និស្សិតពេទ្យរំលែកទស្សនៈ

Image

ក្នុង ឱកាសសំណេះសំណាលជាមួយដែលជាគេហទំព័រដ៏សំខាន់របស់យុវវ័យ ក្រុមនិស្សិតពេទ្យសម្ដែងការជឿជាក់ថា ក្រោយពីរៀនចប់នឹងមិនខ្វះការងារធ្វើនោះទេ។ ពួកគេអះអាងថា រៀនដើម្បីចេះ គឺមិនខ្វះការងារធ្វើទេ លើកលែងតែរៀនដើម្បីរៀន។

សម្ដីនេះបានធ្លោយចេញពីកញ្ញាស៊ឹង រស្មី និស្សិតផ្នែកគិលានុបដ្ឋាយិកានៃសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ។ “ខ្ញុំយល់ថា ទីផ្សារការងារវិស័យវេជ្ជសាស្ត្រនៅកម្ពុជាមិនខ្វះនោះទេ ហើយក៏មិនចំាបាច់ទៅធ្វើការនៅក្រៅប្រទេសអ្វីនោះដែរ សំខាន់យុវវ័យត្រូវមានសមត្ថភាពច្បាស់លាស់” កញ្ញាស៊ឹង រស្មី បញ្ចេញមតិ។

ទស្សនៈរបស់រស្មីគឺថា ប្រជាជនកម្ពុជាមួយចំនួនចូលចិត្តរស់នៅពឹងលើអ្នកដ៏ទៃ ម៉្លោះហើយ មិនសូវបង្កើតគំនិតអ្វីថ្មី ដើម្បីជាបំណិនជីវិត ហើយសិស្សនិស្សិតខ្លះទៀតរៀនដើម្បីរៀនប៉ុណ្ណោះ ដូច្នេះពួកគេ នៅពេលរៀនចប់ពិបាកនឹងរកការងារធ្វើ។ ទន្ទឹមនឹងនេះ មនុស្សមួយចំនួនរង់ចាំប្រាក់ខែច្រើន ទើបទៅធ្វើការ ដែលមិនព្រមទៅធ្វើការស្ម័គ្រចិត្តរឺផ្ដើមពីតួនាទីតូចៗដើម្បីយកបទ ពិសោធន៍នោះទេ។

រស្មីនិយាយប្រាប់សប្បាយបន្ដថា “ខ្ញុំបានប្រឹងប្រែងរៀនសូត្រខ្លាំងណាស់ ហើយខ្ញុំរំពឹងថា នៅពេលដែលខ្ញុំរៀនចប់ ខ្ញុំនឹងមានការងារធ្វើជាមិនខាន។ ក្ដីប្រាថ្នារបស់ខ្ញុំនោះ គឺចង់ក្លាយជាអ្នកគ្រូពេទ្យម្នាក់ ជាពេទ្យ ជំនាន់ក្រោយដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ”។

Image

មិន ខុសពីរស្មី កញ្ញាង៉ែត ចន្ធី និស្សិតឆ្នាំទី២ ផ្នែកគិលានុបដ្ឋាយិកានៃសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រនិយាយដែរថា “ខ្ញុំជឿជាក់ថា សាលានេះល្អ ហើយពេទ្យទាំងរដ្ឋនិងឯកជនសុទ្ធតែចង់បានសិស្សដែលចេញពីសាលា នេះ”។ នាងបន្ថែមថា “សព្វថ្ងៃនេះ មានមានមន្ទីពេទ្យច្រើនតែខ្វះគ្រូពេទ្យ ដូច្នេះ គេត្រូវការពេទ្យដែលចេះ ដើម្បីជួយពលរដ្ឋ។ ក្នុងនាមជាយុវវ័យខ្មែរ ពលរដ្ឋល្អ គ្រូពេទ្យល្អនោះ កញ្ញាមានគោលដៅចូលរួមកាត់បន្ថយពាក្យថា “គ្រូពេទ្យ Business គ្រូពេទ្យជំនួញ”។ កញ្ញានិយាយថា “ធ្វើជាគ្រូពេទ្យត្រូវតែប្រកាន់ខ្ជាប់ភារកិច្ចខ្លួន មិនមែនឃើញតែលុយនោះទេ”។

ទាក់ទងទៅនឹងទីផ្សារការងារវិញ កញ្ញាចន្ធីនិយាយថា ប្រសិនបើយុវវ័យចេះស្វះស្វែងរកព័ត៌មានអំពីការងារធ្វើស្របពេលដែល ខ្លួនពិតជានិស្សិតឆ្នើមទៀតនោះ គឺមិនខ្វះទេការងារដែលនៅរង់ចាំ។ “លើគេហទំព័រ កាសែតនានា ថ្ងៃណាក៏មានការចុះផ្សាយអំពីការជ្រើសរើសបុគ្គលិកដែរ ដូច្នេះមិនមែនខ្វះការងារធ្វើទេ តែខ្វះអ្នកមានសមត្ថភាព យុវវ័យត្រូវពង្រឹងខ្លួនឯង”។ នាងបញ្ជាក់ថា “ការប្រកាន់ប្រាក់ខែតិចមិនប្រឹងធ្វើការយកបទពិសោធន៍ គឺជាការបិទឱកាសរីកចម្រើនសម្រាប់ខ្លួនឯង”៕

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s