ម៉ែអត់ចេះអក្សរ តែម៉ែបង្រៀនកូនអោយចេះធ្វើជាមនុស្ស”

ខ្ញុំ កូនទី២ក្នុងចំណោមបងប្អូន៤នាក់ សុទ្ធតែជាកូនប្រុសទាំងអស់ដែលធ្វើអោយបន្ទុកម៉ែកាន់តែធ្ងន់។ប៉ា ជាមន្ត្រីរាជការ ឯម៉ែលក់ដូរនៅផ្ទះ។កាលពីតូចខ្ញុំតូច ចិត្តដែលត្រូវក្រោកជួយធ្វើម្ហូប (ម៉ែ លក់បាយ)និងរត់តុ។ខ្ញុំត្រូវពួកម៉ាក ចំអន់ថាខ្ញុំធ្វើការដូចក្មេង ស្រីហើយខ្ញុំនឹងក្លាយជាខ្ទើយ។អាយុ១៣ឆ្នាំ ខ្ញុំធ្លាប់សុំម៉ែឈប់រៀនម្ដងដោយសារបងច្បងជាប់ប្រលងបាក់ឌុបហើយ ការងារផ្ទះត្រូវធ្លាក់មកលើខ្ញុំទាំងស្រុង។ពេលហ្នឹងយើងពិបាក គ្រប់គ្នា ប្អូនពៅខ្ញុំកើតគ្រុនឈាម គេងនៅពេទ្យជិតមួយខែ ម៉ែទៅម៉ោៗដោយសារត្រូវឆ្លាស់គ្នាទៅមើលថែ វា ហើយបន្តលក់បាយថ្ងៃត្រង់ផង។ប្រាក់ខែប៉ាតិចហួសហើយបើកមិនទៀង ទៀត។Image

រូបថតភាពយន្ត

ទោះយ៉ាងណាម៉ែមិនព្រមអោយខ្ញុំឈប់រៀនទេ ពេលបងខ្ញុំចេញពីសាលាត្រូវទៅពេទ្យហើយពេលម៉ែត្រឡប់មកផ្ទះអោយ ខ្ញុំបានទៅរៀន។អ្នកប្រហែលជាទាយមិនដឹងទេថា ការដើរថ្មើរជើងពីអូបែកក្អមទៅពេទ្យកុមារជាតិមួយថ្ងៃ បួនត្រឡប់នោះមានសភាពរបៀបណា តែម៉ែខ្ញុំគាត់បានប្រព្រឹត្តិដោយសារគាត់គ្មានជម្រើស។យើងមានកង់ តែមួយហើយគាត់ទុកអោយពួកខ្ញុំជិះទៅរៀន(សន្ធរម៉ុក)។ខ្ញុំភ្លេច ប្រាប់រឿងមួយ គឺថាម៉ែខ្ញុំអត់ចេះអក្សរទេ។គាត់ធំដឹងក្តីនៅក្នុងសម័យដែល សង្គ្រាមស៊ីវិលកំពុងផ្ទុះពេញទំហឹងនៅប្រទេសយើងដែលគ្រួសារ ខ្មែរភាគច្រើនត្រូវ រស់នៅក្បែរលេណដ្ឋានជានិច្ច។តែនៅពេលដែលខ្ញុំសុំឈប់ រៀន ម៉ែប្រាប់ថា ដង្ហើមគាត់នឹង ផុតបើកូនណាម្នាក់ឈប់រៀន។ខ្ញុំអាងលេសថាអា បងនិងអា ប្អូនបន្ទាប់ ខ្ញុំរៀនពូកែជាង ខ្ញុំ (លេខមួយរាល់ខែ) តែពួកវាមិនសូវចេះធ្វើម្ហូប ទេ ខ្ញុំមិនចង់បង្ហិនលុយដោយសារខ្ញុំរៀន ខ្សោយតែម៉ែប្រាប់ថា អ្នក រៀនខ្សោយមិនមែនមានន័យថាត្រូវឈប់រៀនទេ តែត្រូវខំជាងមុន។

