ត្រណមបីយ៉ាងសម្រាប់អ្នកដឹកនាំល្អ

ក្នុងនាមជាអ្នកដឹកនាំត្រូវមានធាតុផ្សំច្រើនយ៉ាង ដើម្បីក្លាយជាអ្នកដឹកនាំល្អម្នាក់។ ក្នុងន័យចូលរួមធ្វើឲ្យអ្នកដឹកនាំទាំងឡាយ ដើរទៅរកផ្លូវល្អ ពោលគឺអង្គភាពរបស់ខ្លួនជោគជ័យ បណ្ឌិត ជា ចំរើន តំណាងរាស្ត្រមណ្ឌលកណ្ដាល និងជាទីប្រឹក្សាផ្ទាល់សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើង[ត្រណមបីយ៉ាង]ដែលអ្នក ដឹកនាំគួរពិចារណា។ ត្រណមទាំងបីនោះ រួមមាន តមក្នុងការប្រើ[អំណាច] តមក្នុងរឿង[ទំនាស់ផលប្រយោជន៍] និងមួយទៀតគឺបញ្ហា[មនោសញ្ចេតនាស្នេហា]ជាមួយបុគ្គលិក។

ពាក់ព័ន្ធនឹងរឿងការប្រើប្រាស់អំណាចនេះ បណ្ឌិត ជា ចំរើន ពន្យល់ថា អ្នកដឹកនាំត្រូវត្រួតពិនិត្យការប្រើអំណាចរបស់ខ្លួនជាប្រចាំ ថាតើការប្រើទៅលើកូនចៅរបស់ខ្លួនត្រឹមត្រូវឬយ៉ាងណា? ។ ត្រង់នេះ លោកមានបំណងរំលឹកដល់អ្នកដឹកនាំកុំឲ្យបំពានអំណាច និងប្រតិបត្តិដោយរំលោភទោះក្នុងកាលៈទេសៈណាក៏ដោយ។ លោកបណ្ឌិត លើកឡើងទៀតថា “…បង្គាប់បញ្ជាគេ ស្រាប់តែម៉ោង១២យប់ទៅដាសគេឲ្យធ្វើការដែរ អាហ្នឹង ខុសហើយ!”Image

ដោយឡែក ត្រណមទី២ គឺ[កុំកេងប្រវ័ញ្ចផលប្រយោជន៍] របស់បុគ្គលិក។ ចំណុចនេះ ចង់សំដៅរកការប្រើបុគ្គលិកដោយមិនផ្ដល់ផលប្រយោជន៍ ឬប្រយោជន៍របស់បុគ្គលិកដែលត្រូវបានបែរជាមិនបាន ពោលគឺអ្នកដឹកនាំត្របាក់យកតែឯងជាដើម។ លោកបណ្ឌិត បានលើកឧទាហរណ៍ជាក់ស្ដែងថា “…ឧបមាថា ថ្ងៃនេះខ្ញុំឲ្យ១ម៉ឹន គឺត្រូវផ្ដល់ឲ្យពួកគាត់១ម៉ឺន កុំឲ្យបាត់ឲ្យសោះ!”

ឯត្រណមទីបីចុងក្រោយ គឺទាក់ទងនឹងរឿងរ៉ាវ[ស្នេហា] គឺមនោសញ្ចេតនាជាមួយបុគ្គលិកក្រោមបង្គាប់របស់ខ្លួន។ បើតាមការពន្យល់របស់លោកបណ្ឌិត ជា ចំរើន ដែលជាគណៈអធិបតីក្នុងពិធីសម្ពោធអង្គការ[ស៣]ចុងសប្ដាហ៍នេះ។ ចំពោះរូបលោកវិញ មិនសឹងហ៊ានមើលមុខនិស្សិតដែលលោកបង្រៀនផងពេលបង្រៀនម្ដងៗ។ “ទីបីកុំដណ្ដើមមនោសញ្ចេតនា…ដូចខ្ញុំនាយកសាលា កូនសិស្សស្អាតៗ មិនហ៊ានមើលមុខទេ!”។Image

ហេតុផលដែលអ្នកដឹកនាំអង្គភាពត្រូវ បដិបត្តិបែបនេះ គឺដើម្បីកុំឲ្យមានការបាក់បែកផ្ទៃក្នុងដែលនាំទៅរកការដួលរលំ អង្គភាពទាំងមូល។ បណ្ឌិត ជា ចំរើន លើកឡើងចំណុចទាំងបីនេះ[ការប្រើអំណាច ការកេងប្រវ័ញ្ចផលប្រយោជន៍បុគ្គលិក និងការមានទំនាក់ទំនងស្នេហាជាមួយបុគ្គលិក]ក្នុង ពិធីសម្ពោធការិយាល័យអង្គការសកម្មភាពដើម្បីព្រះពុទ្ធសាសនា និងសង្គម[ស៣] កាលពីថ្ងៃសៅរ៍ទី៩ ខែមេសា ចុងសប្ដាហ៍នេះ។ អង្គការស៣ជាអង្គការមួយដែលបង្កើតឡើងដោយក្រុមយុវវ័យមួយក្រុម។ អង្គការនេះដឹកនាំដោយលោក ទូច វណ្ណៈ អតីតតារាសម្ដែង៕

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s