គន្លឹះធ្វើឱ្យចំណាប់អារម្មណ៏លើកដំបូងល្អបំផុត

Image

ចំណាប់ អារម្មណ៏លើកដំបូងអាចជាទស្សនៈយូរអង្វែងមួយរបស់នរណាម្នាក់ចំពោះ លោកអ្នក ។ មានវិធីសាស្ត្រជាច្រើនដែលលោកអ្នកអាចប្រើដើម្បីទាញចំណាប់ អារម្មណ៍ល្អរបស់នរណាម្នាក់ចំពោះលោកអ្នក ។ វិធីខាងក្រោមនេះអាចជាគន្លឹះសំខាន់បំផុតសម្រាប់ការជួបនរណា ម្នាក់ជាលើកដំបូង ហើយវាគឺជាការទាញចំណាប់អារម្មណ៍លើកដំបូងល្អបំផុតចំពោះអ្នក ។ វិធីសាស្ត្រទាំងនេះអាចត្រូវបានប្រើនៅក្នុងការប្រជុំពាណិជ្ជកម្ម ការណាត់ជួប ឬឱកាសនានាដែលអ្នកជួបនឹងមនុស្សថ្មី ។

ស្លៀកពាក់
ការស្លៀកពាក់គឺជាគន្លឹះដ៏សំខាន់បំផុតបើទោះជាមានមនុស្សជាច្រើន ចាប់អារម្មណ៍លើវា ប៉ុន្តែនៅមានមនុស្សមួយចំនួនមិនបានយកចិត្តទុកដាក់ចំពោះបញ្ហា នេះ ។ របៀបនៃការស្លៀកពាក់អាចឲ្យអ្នកដទៃចាប់អារម្មណ៍លើលោកអ្នកភ្លាម បើទោះជាលោកអ្នកមិននិយាយអ្វីក៍ដោយ ។ គួរស្លៀកពាក់ឲ្យបានល្អ និងសមរម្យអាស្រ័យទៅតាមឱកាស និងមនុស្សដែលលោកអ្នកត្រូវជួប ។ លោកអ្នកគួរតែចំនាយពេលឲ្យបានច្រើនបន្តិចជាមួយសម្លៀកបំពាក់ និងការតុបតែងដែលសក្តិសមនឹងបុគ្គលិកលក្ខណៈរបស់ខ្លួន និងផ្តល់ឲ្យអ្នកដទៃនូវចំណាប់អារម្មណ៏ដែលលោកអ្នកចង់បាន ។

ឥរិយាបទ
ឥរិយាបទជាគន្លឹះសំខាន់ប្រហាក់ប្រហែលនឹងការស្លៀកពាក់សមរម្យ ។ មនុស្សមួយចំនួនមានឥរិយាបទមិនល្អ ហើយពួកគេពិបាកណាស់ក្នុងការកែប្រែវា ។ ទោះជាយ៉ាងណា ប្រសិនបើលោកអ្នកចង់បានចំណាប់អារម្មណ៍ល្អ លោកអ្នកគួរតែប្រកាន់ឥរិយាបទមួយដ៏ត្រឹមត្រូវ ។ បើទោះជាលោកអ្នកមានការលំបាកខ្លាំងក្នុងការកែប្រែឥរិយាបទរបស់ ខ្លន លោកអ្នកគួរតែព្យាយាមឱ្យបានល្អបំផុតដើម្បីកុំឱ្យអ្នកដទៃមើលមក លោកអ្នកថាជាមនុស្សកោងកាច និងឆ្មើងឆ្មៃ ។ កែប្រែឥរិយាបទរបស់លោកអ្នក ហើយជ្រើសរើសឥរិយាបទមួយដ៏ល្អបំផុតសម្រាប់ខ្លួន ។ ឥរិយាបទល្អបង្ហាញពីភាពជឿជាក់ និងវត្តមានមួយដ៏គួរឱ្យចាប់អារម្មណ៍ ។

