បែបណា ទើបជានារីល្អ?

ផ្សាយក្នុងផ្នែក ភាពជោគជ័យ, រសជីវិត ដោយ Leng Kimngorn កាលពី 17-03-2012

គេតែងនិយាយថា នារីល្អពិបាករកណាស់ តើនេះជាការពិតឬ? មិនថាតែស្ត្រីនោះទេ សូម្បីតែបុរសក៏មានការប្រយ័ត្នប្រយែងក្នុងការជ្រើសរើសដៃគូរួម ផ្លូវជីវិតដែរ។ ព្រោះពួកគេយល់ថា បើគេជ្រើសយកដៃគូខុស នោះកូនរបស់គេក៏មានម្ដាយខុសដែរ។ បើអ្នកជ្រើសរើសយកគូស្នេហ៍ សូមពិចារណាលក្ខណៈពិសេសរបស់នារីដូចខាងក្រោម៖

Image

. មិនងាយខឹង
ខណៈដែលអ្នកដទៃខឹងសម្បាយ៉ាងខ្លាំង តែនារីល្អបែបជាស្ងាត់ស្ងៀម ដោះស្រាយបញ្ហាដោយសន្តិវិធីទៅវិញ។ ជាពិសេសមិនប្រើពាក្យសម្ដីធ្ងន់ៗដោយគ្មានហេតុផលឡើយ។
. មានទំនួលខុសត្រូវនិងស្មោះត្រង់
មនុស្សល្អមិនខ្លាចនឹងទទួលកំហុសដែលខ្លួនបានប្រព្រឹត្តិនោះទេ ទោះជាកំហុសនោះធ្ងន់ឬស្រាលក៏ដោយ។ ការទទួលកំហុសខ្លួនបានស្ដែងចេញនូវឆន្ទៈល្អ ដូច្នេះបញ្ហានឹងបានប្រសើរឡើង។
. យល់ពីអារម្មណ៍អ្នកដទៃ
នារីដែលល្អ គឺចេះពិចារណាលើទង្វើនិងពាក្យសម្ដីរបស់ខ្លួន ថាតើវាអាចប៉ះពាល់ដល់អ្នកដទៃឬអត់?
និយាយរួមគឺចេះយកចិត្តរបស់ខ្លួនទៅជំនួសក្នុងចិត្តរបស់អ្នកដទៃ។
. រួសរាយរាក់ទាក់
ដោយសារតែនារីល្អ ជាមនុស្សចិត្តល្អនិងមិនឆ្មើងឆ្មៃ នាងបានបង្កើតទំនាក់ទំនងល្អជាមួយអ្នកផងទាំងពួងជាច្រើន។ ការមិនប្រកាន់និងបើកចិត្តឲ្យទូលាយ ជារឿងដែលមនុស្សគ្រប់រូបត្រូវតែធ្វើ មិនគួរនៅដាច់ដោយឡែកពីគេក្រៅសង្គមឡើយ។
. ចេះរៀបចំខ្លួន
ការតុបតែងខ្លួន ស្លៀកពាក់សមសួន ស្របតាមកាលៈទេសៈ ជាទង្វើដែលនារីល្អគ្រប់រូបកំពុងតែប្រតិបត្តិ។ ត្រូវចេះរៀបចំខ្លួនយ៉ាងណាឲ្យចូលចំណោមគេចុះ មិនមែនផាត់ម្សៅក្រាស់ឃ្មឹក ស្លៀកសំពត់ខ្លី ហើយទៅអង្គុយសំពះព្រះសង្ឃសូត្រធម៌នោះទេ។

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s