ជម្លោះស្នេហ៍និងដំណោះស្រាយ

Image

តើទំនាក់ទំនងស្នេហារបស់ អ្នកកំពុងតែមានភាពតានតឹងឬ ? ស្នេហា ភាគច្រើនតែងតែមានបញ្ហា តែបញ្ហា

 

ទាំងអស់នោះ ពេលខ្លះត្រូវបានដោះស្រាយ តែពេលខ្លះទៀតមិនត្រូវបានដោះស្រាយដោយសារតែពួកគេចង់ឈ្នះ មានះទាំងសងខាង សុខចិត្តរងចាំមើលស្នេហានោះបាត់បង់ទៅ ដោយមិនអស់ចិត្ត។ បុគ្គលខ្លះតែងតែបង្កើតបញ្ហា ងរង៉ក់ដើម្បីអោយដៃគូតាមទ្រខ្លួនព្រោះគេយល់ថាខ្លួនគេមាន មោទនភាពណាស់ អស្ចារ្យណាស់នៅពេលដែលសង្សារតាមទ្រគេរាល់ថ្ងៃនោះ។ស្នេហាខ្លះទៀត មានជម្លោះដោយសារតែ ការប្រច័ណ្ឌ ឃាំងឃាជ្រុល ចង់អោយមនុស្សដែលខ្លួនស្រលាញ់ជាកម្មសិទ្ធផ្ដាច់មុខរបស់ខ្លួន។

ទន្ទឹមគ្នានឹងការមិនចុះសំរុងនេះដែរ តាមទស្សនៈរបស់ Sabay ដើម្បីជួយសម្រួលដល់ ទំនាក់ទំនងស្នេហ៍ប្រេះឆាអោយមានភាពប្រសើរឡើងវិញ យុវវ័យត្រូវចងចាំថា ការចចេស ចង់ឈ្នះចាញ់ជាហេតុនាំអោយមានការបែកបាក់ដូច្នេះត្រូវមានការ ស្ម័គ្រចិត្តមុនក្នុងការសម្រុះសម្រួលបញ្ហា សួររកហេតុផលដើម្បីជៀសវាងនូវការយល់ច្រឡំ ជាពិសេស ត្រូវបកស្រាយពីចំណុចដែលអ្នកមិនពេញចិត្តអោយបានច្បាស់។មានការ អត់អោន ត្រូវជឿទស្សនមួយថា “គ្មាននរណា ម្នាក់ល្អឥតខ្ចោះនោះទេ”។គ្រប់ ទំនាក់ទំនងទាំងអស់មិនថាតែស្នេហានោះទេ ត្រូវតែមានការទុកចិត្តទើបទំនាក់ទំនងនោះអាចប្រសើរឡើងបាន។ត្រូវ បង្ហាញសេចក្ដីស្រលាញ់និងការព្រួយបារម្ភដោយផ្ទាល់និងបើកចំហ។ទិញ កាដូដែលបញ្ជាក់នូវសេចក្ដីស្រលាញ់។

ជុំវិញបញ្ហាខាងលើនេះ Sabay សូមអោយ យុវវ័យបញ្ចេញនូវគំនិតផ្ទាល់ខ្លួនឆ្លើយនូវសំណួរខាងក្រោមដើម្បី ជាការចែករំលែកនូវចំណេះដឹងដល់យុវវ័យផ្សេងៗទៀត។Image

១. តើយុវវ័យយល់ថា បុរសត្រូវតែតាមយកចិត្តនារីជាប្រចាំ ឬក៏គួរតែស្មើភាពគ្នា ? ហេតុអ្វី ?

២. តើដោះស្រាយបែបណា ពេលដែលមានជម្លោះជាមួយសង្សារ ?

៣. តើអ្នកយល់ថា អន់ទេ នៅពេលដែលអ្នកព្រមទទួលកំហុសនិងសុំអភ័យទោសចំពោះកំហុសតូចតាច ?

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s