្មដ៏ជោគជ័យ និងជាអនុប្រធានថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCIC) ដែលបានចាប់ផ្ដើមបង្កើតអាជីវកម្មដោយខ្លួនឯងតាំងពីវ័យ ១៥ឆ្នាំនោះ បានគាំទ្រគំនិតដែលយុវវ័យគួរបង្កើត និងគ្រប់គ្រងអាជីវកម្មដោយខ្លួនឯង។

ទោះយ៉ាងណា ទន្ទឹមនឹងការធ្វើអាជីវកម្មនេះ យុវវ័យក៏ត្រូវតែមានទំនុកចិត្ត និងកំណត់គោលដៅឲ្យបានច្បាស់សិន ហើយប៉ាន់ប្រមាណនិងសិក្សាពីតម្រូវការសង្គមឲ្យបានច្បាស់ជាមុនសិន ទើបអាចទទួលជោគជ័យបាន។ ដោយឡែក ពេលវេលាដែលត្រូវចាប់ផ្ដើមគឺមិនសំខាន់ថាត្រូវបញ្ចប់ការសិក្សា សិននេះទេ តែសំខាន់គឺនៅពេលដែលបុគ្គលនោះមានបទពិសោធន៍មួយចំនួនក្នុងការងារ ដូចជាការបម្រើការនៅតាមក្រុមហ៊ុនជាដើម៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s