យុទ្ធសាស្ត្រអប់រំក្មេងទំនើង

Image

បច្ចុប្បន្ន នេះដោយសារតែការអភិវឌ្ឍន៍ និងការរីកចំរើននៃបច្ចេកវិជ្ជាថ្មីៗដ៏ទំនើបធ្វើឱ្យពិភពលោក ទាំងមូលមានភាពកាន់តែទំនើបអស្ចារ្យឡើងៗដែលមនុស្សគ្រប់គ្នានឹក ស្មានមិនដល់ ។ ភាពរីកចំរើនដ៏ទំនើបអស្ចារ្យទាំងនេះបណ្តាលឱ្យយុវវ័យនាពេល បច្ចុប្បន្នមានការភ្លើតភ្លើនមិនសូវគិតអំពីរឿងរៀនសូត្រ ហើយមានអត្តចរិកឆ្មើងឆ្មៃមិនស្គាល់ចាស់ទុំទៀតផង ។ នេះជាមូលហេតុដែលបណ្តាលឱ្យឪពុកម្តាយមួយចំនួនធំមានការព្រួយ បារម្ភជាខ្លាំងចំពោះការប្រែប្រួលអកប្បកិរិយារបស់យុវវ័យសម័យថ្មី នេះ ។
យុវវ័យសម័យថ្មីត្រូវការភាពជាឯករាជ្យមិនរំពឹងអ្នកណា ហើយពួកគេមិនត្រូវការឱ្យអ្នកដទៃមកត្រួតត្រាពួកគេសូម្បីតែ ឪពុកម្តាយរបស់ខ្លួន ។ ប្រាកដណាស់ ពួកគេមិនចូលចិត្តនូវច្បាប់ដែលឪពុកម្តាយរបស់ខ្លួនដាក់កំណត់ឱ្យ ពួកគេអនុវត្តនោះទេ ។ ពួកគេតែងតែត្អូញត្អែរថា ច្បាប់នោះតឹងរឹងគ្មានហេតុផល ប៉ុន្តែពួកគេមិនដឹងទេថាច្បាប់ដែលឪពុកម្តាយរបស់ពួកគេដាក់ឱ្យ នោះគឺសុទ្ធតែមានអត្ថប្រយោជន៍សំរាប់អនាគតរបស់ពួកគេ ។ច្បាប់របស់ឪពុកម្តាយដែលដាក់កំណត់ឱ្យពួកគេអនុវត្តនោះមានដូចជា ការឱ្យកូនខំរៀន ញ៉ាំអាហារដែលជំនួយដល់សុខភាព កុំសេពគប់ជាមួយនិងមិត្តភក្តិមិនល្អ ជាពិសេសមិនត្រូវធ្វើអ្វីដែលពាក់ព័ន្ធជាមួយនិងគ្រឿងញៀនជាដើម ។ ដូចច្នេះ តើគួរធ្វើយ៉ាងណាទើបអាចឱ្យយុវវ័យប្រភេទនេះស្តាប់តាមដំបូន្មាន របស់លោកអ្នក ជាពិសេសឪពុកម្តាយរបស់ពួកគេ ?
បើកឱកាសឱ្យពួកគេបញ្ចេញនូវគំនិតរបស់ពួកគេ មិនត្រូវបង្ខំ ឬវាយធ្វើបាបនៅពេលដែលពួកគេមិនស្តាប់តាមដំបូន្មាន ។ ផ្ទុយទៅវិញ លោកអ្នកគួរគប្បីស្តាប់នូវយោបល់របស់ពួកគេដោយយកចិត្តទុកដាក់ ទោះបីជាខុស ឬត្រូវក៏ដោយ ។ មានន័យថា លោកអ្នកត្រូវផ្តល់តំលៃសំរាប់យោបល់របស់ពួកគេ ។ ក្នុងករណីយោបល់របស់ពួកគេមានភាពខុសឆ្គង លោកអ្នកត្រូវពន្យល់ណែនាំពួកគេតាមសំរួល ។ ការធ្វើបែបនេះអាចធ្វើឱ្យពួកគេមានអារម្មណ៍ថា ពួកគេមានភាពឯករាជ្យពីព្រោះពួកគេមានសិទ្ធិក្នុងការបញ្ចេញ មតិរបស់ពួកគេ ។ ជាងនេះទៅទៀត ពួកគេនឹងមានអារម្មណ៍រីករាយនៅពេលដែលមានគេទទួលស្តាប់នូវយោបល់ របស់ខ្លួន ។ ជាលទ្ធផលពួកគេនឹងស្តាប់លោកអ្នកវិញពីព្រោះលោកអ្នកក៏ស្តាប់ពួក គេដូចគ្នា ហើយនេះគឺជាឱកាសល្អសំរាប់លោកអ្នកធ្វើការណែនាំពួកគេ ។ លោកអ្នកគួរចងចាំពាក្យសុភាសិតមួយពោលថា “ទន់បង្ក្រាបរឹង” ។
ពន្យល់ហេតុផលឱ្យពួកគេស្តាប់ និងបង្ហាញភ័ស្តុតាងជាក់ស្តែង ។ ពិតណាស់ ប្រសិនបើលោកអ្នកចង់ឱ្យពួកគេស្តាប់តាមដំបូន្មាន លោកអ្នកត្រូវផ្តល់ឱ្យពួកគេនូវហេតុផលឱ្យបានច្បាស់លាស់ ជាពិសេសអត្ថប្រយោជន៍ប្រសិនបើពួកគេស្តាប់តាមដំបូន្មានរបស់លោក អ្នក ។ ម្យ៉ាងវិញទៀត លោកអ្នកត្រូវលើកយកនូវភ័ស្តុតាងជាក់ស្តែងដែលអាចបង្ហាញថា អ្វីដែលលោកអ្នកនិយាយគឺសុទ្ធតែជាការពិត ។ ឧទាហរណ៍ ៖ ពួកគេចូលចិត្តបង្ហោះម៉ូតូដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ ជីវិត ហើយមិនស្តាប់តាមដំបូន្មាន និងការពន្យល់ហេតុផលរបស់លោកអ្នក ដូចនេះលោកអ្នកត្រូវបង្ហាញនូវភ័ស្តុតាងជាក់ស្តែងនៃភាពវេទនា ដោយសារតែការបង្ហោះម៉ូតូដូចជានាំពួកគេទៅមន្ទីរពេទ្យឱ្យឃើញជនរង គ្រោះដោយសារការបង្ហោះម៉ូតូជាដើម ។ សំរាប់ក្មេងទំនើង “មិនឃើញក្តារមឈូសមិនស្រក់ទឹកភ្នែកនោះទេ” ដូចនេះហើយភ័ស្តុតាងជាក់ស្តែងគឺជាវិធីដ៏ល្អបំផុតក្នុងការ ទូន្មានពួកគេ ៕

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s