ចង់រៀនពូកែទេ?

ផ្សាយក្នុងផ្នែក គន្លឹះជោគជ័យ ដោយ ឡេង គីមងន់ កាលពី 17-03-2012

តើអ្នកឆ្ងល់ទេ ថាហេតុអ្វីបានជាសិស្សខ្លះរៀនពូកែម្ល៉េះ?វាមិនមែនមកពីសំណាង ហើយក៏មិនមែនមកពីសិស្សម្នាក់នោះ ជាប់សាច់ញាតិជាមួយនឹងគ្រូដែរ។ជាសិស្សពូកែម្នាក់ត្រូវតែមាន គំនិតឆ្នៃប្រឌិតនៅក្នុងការសិក្សា។ដូច្នេះបើយុវវ័យចង់ដឹងថាធ្វើ យ៉ាងណាទើបក្លាយជាសិស្សពូកែនោះ សូមអានចំណុចខាងក្រោម៖Image

1.មករៀនជារៀងរាល់ថ្ងៃនិងមកអោយទាន់ពេល។
2.អង្គុយតុមុខ។ត្រូវអោយប្រាកដថាអ្នកឃើញនិងលឺការពន្យល់របស់គ្រូបានល្អ។
3.ត្រូវរៀនមុនគ្រូគ្រប់មេរៀន ហើយកត់ត្រានូវចំណុចដែលអ្នកមិនយល់ ធ្វើដូច្នេះអ្នកនឹងមានចម្ងល់ជាច្រើនសួរគ្រូ នៅពេលគ្រូបង្រៀនមេរៀននោះ។
4.ពេលសិក្សាត្រូវមាន សុ(ស្ដាប់) ចិ(គិត) បុ(សាកសួរ) លិ(កត់ត្រា)។
5.មានទំនាក់ទំនងល្អជាមួយគ្រូនិងមិត្តរួមថ្នាក់។

 

6.ពេលគ្រូដាក់កិច្ចការអោយធ្វើត្រូវធ្វើភ្លាម មិនត្រូវពន្យារពេលរហូតដល់ថ្ងៃកំណត់នោះទេ។
7.ត្រូវរៀនពីកំហុស។រកចំណុចវិជ្ជមានរបស់គ្រូ ឬមិត្តរួមថ្នាក់ដើម្បីបំពេញចំណុចខ្វះខាត់របស់ខ្លួន។
8.ត្រូវចេះគ្រប់គ្រងពេលវេលានិងកំណត់កិច្ចការអាទិភាព មានន័យថាត្រូវធ្វើអ្វីដែលសំខាន់ជាងគេមុន។បន្ទាន់ហើយសំខាន់ បន្ទាន់តែមិនសំខាន់ សំខាន់តែមិនបន្ទាន់ មិនសំខាន់និងមិនបន្ទាន់។
9.ផ្ដល់សារៈសំខាន់ដល់ការសិក្សា។ត្រូវគិតថា មានតែការសិក្សាទេ ដែលអាចបំបាត់ភាពងងឹតនៅក្នុងវិថីជីវិតរបស់អ្នកបាន។
10.ស្វែងរកជំនួយក្នុងការសិក្សា ដូចជាការទៅអានសៀវភៅនៅបណ្ណាល័យ ឬ បង្កើតក្រុមសិក្សាបន្ថែមជាមួយមិត្តភ័ក្ដិ។

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s