គន្លឹះដើម្បីក្លាយជាមនុស្សឯករាជ្យ

Image

ជា ធម្មតា មនុស្សមួយចំនួនតែងតែមានចរិកចូលចិត្តពឹងពាក់អ្នកដទៃ ។ ពួកគេគ្មានភាពម្ចាស់ការលើខ្លួនឯងដោយគិតថា ប្រសិនបើពួកគេមិនពឹងពាក់អ្នកដទៃឱ្យជួយទេនោះ ការងាររបស់ខ្លួននឹងមិនបានសំរេចឡើយ ។ មនុស្សប្រភេទនេះច្រើនតែជាមនុស្សដែលមិនមានជំនឿលើខ្លួនឯងចេះ តែគិតថា រូបខ្លួនគ្មានសមត្ថភាព ហើយធ្វើអ្វីក៏បរាជ័យតែរហូត ។ ដោយសារតែខ្វះការជឿជាក់លើខ្លួនឯងបែបនេះបណ្តាលឱ្យពួកគេ គ្មានភាពឯករាជ្យ និងចាំតែពឹងពាក់អ្នកដទៃអស់មួយជីវិត ។
វាមិនមែនជាបញ្ហានោះទេប្រសិនបើលោកអ្នកអាចពឹងពាក់អ្នកដទៃបាន គ្រប់ពេលវេលានោះ ប៉ុន្តែវាគឺជាភាពផ្ទុយស្រឡះមួយដោយគ្មាននរណាអាចជួយលោកអ្នក គ្រប់ពេលវេលាបាននោះទេពីព្រោះពួកគេក៏ត្រូវជួយខ្លួនពួកគេដែរ មុននឹងសម្រេចចិត្តជួយលោកអ្នក ។ ដូចនេះ លោកអ្នកគួរតែបង្រៀនខ្លួនឱ្យមានភាពឯករាជ្យ និងមានភាពជាម្ចាស់ការលើខ្លួនឯងទើបជាការប្រសើរ ។ ក៏ប៉ុន្តែតើត្រូវធ្វើយ៉ាងណាទើបអាចក្លាយខ្លួនជាមនុស្សដែលឯក រាជ្យបានទៅ ?
ត្រូវចេះកំណត់គំរោងដោយខ្លួនឯង លោកអ្នកត្រូវបង្កើតនូវកាលវិភាគមួយដែលរៀបរាប់អំពីអ្វីដែលលោក អ្នកចង់ធ្វើ និងត្រូវធ្វើ ។ បន្ទាប់មកលោកអ្នកត្រូវកំណត់រយៈពេលឱ្យបានច្បាស់លាស់ដើម្បីបញ្ចប់ នូវការងារនោះ ។
ត្រូវមានការងារ និងលុយជារបស់ផ្ទាល់ខ្លួន ពិតណាស់ថា ការក្លាយខ្លួនជាមនុស្សដែលឯករាជ្យគឺត្រូវពឹងពាក់លើការងារ និងលុយកាក់ផងដែរ ។ ប្រសិនបើគ្មានការងារធ្វើ លោកអ្នកក៏គ្មានចំណូលដែរ ខណៈពេលនោះកុំថាឡើយចង់ទំនុកបំរុងគ្រួសារសូម្បីតែខ្លួនឯងក៏ ចិញ្ចឹមមិនរស់ផង ។ នៅពេលនោះ លោកអ្នកនឹងត្រូវពឹងពាក់លើអ្នកដទៃដដែលដោយការខ្ចីលុយគេមក ចិញ្ចឹមជីវិត ។
មិនត្រូវពឹងពាក់អ្នកដទៃ លោកអ្នកមិនត្រូវឱ្យអ្នកដទៃជួយលោកអ្នកនូវការងារណាដែលលោកអ្នក អាចធ្វើបាន ឬក៏លោកអ្នកខ្ជិលធ្វើនោះទេពីព្រោះការខ្ជិលធ្វើការងារបណ្តាល ឱ្យវាក្លាយជាទម្លាប់មួយដែលលោកអ្នកទៅពឹងពាក់អ្នកដទៃ ។
ទម្លាប់ធ្វើការងារដោយខ្លួនឯង ត្រូវព្យាយាមទម្លាប់ធ្វើអ្វីៗដោយខ្លួនឯងមិនថាការដើរផ្សារ ឬទៅញ៉ាំអាហារនៅភោជនីយដ្ឋាននោះទេ ។ ការធ្វើបែបនេះមិនមានន័យថាឱ្យលោកអ្នករស់នៅដាច់សង្វែងគ្មាន ទំនាក់ទំនងជាមួយអ្នកដទៃនោះទេ ប៉ុន្តែវាគឺជាជំហាននៃការចាប់ផ្តើមរស់នៅដោយមិនពឹងពាក់លើអ្នក ដទៃ ។ ជាការពិត មនុស្សភាគច្រើនមិនចេះទៅណាមកណាតែម្នាក់នោះទេគឺពួកគេតែងតែ ត្រូវការអ្នកកំដរពួកគេជានិច្ច ។ នេះជាហេតុដែលបណ្តាលឱ្យពួកគេក្លាយជាមនុស្សខ្វះភាពឯករាជ្យដោយ មិនដឹងខ្លួន ។
ត្រូវមានគោលគំនិតជារបស់ខ្លួន មិនថាលោកអ្នកសំរេចចិត្តធ្វើអ្វីនោះទេ លោកអ្នកត្រូវប្រើគំនិតដែលជារបស់ខ្លួនឯងទើបមិនមានការស្តាយ ក្រោយ ។ ប្រសិនបើលោកអ្នកចាំធ្វើតែតាមគំនិតរបស់អ្នកដទៃ ហើយគ្មានគំនិតផ្ទាល់ខ្លួនមានន័យថាបើគេឱ្យលោកអ្នកធ្វើអ្វីក៏ លោកអ្នកធ្វើតាមគេ ។ ក្នុងន័យនេះ លោកអ្នកប្រៀបបីដូចជាទីងមោងដែលនៅចាំវាលស្រែ ហើយអ្វីក៏មិនចេះ ។ ជាងនេះទៅទៀត លោកអ្នកនឹងត្រូវគេមើលងាយពីសំណាក់មនុស្សដែលនៅជុំវិញខ្លួន ឬក៏ប្រហែលជាលោកអ្នកខ្លួនឯងផងដែលមើលងាយខ្លួនឯងនោះ ៕

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s