គន្លឹះរកភាពរីករាយដាក់ខ្លួន

យុវវ័យពិតជារីករាយទេ? តើអ្នកដឹងថាពាក្យរីករាយមានន័យយ៉ាងណា ហើយធ្វើបែបណាទើបទទួលបានភាពរីករាយទេ? នេះជាសំណួរសំខាន់សម្រាប់មនុស្សគ្រប់រូបដែលកំពុងស្វែងរក សុភមង្គលត្រូវសួរខ្លួនឯង។ មនុស្សរស់នៅដើម្បីរក្សាសុភមង្គលខ្លួនឯងដោយមិនព្យាយាមធ្វើអោយ អ្នកដទៃមិនសប្បាយចិត្ត។ ប្រសិនបើយុវវ័យចង់រីករាយ យុវវ័យតោងយល់ថា ខ្លួនអាចរីករាយបានហើយខ្លួនស័ក្ដិសមនឹងរីករាយ។ មានមនុស្សជាច្រើនមានកំហុសដោយជឿថា ខ្លួនមិនសមនឹងទទួលបានសុភមង្គល ហើយទទួលយកភាពមិនរីករាយជាវាសនារបស់ខ្លួន។ ការពិតគឺថា សុភមង្គលក៏ដូចជាអ្វីផ្សេងទៀតនៅក្នុងជីវិតយើងដែរវាត្រូវការ ការចិញ្ចឹមបណ្ដុះ។ ខាងក្រោមនេះជាគន្លឹះខ្លះៗដែល Sabay សូមចូលរួមចំណែកជួយយុវវ័យអោយស្វែងរកសុភមង្គល៖Image

រូប ថត បរទេស

១. ព្យាយាមស្វែងយល់អោយច្បាស់ថា អ្វីដែលធ្វើអោយអ្នកសប្បាយចិត្ត។ មនុស្សម្នាក់ៗមានតម្រូវការដាច់ដោយឡែកដើម្បីទទួលបានភាពរីករាយ ហើយរឿងមួយដែលធ្វើអោយមនុស្សម្នាក់សប្បាយចិត្តអាចខុសស្រឡះនិង រឿងមួយទៀតដែលធ្វើអោយមនុស្សម្នាក់ទៀតសប្បាយចិត្ត។ ស្វែងរកអោយឃើញពីបុគ្គលិកលក្ខណៈរបស់អ្នក ហើយកុំបារម្ភថាតម្រូវការរបស់អ្នកមិនសមស្របនិងតម្រូវការរបស់ អ្នកជុំវិញខ្លួន ឬមិត្តរបស់អ្នក។

២. រៀបចំគម្រោងដើម្បីសម្រេចបានគោលដៅដែលអ្នកជឿថា នឹងធ្វើអោយខ្លួនសប្បាយចិត្ត។ អារម្មណ៍របស់អ្នកនឹងប្រសើរឡើងខណៈដែលអ្នកបន្តសំដៅទៅគោលដៅរបស់ អ្នក ព្រោះអារម្មណ៍អ្នកយល់ថាអ្នកកំពុងដេញតាមអ្វីមួយដែលអ្នកគិតថា មានតម្លៃ។

៣. ជួបមនុស្សដែលបង្កភាពរីករាយ។ ជាការងាយបង្កអោយគិតអវិជ្ជមាននៅពេលអ្នកជុំជាមួយមនុស្សដែលមាន ទុទ្ទិដ្ឋិនិយមចំពោះសុភមង្គលរបស់ខ្លួន ប្រសិនបើមនុស្សនៅជុំខ្លួនអ្នកជាមនុស្សរីករាយអារម្មណ៍នោះនឹង ឆ្លងដល់អ្នក។

៤. នៅពេលមានរឿងមិនល្អកើតឡើងត្រូវព្យាយាមស្វែងរកដំណោះស្រាយជំនួស អោយការផ្ដេកផ្ដួលនឹងការអាណិតអាសូរខ្លួន។ មនុស្សដែលរីករាយពិតប្រាកដមិនអោយរឿងអកុសលតិចតួចជះឥទ្ធិពលលើ អារម្មណ៍របស់ពួកគេទេព្រោះពួកគេដឹងថា ប្រើគំនិតតែបន្តិចអាចរុញច្រានកាលៈទេសៈអោយត្រឡប់ទៅភាព គាប់ប្រសើររបស់ពួកគេវិញបាន។

៥. មួយថ្ងៃប្រើពេលពីរបីនាទីគិតដល់រឿងដែលធ្វើអោយអ្នកសប្បាយ ចិត្ត។ រយៈពេលពីរបីនាទីនេះនឹងផ្ដល់ឱកាសដល់អ្នកអោយផ្ដោតលើរឿង វិជ្ជមាននៅក្នុងជីវិត ហើយនឹងដឹកនាំអ្នកអោយបន្តនូវសុភមង្គលរបស់ខ្លួន។

៦. ការដែលរកពេលធ្វើរឿងអ្វីមួយដែលល្អសម្រាប់ខ្លួនអ្នកជាប្រចាំ ថ្ងៃក៏ជារឿងសំខាន់ដែរ។ ផ្ដល់ពេលវេលាអោយខ្លួនអ្នកជាប្រចាំក្នុងរយៈពេលសមគួរធ្វើរឿង ដែលអ្នកចូលចិត្ត ឬសប្បាយចិត្តទោះនោះជារឿងដែលគ្មានប្រយោជន៍ក៏ដោយ។

៧. រក្សាសុខភាពរបស់អ្នកក៏ជាមធ្យោបាយមួយដើម្បីទទួលបានសុភមង្គលដែរ។ លើសទម្ងន់ឬមិនបានទទួលអាហារដែលមានជីវជាតិអាចជះឥទ្ធិពលមិនល្អ ដល់អារម្មណ៍របស់អ្នក។ លំហាត់ប្រាណជាកូនសោដែលត្រូវបានគេលើកទឹកចិត្តអោយមនុស្សគ្រប់ រូបប្រកាន់ភ្ជាប់ដើម្បីកាត់បន្ថយភាពតានតឹង។

៩. ជាចុងក្រោយវានៅតែជាកត្តាសំខាន់និងចាំបាច់ដែលត្រូវបណ្ដុះ គំនិតអោយខ្លួនឯងទទួលស្គាល់ថា មនុស្សគ្រប់រូបសុទ្ធតែសមនឹងទទួលបានសុភមង្គលនិងភាពរីករាយ។សូម រំលឹកខ្លួនឯងពីជំហានដែលនឹងនាំអ្នកអោយសម្រេចបាននូវសុភមង្គលដែល អ្នកប្រាថ្នាចង់បាន។

សុភមង្គលពិបាកនិងកំណត់ន័យប៉ុន្តែមនុស្សភាគច្រើនអាចដឹងថា ពួកគេរីករាយឬមិនរីករាយ។ ចុះយុវវ័យមានគោលជំហរយ៉ាងណាដើម្បីអោយជីវិតប្រកបដោយភាពរីករាយ?

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

បញ្ចេញមតិ