ដើម្បីពង្រឹងការងារជាក្រុម

ការងារ ជាក្រុមជាកម្លាំងស្នូលដ៏សំខាន់បំផុតដែលជំរុញឲ្យមានភាពជោគជ័យ។ ម្យ៉ាងទៀតការងារជាក្រុមមិនមែនយកទៅអនុវត្តតែក្នុងការធ្វើ អាជីវកម្មនោះទេ សូម្បីតែការលេងកីឡា ការសិក្សាស្រាវជ្រាវ ឬការធ្វើកសិកម្មគឺសុទ្ធតែត្រូវការការងារជាក្រុម ជាចាំបាច់ទើបអាចសម្រេចគោលដៅបាន។ ក្នុងន័យនេះចង់បង្ហាញថា កាន់តែមានភាពសហការគឺកាន់តែមានភាពជោគជ័យ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលជួយឲ្យការងារជាក្រុមកាន់តែ មានភាពរលូន៖

កំណត់គោលដៅច្បាស់លាស់
មុននឹងអនុវត្តផែនការគឺត្រូវឲ្យសមាជិកនិមួយៗដឹងច្បាស់ពីអ្វីដែល ក្រុមចង់បាន។ ត្រូវប្រាកដថាគោលដៅនោះជាគោលដៅអាចវាស់វែងបាន ដើម្បីឲ្យសមាជិកក្រុមដើរត្រូវផ្លូវដែលចង់បាន ព្រមទាំងងាយស្រួលក្នុងការកំណត់ជំហាននិងអនុគម្រោងសម្រាប់អនុវត្ត។

យល់ពីតួនាទីរបស់ខ្លួន
សមាជិកក្រុមនីមួយៗច្បាស់ជាមានតួនាទីខុសៗគ្នាក្នុងការអនុវត្ត ផែនការ។ ដូច្នេះដើម្បីឲ្យដំណើរការណ៍នៃការងារកាន់តែរហ័ស ត្រូវទាមទារចាំបាច់នូវរចនាសម្ព័ន្ធក្នុងក្រុមនិងពន្យល់យ៉ាងលម្អិត ពីតួនាទីរៀងៗខ្លួន។ ក្នុងន័យនេះ សមាជិកក្នុងក្រុមត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមុខងាររបស់ខ្លួន និងសហការគ្នាឲ្យចេញជារូបរាងនៃគោលដៅ។ ដោយឡែកបើមិនបានកំណត់តួនាទីច្បាស់លាស់នោះទេ សមាជិកក្នុងក្រុមនឹងប្រចាំគ្នាដូចពាក្យខ្មែរបុរាណមួយឃ្លាបាន ពោលថា”គ្នាច្រើនអន្សមខ្លោច”។

ប្រកាន់ភ្ជាប់នូវទំនាក់ទំនង
ចំណងទាក់ទងជាកោសិកាដ៏សំខាន់ដែលជួយឲ្យការងារជាក្រុមមានភាពរឹងមាំ។ ការប្រាស្រ័យទាក់ទងអាចឲ្យសមាជិកក្រុមដឹងពីអ្វីដែលខ្លួនកំពុង តែធ្វើ ថាតើស្របជាមួយគោលដៅឬអត់នោះ។ ក្នុងករណីអនុវត្តខុសគោលដៅ សមាជិកដទៃនឹងជួយសម្របសម្រួលដើម្បីឲ្យអ្វីគ្រប់យ៉ាងបានប្រសើរឡើង វិញ។

ការលើកទឹកចិត្ត
គ្រប់បុគ្គលទាំងអស់ត្រូវការចាំបាច់នូវការលើកទឹកចិត្ត។ ការលើកទឹកចិត្តដែលមានប្រសិទ្ធភាពលុះ ត្រាតែឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិកក្រុមនិមួយៗ។ ឥទ្ធិពលនៃការលើកទឹកចិត្តនឹងជះប្រយោជន៍មកវិញដែលមិនគួរឲ្យជឿ។ ក្រោយពីមានការលើកទឹកចិត្តហើយ សមាជិកក្នុងក្រុមនឹងយកគោលដៅក្រុមនោះទុកក្នុងចិត្តរបស់ខ្លួន ចាត់ទុកការងារក្រុមដូចជាការងាររបស់ខ្លួន និងមានឆន្ទៈខ្ពស់ក្នុងការធ្វើឲ្យសម្រេចគោលដៅ។ ជាមួយគ្នានោះក្នុងការអនុវត្តន៍ការងារតែងមានចំណុចវិជ្ជមាននិង អវិជ្ជមាន ដូច្នេះគួរតែមានការសរសើរលើកទឹកចិត្តពីសមិទ្ធផលដែលទទួលបានជា ជាងលើកតែពីកំហុសមកស្ដីបន្ទោស៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s