គ្រប់គ្រងអារម្មណ៍ច្របូកច្របល់

Imageនៅពេ លដែលអ្នកជួបបញ្ហាអ្វីមួយ ដែលលំបាករកផ្លូវចេញក្នុងស្ថានភាពរស់នៅសព្វថ្ងៃ មិនត្រឹមតែធ្វើឲ្យអារម្មណ៍អ្នកច្របូកច្របល់ ឆេវឆាវ ឬនៅមិនស្ងប់ប៉ុណ្ណោះទេ ជួនកាលអាចបណ្ដាលឲ្យសុខភាពអ្នកចុះខ្សោយទៀតផង។ ដូចនេះភាពម្ចាស់ការ ចេះរកដំណោះស្រាយ និងចេះគ្រប់គ្រងអារម្មណ៍ឲ្យស្ងប់ មិនតានតឹងគឺជាវិញ្ញាសាលំបាកតែចាំបាច់ដូចគ្នា។
សាកល្បងហាត់រៀនធ្វើឲ្យអារម្មណ៍ស្ងប់នៅពេលប្រឈមមុខបញ្ហាតានតឹង តាមវិធីមួយចំនួនខាងក្រោម៖
១. អាចបណ្ដោយតាមអារម្មណ៍ៈ ស្មោះត្រង់ជាមួយអារម្មណ៍របស់អ្នក បណ្ដោយឲ្យអារម្មណ៍ចេញមក រហូតទាល់តែបានធូរស្រាលបន្តិច។ ឧទាហរណ៍ ការយំនៅពេលអ្នកសោកស្ដាយនឹងរបស់ ឬរឿងអ្វីមួយ ស្រែកឲ្យខ្លាំងៗពេលអ្នកខឹង…តែអ្នកគួរចងចាំថាការបណ្ដោយតាម អារម្មណ៍នេះ គួរធ្វើឡើងតាមកាលៈទេសៈសមស្របមួយ និងដាច់ខាតកុំឲ្យប៉ះពាល់ដល់អ្នកដទៃ។
២. កុំគិតថាជាបញ្ហាធំៈ គិតថា មិនថាបញ្ហាដែលអ្នកជួប ឬគ្រប់បញ្ហាទាំងអស់ត្រូវតែមានដំណោះស្រាយ។ អ្នកមិនគួរគិតអ្វីឲ្យស្មុគស្មាញពេក ត្រូវមើលបញ្ហាជារឿងតូច ហើយបន្ថែមជំនឿចិត្តលើខ្លួនអ្នកថា ប្រាកដជាអាចរកដំណោះស្រាយបាន។
៣. ផ្លាស់ប្ដូរការយល់ឃើញៈ ពេលអ្នកជួបបញ្ហា អ្នកច្រើនតែយល់ថាខ្លួនជាអ្នកខុស បន្ទោសថាខ្លួនគ្មានសមត្ថភាព ដែលនេះកាន់តែដាក់សម្ពាធអារម្មណ៍ឲ្យខ្លួនអ្នក។ ឯអ្នកខ្លះទៀត បែរជាគិតស្មុគស្មាញថាហេតុអ្វីបានជាកើតបញ្ហានេះឡើង…រឿងនេះ មិនគួរកើតសោះ ហើយមិនព្រមខិតខំរកដំណោះស្រាយឲ្យបញ្ហាទេ បានត្រឹមលង់អារម្មណ៍ និងដុនដាបជាមួយបញ្ហាទៅវិញទេ។

Image

. បញ្ចូលក្នុងកំណត់ហេតុៈ សរសេររៀបរាប់បញ្ហាចំពោះមុខដាក់ក្នុងសៀវភៅឲ្យបានលំអិត ជាវិធីដែលល្អអាចឲ្យអ្នក ធូរស្បើយអារម្មណ៍បានមួយកម្រិត ថែមទាំងអាចជួយឲ្យអ្នករកឫសគល់នៃបញ្ហា និងឈានទៅរកដំណោះស្រាយសមរម្យមួយទៀតផង។
. រកប្រឹក្សាៈ មិត្តភ័ក្ដិ បងប្អូន និងមនុស្សនៅជុំវិញខ្លួនអ្នកសុទ្ធតែអាចជួយអ្នកបាន។ ទោះបីអ្នកទាំងនោះមិនអាចជួយដោះស្រាយបញ្ហាឲ្យអ្នក ក៏យ៉ាងហោចណាស់ អ្នកអាចទទួលគំនិតយោបល់ល្អពីអ្នកទាំងនោះ។ គេអាចជួយលួងលោមអារម្មណ៍ ជួយលើកទឹកចិត្ត ជួយដាស់តឿនអ្នក។ ចូរកុំបោះបង់ពួកគេ ខណៈដែលអ្នកមានបញ្ហា ហើយកុំគិតថាខ្លួនគ្រាន់បើអាចដោះស្រាយបានគ្រប់រឿង។
. សាងអំពើល្អៈ ការជួយយកអាសាអ្នកដទៃឲ្យបានច្រើនអាចធ្វើឲ្យអ្នកមានអារម្មណ៍ ស្រស់ស្រាយ និងលប់បំបាត់អារម្មណ៍ដុនដាបពីបញ្ហាដែលកើតឡើងមិនខាន៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s