ជំហានដើម្បីសំរេចគោលដៅជីវិត

Image

ពិត ណាស់ថា មនុស្សរាល់គ្នាតែងតែមានគោលដៅនៃជីវិតរៀងខ្លួនៗ ។ មនុស្សមួយចំនួនមានគោលដៅជីវិតខុសៗគ្នាខណៈពេលដែលមនុស្សមួយចំនួន ផ្សេងទៀតមានគោលដៅជីវិតដូចគ្នា ។ ទោះបីជាគោលដៅជីវិតរបស់ពួកគេមានលក្ខណៈដូចគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែដំណើរនៃការឈានឆ្ពោះទៅរកគោលដៅនៃជីវិតនោះមានលក្ខណៈមិន ដូចគ្នានោះទេ ។ 
ជាក់ស្តែង ការឈានឆ្ពោះទៅរកគោលដៅនៃជីវិតមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែវាក៏មិនចាំបាច់ទាមទារឱ្យលោកអ្នកមាននូវកម្លាំងឥទ្ធិពល ពិសេសអ្វីនោះដែរ ។ 
ការអនុវត្តន៍ទៅតាមជំហានដ៏ងាយៗខាងក្រោមនេះនឹងធ្វើឱ្យលោកអ្នកសំរេចបាននូវគោលដៅនៃជីវិតរបស់ខ្លួន ។ 
ជំហានទី១ លោកអ្នកត្រូវដឹងនូវសេចក្តីប្រាថ្នារបស់ខ្លួនឯង ។ ប្រសិនបើលោកអ្នកមិននឹងដឹងថាតើលោកអ្នកចង់បានអ្វីផង តើលោកអ្នកធ្វើយ៉ាងណាទើបអាចឈានឆ្ពោះទៅរកគោលដៅនោះបានទៅ ? ហេតុដូចនេះ ជាដំបូងលោកអ្នកត្រូវតែសួរខ្លួនសិនថាតើលោកអ្នកចង់បានអ្វី ! បន្ទាប់ពីលោកអ្នកដឹងថា រូបខ្លួនចង់បានអ្វីហើយ លោកអ្នកត្រូវចេះស្វែងរកវិធីដើម្បីទៅយកវាឱ្យបាន ។ 
ជំហានទី២ លោកអ្នកត្រូវតែមានចំណេះដឹង ឬជំនាញឱ្យស្របទៅនឹងអ្វីដែលលោកអ្នកចង់បាន ។ ឧទាហរណ៍ ៖ ប្រសិនបើលោកអ្នកចង់ក្លាយទៅជាមេធាវី លោកអ្នកត្រូវតែទៅរៀនខាងច្បាប់ មិនមែនទៅរៀនខាងគណនេយ្យនោះទេ ។ 
ជំហានទី៣ លោកអ្នកត្រូវតែមានការតស៊ូអត់ធ្មត់ ។ ជាការពិតណាស់ ប្រសិនបើមិនមានការតស៊ូអត់ធ្មត់នោះទេ លោកអ្នកក៏មិនអាចទទួលបាននូវភាពជោគជ័យដែរ ។ លោកអ្នកត្រូវចាំថា ទោះជាលោកអ្នកធ្វើអ្វីក៏ដោយគឺទាមទារឱ្យមាននូវភាពតស៊ូអត់ ធ្មត់ជានិច្ចពីព្រោះមានតែការតស៊ូអត់ធ្មត់នេះទេដែលអាចឱ្យ លោកអ្នកជំនះរាល់ឧបសគ្គលំបាកៗទាំងពួងបាន ។ 
ជំហានទី៤ លោកអ្នកត្រូវចេះកែប្រែនូវសកម្មភាពរបស់ខ្លួន ។ នេះមានន័យថា នៅពេលដែលលោកអ្នកជួបនូវភាពបរាជ័យនៅក្នុងដំណើរនៃការឈាន ឆ្ពោះទៅរកភាពជោគជ័យមួយនោះ លោកអ្នកត្រូវចេះស្វែងរកនូវមូលហេតុដែលបណ្តាលឱ្យបរាជ័យដើម្បី ធ្វើការកែប្រែ ។ ត្រូវឱ្យប្រាកដថា លោកអ្នកនឹងមិនប្រព្រឹត្តនូវសកម្មភាពដដែលៗដែលបណ្តាលឱ្យលោក អ្នកទទួលបរាជ័យម្តងទៀតនោះទេ ។ រៀនពីកំហុសដើម្បីឈានឆ្ពោះទៅរកភាពត្រឹមត្រូវ ។
ជំហានទី៥ លោកអ្នកត្រូវតែឈានឆ្ពោះទៅមុខជានិច្ច ។ លោកអ្នកត្រូវដឹងថា ការឈានទៅឆ្ពោះទៅរកភាពជោគជ័យនៃគោលដៅជីវិតមិនមែនអាចធ្វើ ទៅបានក្នុងរយៈពេលតែមួយថ្ងៃ ពីរថ្ងៃ មួយខែ ពីរខែ មួយឆ្នាំ ឬពីរឆ្នាំនោះទេ ។ វាតម្រូវឱ្យមានការចំណាយពេលវេលា និងកំលាំងកាយចិត្តជាច្រើន ។ ហេតុដូចនេះ ប្រសិនបើលោកអ្នកគឺជាមនុស្សចិត្តក្តៅឆេវឆាវ លោកអ្នកនឹងមិនអាចរកឃើញនូវគោលដៅនៃជីវិតរបស់ខ្លួនឯងបានអស់ មួយជីវិត ៕
 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s