កាយវិការ
លោកអ្នកត្រូវធ្វើអោយប្រាដកថា ភាសាកាយវិការរបស់ខ្លួនមានលក្ខណៈសមរម្យ និងត្រឹមត្រូវ ។ មានន័យថា លោកអ្នកមិនរសាប់រសល់ ញ័រជើង និងសកម្មភាពដទៃទៀតដែលបង្ហាញថា លោកអ្នកកំពុងតែភិតភ័យ ។ លោកអ្នកគួរធ្វើឱ្យប្រាកដថា លោកអ្នកធូរស្រាលក្នុងអារម្មណ៍ ហើយមិនត្រូវភ័យញ័រដៃញ័រជើង ។ ម្យ៉ាងទៀតត្រូវបង្ហាញក្រសែភ្នែកដែលប្រកបដោយការយកចិត្តទុកដាក់ និងជឿជាក់ ។ លោកអ្នកគួរតែរក្សាការសម្លឹងនរណាម្នាក់ដោយការយកចិត្តទុកដាក់ និងមានភាពសមរម្យ ប៉ុន្តែក៏គួរចោលក្រសែភ្នែកទៅសម្លឹងអ្វីផ្សេងក្នុងរយៈពេលពីរ ឬបីវិនាទីដើម្បីបង្ហាញថា លោកអ្នកមិនមែនកំពុងសម្លក់សម្លឹងនរណាម្នាក់ ។

កុំភ័យខ្លាច ឬបារម្មណ៍
ប្រសិនបើលោកអ្នកបង្ហាញពីអកប្បកិរិយាណាមួយដែលបង្ហាញពីការ ភ័យខ្លាចរបស់ខ្លួន នោះលោកអ្នកប្រហែលជាបានបន្ថយចំណាប់អារម្មណ៍ល្អរបស់អ្នកដទៃ ចំពោះខ្លួនរួចបាត់ទៅហើយ ។ លោកអ្នកត្រូវតែជឿជាក់ដោយកុំគិតបារម្មណ៍ច្រើនពេក និងគួរតែបន្ធូរអារម្មណ៍ ហើយសម្រាកបន្តិច ។ ប្រសិនបើលោកអ្នកដឹងថា លោកអ្នកកំពុងនិយាយត្រដិត ឬមិនដឹងថានឹងត្រូវនិយាយអ្វី លោកអ្នកគួរតែឈប់បន្តិច ហើយបន្ទាប់មកលោកអាចបន្តការនិយាយប្រកបដោយទំនុកចិត្តមួយ ។

បង្ហាញអ្នកដទៃឱ្យដឹងថា លោកអ្នកកំពុងចាប់អារម្មណ៍ចំពោះពួកគេ
នេះគឺជាគន្លឹះសម្ងាត់ដ៏ធំបំផុតចំពោះលោកអ្នកដែលចង់បាន ចំណាប់អារម្មណ៏ល្អពីអ្នកដទៃ ។ វាគឺជាវីធីសាមញ្ញ ប៉ុន្តែវាមានប្រសិទ្ធភាពខ្ពស់ ។ ចង់បានការចាប់អារម្មណ៍ពីអ្នកដទៃ លោកអ្នកគួរតែបង្ហាញថា លោកអ្នកក៏ចាប់អារម្មណ៍ចំពោះពួកគេផងដែរ ។ លោកអ្នកគួរតែសសើរពួកគេ (ប៉ុន្តែមិនត្រូវបំភ្លើសនោះទេ) សើចចំពោះរឿងកំប្លែងដែលពួកគេនិយាយ និងផ្តល់នូវភាពជឿជាក់ និងទំនុកចិត្តចំពោះពួកគេ ។ ជាការពិតណាស់ លោកអ្នកគួរធ្វើយ៉ាងណាឱ្យពួកគេមានអារម្មណ៍ល្អចំពោះលោកអ្នក ។

ញញឹមនៅពេលមានចម្ងល់
គ្មានអ្វីអាចយកឈ្នះលើការញញឹមបាននោះទេ ។ ដូចនេះ ចាប់តាំងពីពេលដំបូងដែលលោកអ្នកជួបពួកគេរហូតដល់ពេលបញ្ចប់ លោកអ្នកគួរតែរក្សាការញញឹមជានិច្ច ។ ការញញឹមបង្ហាញពីភាពជឿជាក់ ភាពសមរម្យ ភាពវិជ្ជមាន ទំនាក់ទំនងល្អ និងជាចំណាប់អារម្មណ៍ដ៏ល្អប្រសើរបំផុត ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s