ជោគជ័យក្នុងការដាក់ពាក្យសុំការងារធ្វើ

ផ្សាយក្នុងផ្នែក គន្លឹះជោគជ័យ  ដោយ Leng Kimngorn កាលពី 17-03-2012

សព្វថ្ងៃ មានយុវវ័យនិងនិស្សិតជាច្រើនដែលចេញពីមហាវិទ្យាល័យនៅមិនយល់ច្បាស់ពី ការដាក់ពាក្យសុំបម្រើការងារនៅតាមស្ថាប័នឬអង្គការមួយចំនួន។ ប៉ុន្តែទោះយ៉ាងណានៅមានការប្រឈមមុខនឹងបញ្ហាជាច្រើនសម្រាប់ពួកគេក្នុង ការដាក់ពាក្យសុំការងារធ្វើ ។ ដើម្បីបកស្រាយនៅសំនួរទាំងនេះsabay បានសម្ភាសន៍ កញ្ញា សំកេត នីលីនដែលធ្លាប់បម្រើការងារជាប្រធានធនធានមនុស្សនៅតាមបណ្ដាក្រុមហ៊ុនមួយImageចំនួនពន្យល់ពីបញ្ហានេះ

ជម្រាបសួរកញ្ញា តើយុវវ័យត្រូវត្រៀមអ្វីខ្លះសម្រាប់ការដាក់ពាក្យសុំការងារធ្វើនៅកន្លែងណាមួយ?

វាគ្មិន៖ ចាស៎!ជម្រាបសួរ។ការដាក់ពាក្យសុំការងារធ្វើនៅកន្លែងណាមួយយុវវ័យ គួរតែដឹងថា តើស្ថាប័នដែលយើងចង់ធ្វើនោះគេជ្រើសរើសការងារអ្វីខ្លះ ការទទួលខុសត្រូវនៃមុខតំណែងនិងគេត្រូវការអ្វីខ្លះ ការងារមួយណាដែលយើងចូលចិត្តតើយើងអាចបំពេញបានឬទេ សមត្ថភាពយើងមានគ្រប់គ្រាន់ទៅលើអ្វីដែលយើងចង់បានឬទេ ហើយការងារនោះអាចទទួលមានប្រាក់ខែប៉ុន្មាន។

sabay តើការសរសេរពាក្យសុំធ្វើការត្រូវផ្អែកលើមូលដ្ឋានអ្វីខ្លះ?

វាគ្មិន៖ ព័ត៌មានផ្ទាល់ខ្លួនគាត់គឺជារឿងសំខាន់។ អ្នកខ្លះដែលរៀនមកពីក្រៅអ្វីដែលគាត់ចង់អូតគេគឺការរៀនរបស់ គាត់។ ចំណុចសំខាន់របស់CVមានដូចជាឈ្មោះអាសយដ្ឋាន ប្រវត្តិនៃការសិក្សា បទពិសោធន៍នៃការងារ មុខតំណែងដែលត្រូវដាក់ពាក្យស្នើសុំ ហើយត្រូវមានអ្នកធានាពីរនាក់ផង។ ជាធម្មតាគណៈកម្មការគេតែងតែឲ្យពិន្ទុអ្វីដែលយើងមានថ្មីៗ ព្រោះថាបទពិសោធដែលគាត់មានថ្មីៗឬអ្វី ដែលគាត់ទើបតែនិងរៀនយើងអាចនៅចាំច្រើនជាង។

sabay តើ រាល់ការស្នើសុំចាំបាច់ភ្ជាប់ជាមួយCover Letterដែរឬទេ?ហេតុអ្វី?

វាគ្មិន៖ ប្រសិនបើយើងភ្ជាប់មកជាមួយកាន់តែល្អ ។ ការតម្រូវឲ្យមានCover Letter ដោយសារតែកន្លែងមួយចំនួនគេចង់ដឹងពីការរៀបចំ នឹងកម្រិតភាសាអង់គ្លេសរបស់អ្នកនៅមានកម្រិតប៉ុណ្ណា ។ ជាបទពិសោធរបស់ខ្ញុំពេលមើលCover Letterលុះត្រាតែមុខតំណែងនោះមិនសូវមានអ្នកដាក់ច្រើន។ប៉ុន្តែ អ្នកដាក់ពាក្យគួរតែមានកាន់តែល្អ។

sabay តើអ្នកReference មានសារៈសំខាន់កម្រិតណាក្នុងពាក្យស្នើសុំនោះ?

វាគ្មិន៖ ជាធម្មតា CV ដាច់ខាតត្រូវតែមានReferenceព្រោះពេលខ្លះយើងមិនអាចទុកចិត្តគាត់ មានទេ យើងបានជួបគាត់តែ១៥នាទីទៅ១ម៉ោងប៉ុណ្ណោះ។ មានអ្នកខ្លះពូកែរៀបចំខ្លួនណាស់យើងមើលមិនដឹងពីភាពអវិជ្ជមានរបស់ គាត់បានទេ អញ្ចឹងReferenceវាសំខាន់ណាស់ ជាពិសេសអ្នកដែលធ្វើការងារទាក់ទងទៅនិងលុយ។

sabay ក្នុងពេលទទួលការណាត់ជួបសម្ភាសន៍លើកដំបូង តើយុវវ័យគួរត្រៀមដូចម្ដេចខ្លះ?

