ពេលសម្ភាសន៍ការងារ គេសួរពីអ្វីទៅ?

ផ្សាយក្នុងផ្នែក គន្លឹះជោគជ័យ ដោយ Leng Kimngorn កាលពី 17-03-2012Image

ពេល សម្ភាសន៍ អង្គុយអោយត្រង់ខ្លួនដើម្បីបង្ហាញពីចំណាប់អារម្មណ៍ចំពោះការ សម្ភាសន៍ និងយកចិត្តទុកដាក់ស្ដាប់រាល់សំនួរដែលបានចោទសួរ។ចូរឆ្លើយអោយ ចំនឹងសំនួរ ប្រសិនបើអ្នកស្ដាប់សំនួរមិនច្បាស់ឬមិនយល់ ត្រូវសួរម្ដងទៀត។សូមចំណាយពេលត្រឹមតែ១ឬ២នាទីប៉ុណ្ណោះក្នុងការ ឆ្លើយសំនួរនិមួយៗ កុំនិយាយបែកជាអូរហូរជាស្ទឹងអោយសោះ។ប្រើសេចក្ដីសង្ខេបក្នុងប្រវត្តិ រូបរបស់អ្នកជាមូលដ្ឋានសម្រាប់ការចាប់ផ្ដើមឆ្លើយ។សូមត្រៀមខ្លួន អោយរួចស្រេចសម្រាប់សំណួរខាងក្រោម ព្រោះអាចសួរនៅក្នុងបទសម្ភាសន៍៖
. ចូរប្រាប់ខ្ញុំអំពីខ្លួនរបស់អ្នក(និយាយពីការសិក្សានិងបទពិសោធន៍)
. តើមុខវិជ្ជាអ្វីខ្លះដែលអ្នកចូលចិត្តនៅមហាវិទ្យាល័យ?
. សូមនិយាយប្រាប់ខ្ញុំពីការងារចុងក្រោយរបស់អ្នក
. អ្វីទៅដែលអ្នកពេញចិត្តបំផុតចំពោះការងារចុងក្រោយរបស់អ្នក?
. តើអ្នកយល់ថាអ្វីទៅជាបញ្ហាសម្រាប់ការងារចុងក្រោយរបស់អ្នក?
.ហេតុអ្វីបានជាអ្នកឈប់ធ្វើការនៅទីនោះ?
. តើអ្វីទៅជាស្នាដៃដ៏អស្ចារ្យបំផុតចំពោះប្រវត្តិការងាររបស់អ្នក?
. តើអ្វីទៅជាចំណាប់អារម្មណ៍និងជាចំណង់ចំណូលចិត្តរបស់អ្នក?
. អ្វីជាចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក ?
១០. តើគោលដៅអាជីពទៅថ្ងៃអនាគតរបស់អ្នកជាអ្វី?៣ ឆ្នាំ ? ៥ឆ្នាំឬ១០ឆ្នាំ ?
១១. ហេតុអ្វីអ្នកចង់ធ្វើការនៅទីនេះ?តើអ្នកដឹងអ្វីខ្លះពីក្រុមហ៊ុនរបស់យើង?
១២. តើអ្នកជាមនុស្សបែបណាដែរ?
១៣. តើប្រាក់បៀវត្សប៉ុន្មានដែលអ្នកបានរំពឹងទុក?
១៤. តើអ្នកធ្លាប់ធ្វើការងារស្ម័គ្រចិត្តទេ?តើអ្នកទទួលបានអ្វីខ្លះពីការងារនោះ?
១៥. ហេតុអ្វីបានជាអ្នកគិតថា អ្នកជាបេក្ខជនល្អម្នាក់សម្រាប់អង្គភាពរបស់យើង?

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s