គន្លឹះបីយ៉ាងក្លាយជាអ្នករៀនពូកែ

ផ្សាយក្នុងផ្នែក គន្លឹះជោគជ័យ ដោយ ឡេង គីមងន់ កាលពី 17-03-2012

គ្មានបុគ្គលណាម្នាក់ដែលមិនចង់ទទួលជោគជ័យក្នុងការសិក្សា ឡើយ ពោលគឺគ្រប់គ្នាតែងប្រាថ្នាថា ទទួលលទ្ធផលខ្ពស់ក្នុងការសិក្សាក្នុងទិសដៅស្វែងរកការងារប្រសើរ ក្នុងពេលអនាគត។ ដោយមានបទពិសោធន៍ច្រើនពាក់ព័ន្ធនឹងការសិក្សា ក៏ដូចជាក្នុងវិស័យអប់រំ លោក ទេពលីវីណា និស្សិតថ្នាក់ អនុបណ្ឌិតផ្នែកការបង្រៀននៅវិទ្យាស្ថានភាសាបរទេស និងជាប្រធានផ្នែកអប់រំ និងបណ្ដុះបណ្ដាលនៅក្រុមហ៊ុន EdNiCHE បានចែករំលែក គន្លឹះបីយ៉ាងដែលមានប្រសិទ្ធភាពក្នុងការសិក្សាឲ្យបានពូកែ ជូនទៅដល់សិស្ស ឬនិស្សិតជំនាន់ក្រោយអាចពិចារណា និងអនុវត្តតាម។Image

លោកទេព លីវីណានៅក្នុងការិយាល័យ

 

កំណត់គោលដៅ តាមការសង្កេតរបស់លោក លោកឃើញថា មិនថាតែសិស្សទេ សូម្បីតែនិស្សិតថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតខ្លះ មិនទាន់បានកំណត់គោលដៅរបស់ខ្លួនក្នុងការសិក្សាឲ្យបានច្បាស់ផង។ សម្រាប់រូបលោកយល់ថា ការកំណត់គោលដៅការសិក្សាជាប្រយោជន៍ ឲ្យអ្នកសិក្សាប្រាកដថាលទ្ធផលការសិក្សារបស់ខ្លួន នឹងជួយខ្លួនក្រោយបញ្ចប់ អាចជួយជំរុញឲ្យការសិក្សាឈានទៅមុខឆាប់រហ័ស ព្រោះអ្នកនឹងរីករាយក្នុងការសិក្សា អ្នកមានក្ដីសង្ឃឹមក្នុងការសិក្សានេះ។ “ត្រូវតែដឹងមុនថាតើអ្នកចង់ធ្វើអ្វី ចង់រៀនអ្វី ហើយថាតើបើរៀនមុខវិជ្ជានេះតើទៅធ្វើអ្វីបានខ្លះ? ធ្វើនៅកន្លែងណា?…”។ ពាក់ព័ន្ធនឹងការកំណត់គោលដៅនេះ លោក លីវីណា បានបន្តថា “កំណត់តូចៗហើយធ្វើឲ្យសម្រេចគោលដៅតូចៗហ្នឹងសិន នោះគោលដៅធំរបស់អ្នកនឹងសម្រេចតាមហ្នឹងដែរ”។

 

សិក្សាពីរបៀបរៀន លោក ទទួលស្គាល់យ៉ាងច្បាស់ថាមនុស្សម្នាក់អាចមានការចូលចិត្តដោយឡែកពី គ្នា ដូចនេះ មនុស្សម្នាក់ៗត្រូវតែសិក្សាថាខ្លួនចូលចិត្តរបៀបរៀនបែបណា ហើយអនុវត្តបែបនោះ។ “អ្នកអាចចូលចិត្តស្ដាប់ច្រើន មើលតិច តែម្នាក់ទៀតអាចដឹងថាខ្លួនចូលចិត្តមើលច្រើន ស្ដាប់តិច (ស្ដាប់ច្រើនធុញ) ខណៈដែលអ្នកខ្លះចូលចិត្តធ្វើ ឬអនុវត្តច្រើនទៅវិញ។ ការរៀនតាមរបៀបរៀនដែលខ្លួនពេញចិត្តអាចទទួលប្រសិទ្ធភាពខ្ពស់។ ត្រង់ចំណុចនេះ លោក លីវីណា ក៏ចែករំលែករបៀបរៀនដែលទទួលប្រសិទ្ធភាពជាងគេ ដោយយោងតាមបទពិសោធន៍ជាក់ស្ដែងរបស់លោកថា “ទម្លាប់រៀនដោយអានឲ្យច្រើន” គឺល្អបំផុត ពោលគឺ ការអានអាចឲ្យយើងទទួលបានចំណេះដឹងទូលំទូលាយ ។ យ៉ាងណាមិញ ការជ្រើសរើសអ្វីសម្រាប់អានគឺរឹតតែសំខាន់…អ្វីដែលអ្នកពេញចិត្ត និងមិនធ្វើឲ្យអ្នកធុញ “អត្ថបទមានរូបភាពច្រើន? ប្រលោមលោក? បរិយាកាសអានបែបណាអ្នកចូលចិត្ត។ល។

 

ការរៀបចំខ្លួនឲ្យរួចរាល់ជានិច្ចសម្រាប់ការសិក្សា អ្នកសិក្សាត្រូវចេះរៀបចំនិងប្រុងប្រៀបខ្លួនសម្រាប់ការសិក្សា មិនមែនទាល់តែដល់ថ្នាក់ទើបដឹងថាត្រូវរៀនអ្វីនោះទេ។ ការរៀបរយសម្រាប់ការសិក្សាអាចជួយឲ្យអ្នកមានអារម្មណ៍ល្អ និងមានជំនឿលើខ្លួនក្នុងការសិក្សា ថែមទាំងបង្កើនសក្ដានុពលក្នុងការចាប់យកចំណេះដឹង។ ការរៀបចំខ្លួនសម្រាប់សិក្សា ក៏ពាក់ព័ន្ធនឹងការដែលសិស្ស ឬនិស្សិត ចេះអនុវត្តរំលឹកមេរៀនដែលសិក្សាពីថ្ងៃមុន ហើយត្រៀមខ្លួនសម្រាប់ថ្ងៃស្អែក។Image

តាមរយៈការចែករំលែកនូវគន្លឹះ ទាំងបីខាងលើ របស់លោក ទេព លីវីណា និស្សិតឆ្នើមទទួលបានលិខិតសរសើររាល់ឆ្នាំនៅវិទ្យាស្ថានភាសាបរទេស (IFL) នេះ Sabay សង្ឃឹមថាបទពិសោធន៍នេះនឹងក្លាយជាមធ្យោបាយមួយបន្ថែមសម្រាប់ជួយ ការសិក្សារបស់មិត្តយុវវ័យជាសិស្ស និស្សិតជំនាន់ក្រោយឲ្យកាន់តែទទួលជោគជ័យជាក់ជាមិនខាន៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s