វាគ្មិន៖ អ្វីដែលគាត់ត្រូវត្រៀមខ្លួន គឺគាត់ត្រូវតែដឹងពីប្រវត្តិរបស់ក្រុមហ៊ុននោះឲ្យច្បាស់ ព្រមទាំងតួនាទីដែលគាត់ត្រូវធ្វើ។ នៅកន្លែងខ្លះគេសួរថា អ្នកឯងមកដាក់ពាក្យកន្លែងខ្ញុំមានដឹងអ្វីខ្លះពីកន្លែងខ្ញុំ សំណួរបែបនេះភាគច្រើន នៅតាមNGOគេតែងតែសួរជាមិនខាន។ ចំពោះការស្លៀកពាក់វិញយើងត្រូវស្លៀកពាក់ឲ្យបានសមរម្យ ហាមផ្ដាច់ស្លៀកខ បោយ អាវនិងអាវពណ៌ក្រហម។

sabay ចុះសម្រាប់ការសម្ភាសន៍លើកទី២វិញ?

វាគ្មិន៖ ការសម្ភាសន៍លើកទី២វាជាការសម្ភាសន៍ ផ្នែកជំនាញបច្ចេកទេសដែលគាត់បានដាក់។ អញ្ចឹងហើយគាត់ត្រូវតែត្រៀមខ្លួនពីភាពទទួលខុសត្រូវទៅនឹងមុខតំណែង របស់គាត់ ពេលនោះគាត់នឹងបានដឹងពីអ្វីដែលគេត្រូវសួរ។

sabay៖តាមបទពិសោធន៍កញ្ញា តើគណៈកម្មការធ្វើសម្ភាសន៍ច្រើនផ្ដោតពិនិត្យលើអ្វីជាគោល?

វាគ្មិន៖ មុនដំបូងគេមើលទៅលើការស្លៀកពាក់របស់យើង ថាតើសមរម្យឬអត់ ឥរិយាបថយើងចេះគួរសមឬអត់។គេមើលទៅលើរបៀបអង្គុយ ព្រោះការអង្គុយអាចបញ្ជាក់ពីភាពជឿជាក់របស់គាត់។ ការឆ្លើយសំនួរតើគាត់ឆ្លើយបានលឿនឬអត់ ហើយមានញ័រឬទេ។

sabay ប្រសិនត្រូវបានសួរសំណួរពីប្រាក់បៀវត្សរ៍ដែលខ្លួនចង់បានយុវវ័យគួរឆ្លើយតបរបៀបណា?

វាគ្មិន៖ មុននឹងយើងដាក់ពាក្យយើងត្រូវដឹងថា មុខដំណែងដែលយើងបានដាក់ប្រាក់ខែខ្ពស់អស់ប៉ុន្មាន? ភាពទទួលខុសត្រូវក្នុងការងារមានអ្វីខ្លះ? បទពិសោធន៍ដែលយើងមានគួរតែបានប្រាក់ខែប៉ុន្មាន? កន្លែងធ្វើការចាស់របស់យើងទទួលបានប្រាក់ខែប៉ុន្មាន? យើងត្រូវតែសួរបន្ថែមថា ក្រៅពីភាពទទួលខុសត្រូវក្នុងការងារដែលបានកំណត់ តើមានភាពទទួលខុសត្រូវអ្វីបន្ថែមទៀតឬអត់? អញ្ចឹងយើងនឹងអាចប៉ានស្មានបានថាយើងអាចទាមទារពីប្រាក់ខែយើង បានហើយ។នៅកន្លែងធ្វើការងារមួយចំនួននៅពេលដែលយើងទាមទាប្រាក់ខែ ខ្ពស់ពេក គេមិនហ៊ានទទួលយកយើងទេ ប៉ុន្តែបើសិនជាគេចង់យកយើងលុះត្រាតែគេអត់យើងមិនបាន។

sabay សញ្ញាអ្វីខ្លះដែលបង្ហាញថាវិជ្ជមានចំពោះការធ្វើសម្ភាសន៍?

វាគ្មិន៖ នៅពេលដែលគណៈកម្មការគេនិយាយថា តើយើងប្រើរយៈពេលប៉ុន្មានទើបអាចចាប់ផ្ដើមមកធ្វើការងារឲ្យ ខ្ញុំ តើលោកចង់បានប្រាក់ខែប៉ុន្មាន វាជាចំណុចវិជ្ជមានរបស់យើងដែលអាចជាប់។

sabay ចុងក្រោយ តើកញ្ញាមានអ្វីផ្តាំផ្ញើទៅយុវវ័យ !

វាគ្មិន៖ ចាស៎!អរគុណ។ យុវវ័យដែលគាត់ដាក់ពាក្យទៅធ្វើការនៅកន្លែងណាមួយ ត្រូវដឹងពីbackground ពីកន្លែងនោះ។ ពេលដែលគេណាត់សម្ភាសន៍ ត្រូវស្លៀកពាក់ឲ្យបានសមរម្យ ហើយការឆ្លើយទៅនិងគណៈកម្មការសម្ភាសន៍ ឲ្យបានឆាប់រហ័សរួសរាយរាក់ទាក់។ ចំពោះការងារស្ម័គ្រចិត្តគួរតែចូលរួម ព្រោះថាវាគឺជាចំណុចផ្ដើមរបស់គាត់។នៅតាមក្រុមហ៊ុនឬអង្គការមួយ ចំនួន នៅពេលដែលយើងទៅស្ម័គ្រចិត្តនៅកន្លែងគេ នៅពេលដែលកន្លែងគេត្រូវការជ្រើសរើសបុគ្គលិក គឺពិតជាគេនឹងជ្រើសរើសអ្នកស្ម័គ្រចិត្តនោះជាមិនខាន ដោយសារតែអ្នកស្ម័គ្រចិត្តនោះស្គាល់ការងារខ្លះហើយ បានស្គាល់បរិស្ថានការងារនោះខ្លះដែរហើយ បើទោះបីជាគាត់មានបទពិសោធន៍តិចក៏ដោយ៕

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s