ដឹកនាំបែបណាទើបល្អ ?

Imageស្ថាប័ន និមួយៗមានបែបបទនៃការដឹកនាំមិនដូចគ្នាទេ តែទោះជាយ៉ាងណា គ្រប់បែបបទនៃការដឹកនាំទាំងអស់សុទ្ធតែមានបំណងដើម្បីធ្វើអោយ ស្ថាប័ននោះទទួលបានជោគជ័យនូវគោលដៅដែលបានកំណត់។ជាទូទៅបែបបទនៃការ ដឹកនាំចែកចេញជា ៤ ប្រភេទ គឺ៖
១. ការដឹកនាំតាមបែបប្រើអំណាច
គឺជាការគ្រប់គ្រង និងចាត់ចែងការងារដោយឈរលើមូលដ្ឋាន នៃការប្រើប្រាស់ សិទ្ធិ តួនាទីនិងអំណាចរបស់ខ្លួន។ការដឹកនាំបែបអំណាចបង្ហាញលក្ខណៈសំគាល់ ដូចខាងក្រោម៖
-គាបសង្កត់បុគ្គលិកក្នុងការបញ្ចេញយោបល់ និងការសម្រេចចិត្តក្នុងការងារ។
-ការណែនាំធ្វើឡើងតាមបែបបង្គាប់បញ្ជាដល់បុគ្គលិកឲ្យធ្វើតាមការកំណត់របស់ខ្លួន។
-ការសម្រេចចិត្តធ្វើឡើងដោយអត្តនោម័តិ ពុំមានការចូលរួមពិគ្រោះយោបល់។
-ប្រើប្រាស់ទណ្ឌកម្ម ឬស្ដីបន្ទោសចំពោះកំហុសឆ្គងជាជាងស្វែងរកដំណោះស្រាយ។
-យកចិត្តទុកដាក់លើការងារនិងលទ្ធផល ជាជាងសេចក្ដីត្រូវការរបស់បុគ្គលិក។

Image

. ការដឹកនាំតាមបែបជាប្រព័ន្ធ
គឺជារបៀបចាត់ចែង និងគ្រប់គ្រងដែលឈរលើមូលដ្ឋាននៃរចនាសម័្ពន្ធគ្រប់គ្រង រួមទាំងគោលការណ៍របស់ស្ថាប័ន ក្នុងការបំពេញការងារ និងតួនាទីរបស់ខ្លួន។ការដឹកនាំជាប្រព័ន្ធមានលក្ខណៈដូចខាងក្រោម៖
-មានបែបបទការងារ ដូចជាបទបញ្ជាផ្ទៃក្នុង ផែនការការងារ និងគោលការណ៍ណែនាំ។
-ធ្វើការសម្រេចចិត្ត គឺផ្អែកលើមូលដ្ឋានច្បាប់ និងគោលការណ៍ណែនាំ។
-ប្រាស្រ័យទាក់ទង ផ្ដោតសំខាន់ទៅលើការប្រើប្រាស់លិខិតស្នាមជាលាយលក្ខណ៍អក្សរ។
-ផ្ដល់យោបល់និងសម្រេចចិត្ត ធ្វើឡើងជាផ្លូវការ តាមរយៈកិច្ចប្រជុំ ឬលាយលក្ខណ៍អក្សរ។

. ការដឹកនាំតាមបែបជាក្រុម
គឺជាការចាត់ចែងនិងគ្រប់គ្រងដែលឈរលើទស្សនៈរបស់ក្រុមនិងការ សម្រេចចិត្តដោយមានការចូលរួមគ្នា។ការដឹកនាំតាមបែបជាក្រុមមាន លក្ខណៈសម្គាល់ដូចខាងក្រោម៖
-ឲ្យតម្លៃលើការងារជាក្រុម និងទទួលស្គាល់លទ្ធផលការងារថាជាលទ្ធផលរបស់ក្រុម បង្កើតទំនាក់ទំនងក្នុងក្រុមបានប្រសើរ។
-មានការប្រជុំពិគ្រោះយោបល់ជាមួយបុគ្គលិក និងជួយតម្រង់ទិសអនុវត្តន៍ដល់បុគ្គលិក។
-ចាត់ទុករាល់កំហុសឆ្គងថាជាកំហុសរបស់ក្រុម និងមានស្មារតីការងារជាក្រុម ដោយលើកទឹកចិត្ត ផ្ដល់ឱកាស ឲ្យសមាជិកចូលរួមបញ្ចេញយោបល់និងការសម្រេចចិត្ត។
. ការដឹកនាំតាមបែបស្មើភាព
គឺជាការចាត់ចែងនិងគ្រប់គ្រងដោយឈរលើមូលដ្ឋានស្មើភាពគ្នារវាង អ្នកដឹកនាំនិងបុគ្គលិក ហើយផ្ដល់សិទ្ធិពេញលេញដល់បុគ្គលិកក្នុងការធ្វើសេចក្ដីសម្រេច ចិត្ត ដើម្បីបំពេញការងារទៅតាមមុខងារ ឋានៈ តួនាទីរបស់ខ្លួន។