កាលពីមុនខ្ញុំអត់ យល់ទេហេតុអីម៉ែមានប្រសាសន៍បែប ហ្នឹង?តែ ពេលនេះខ្ញុំជាបុគ្គល ម្នាក់ដែលធ្វើការបានគួរសមក្នុងសង្គម ខ្ញុំស្រាប់តែឆ្ងល់ថា បើម៉ែមិនដែលបានរៀនសោះហេតុ អីគាត់មានទស្សន មួយដ៏មានតម្លៃយ៉ាង នេះ?បង ប្អូនខ្ញុំមានការងារធ្វើអស់ហើយ។ទោះបីរៀនដល់អនុបណ្ឌិតបានតែអា បងខ្ញុំម្នាក់ ប៉ុន្តែពួកខ្ញុំ៣នាក់ទៀតសុទ្ធតែមានជំនាញនឹងមានកម្រិតវប្បធម៌ ល្មមទទួលយកបានដែរ។ជារឿយៗម៉ែតស៊ូក្នុងជីវិតជាមួយកូនៗតែ ម្នាក់ឯង ដោយសារប៉ាមិនសូវដែលបាននៅផ្ទះទេគាត់មានបេសកកម្មតាមខេត្តច្រើន ជាមួយមេគាត់។ពេលយើងតូច ចិត្តថាយើងលំបាកជាងគ្រួសារគេ ដទៃម៉ែនិយាយពាក្យដដែលៗច្រើនដងថា”ចង្កៀង ផ្ទះពីណាភ្លឺផ្ទះអ្នកនោះ”និង”សាងល្អ បានល្អ””ជីវិតគឺជាការតស៊ូ”។ល។កាលពីតូច ខ្ញុំមិនខ្វល់នឹងពាក្យអស់ហ្នឹងទេដោយសារដដែលៗពេក តែ ពេលនេះខ្ញុំចេះស្ញប់ស្ញែងម៉ែ។ខ្ញុំគិតថា ពួកយើងទាំងបួនអាចមានថ្ងៃនេះដោយសារទស្សនៈដ៏មានតម្លៃដែលម៉ែបាន បំពាក់អោយ។

ខ្ញុំចែករំលែក ព្រោះចង់អោយពួកយើងទាំងអស់ងាកមកចាប់អារម្មណជាមួយ”ម៉ែ”។ពេលខ្លះ យើងស្ដាប់អ្នកដទៃជាងគាត់ ដោយសារពួកគេមានកេរ្តិ៍ឈ្មោះក្នុងសង្គម ហើយគិតថាម៉ែនៅផ្ទះ ដើរមិនទាន់គេទេ។ពាក្យប្រៀនប្រដៅរបស់គាត់ពេលខ្លះត្រូវបានយើងធ្វើ មិន លឺ មិនចាប់អារម្មណ៍និងគិតថាហួស សម័យកាល។ពេលមានបញ្ហាយើងលាក់ម៉ែ គិត ថាគាត់ក៏ជួយអីមិនបាន បែរជាទៅពិភាក្សាជាមួយមិត្ត ភក្តិរឺអ្នកផ្សេងក្នុងពេលដែលម៉ែចង់ ដឹងយ៉ាងអន្ទះសា។អតីតកាលរបស់យើងបានមកពីម៉ែតែពេលយើងខ្ពង់ខ្ពស់ យើង ទុកគាត់នៅ មួយឡែកជាមួយ ពាក្យថា”ម៉ែ គិត តែពីសោយសុខទៅបានហើយ!រឿងខ្ញុំ ខ្ញុំមិនចង់អោយម៉ែម៉ោលំបាកទៀតទេ”តែខ្ញុំភ្លេចគិតថា “គាត់អាចធ្វើអោយកូនប្រុសបួននាក់ចូលសង្គមចុះបាន នៅពេលដែលគ្រួសារអ្នកមានចំណេះខ្លះ សូម្បីតែមានកូនតែពីរ នាក់ក៏បរាជ័យក្នុងជីវិតទំាងអស់”។

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s