១មតិ to “ដឹកនាំបែបណាទើបល្អ ?”

ខ្ញុំបាទសូមបញ្ចេញយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំថា៖ ការងារដឹកនាំទាំងអស់ វាពិតជាលំបាកពេកណាស់ តែសូមបងប្អូន មេត្តាជ្រាបថា យើងទាំងពិតជាអាចធ្វើការដឹកនាំបានដូចគ្នា ។ ប៉ុន្តែខុសត្រង់ថា យើងជាអ្នកដឹកនាំកម្រិតណាមួយ តាំងពីកម្រិតទាបរហូតដល់កម្រិតខ្ពស់ ។តែខ្ញុំបាទសូមអនុញ្ញាតិចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន គឺខ្ញុំមានមិត្តភក្តិ ១០នាក់ ដោយបង្កើតជាក្រុមផ្សព្វផ្សាយមួយ ដើម្បីរកប្រាក់បដិភាគជួយជនពិការ និងរើងអើងក្នុងសង្គម ឲ្យពួកគាត់មាន ថវិការួមមួយ ក្នុងការបង្កើតមុខរបរតាមជំនាញរបស់គាត់។ ពេលនោះខ្ញុំបានធ្វើការពិភាក្សាគ្នាជាក្រុម ដើម្បីរកវិធីសាស្រ្ត ស្វែងរកមូលនិធិ ជាការពិតណាស់ពួកខ្ញុំក៏បានសម្រេចតាមគោលបំណងមែន។ ដោយពួកខ្ញុំធ្វើការជាក្រុមរហូតទាល់តែបានសម្រេចការងារនោះ ។ ដូច្នេះហើយខ្ញុំសូមណែនាំឲ្យបងប្អូនទាំងអស់ធ្វើការសម្រេចចិត្ត និងជ្រើសរើសវិធីសាស្រ្តដឹកនាំឲ្យបានល្អប្រសើរ ដើម្បីបង្កើនលទ្ធភាពនៃការដឹកនំា ឆ្ពោះទៅរកភាពជោគជ័យ។ ដូចសេចក្តីខាងក្រោមនេះ៖
៣. ការដឹកនាំតាមបែបជាក្រុម
គឺជាការចាត់ចែងនិងគ្រប់គ្រងដែលឈរលើទស្សនៈរបស់ក្រុមនិងការ សម្រេចចិត្តដោយមានការចូលរួមគ្នា។ការដឹកនាំតាមបែបជាក្រុមមាន លក្ខណៈសម្គាល់ដូចខាងក្រោម៖
-ឲ្យតម្លៃលើការងារជាក្រុម និងទទួលស្គាល់លទ្ធផលការងារថាជាលទ្ធផលរបស់ក្រុម បង្កើតទំនាក់ទំនងក្នុងក្រុមបានប្រសើរ។
-មានការប្រជុំពិគ្រោះយោបល់ជាមួយបុគ្គលិក និងជួយតម្រង់ទិសអនុវត្តន៍ដល់បុគ្គលិក។
-ចាត់ទុករាល់កំហុសឆ្គងថាជាកំហុសរបស់ក្រុម និងមានស្មារតីការងារជាក្រុម ដោយលើកទឹកចិត្ត ផ្ដល់ឱកាស ឲ្យសមាជិកចូលរួមបញ្ចេញយោបល់និងការសម្រេចចិត្ត។

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s