គន្លឹះជោគជ័យ៤យ៉ាងសម្រាប់យុវវ័យ

ផ្សាយក្នុងផ្នែក គន្លឹះជោគជ័យ ដោយ ឡេង គីមងន់ កាលពី 17-03-2012

បើសួរថា តើនរណាខ្លះដែលមិនចង់ ទទួលបានជោគជ័យនោះImage

. មានវិន័យល្អ៖

បុគ្គល ដែលអាចជោគជ័យបាន ជាបុគ្គលដែលមានវិន័យល្អ ដែលវិន័យល្អនេះ អាចធ្វើឲ្យបុគ្គលនោះមានសីលធម៌ល្អ ហើយបុគ្គលដែលមានសីលធម៌ល្អ ជាបុគ្គលដែលគ្រប់ស្ថាប័នឬសង្គមទាំងមូលត្រូវការជាទីបំផុត។

. មានគោលដៅនៃជីវិត៖

បុគ្គលម្នាក់ៗ ត្រូវតែកំណត់គោលដៅនៃជីវិតរបស់ខ្លួនឲ្យបានច្បាស់លាស់។ យុវវ័យត្រូវដឹងថា ការកំណត់គោលដៅនៃជីវិត គឺជាកត្តាដែលធ្វើឲ្យអ្នកមានឆន្ទៈ។ ឆន្ទៈគឺជាអ្នកកំណត់សកម្មភាពរបស់អ្នក ថាតើអ្នកនឹងធ្វើអ្វី? យុវវ័យសាកគិតទៅមើលថា ប្រសិនបើអ្នកមិនទាន់ទាំងដឹងថា ខ្លួនឯងចង់បានអ្វីផងនោះ តើធ្វើម៉េចអ្នកអាចដឹងថា ខ្លួនអ្នកត្រូវដើរទៅតាមផ្លូវណា ហើយត្រូវធ្វើអ្វីខ្លះ? ព្រោះអ្វី? ព្រោះអ្នកមិនដឹងថា តើកន្លែងណា ឬចំណុចណាដែលអ្នកចង់ទៅទេ។ ឧទាហរណ៍ សម្រាប់យុវវ័យដែលទើបប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ គឺប្រៀបបាននឹងយើងកំពុងតែជិះទូកមួយកណ្ដាលទន្លេ ឬសមុទ្រដូចគ្នា ហើយប្រសិនជាអ្នកមិនដឹងថាតើ ច្រាំង កំពង់ចម្លងឬផែនៅកន្លែងណា តើអ្នកអាចរៀបចំក្ដោងយ៉ាងដូចម្ដេច?

. ការត្រៀមខ្លួន៖

មិនមែនមានតែគំនិតសុទិដ្ឋិនិយមអាចជួយអ្នកបានទេ ។ ឧទាហរណ៍ដដែល ប្រសិនបើអ្នកស្ថិតនៅកណ្ដាលទន្លេ ហើយអ្នកមិនចេះហែលទឹក តើការគិតវិជ្ជមានថា “ខ្ញុំមិនស្លាប់ ខ្ញុំមិនលង់ ខ្ញុំនឹងអាចទៅដល់គោលដៅ” ប្រាកដថាអាចជួយអ្នកបានទេ ខណៈដែលអ្នកនឹងលង់ទឹកស្លាប់ក្នុងពេលបន្តិចទៀតនោះ? បើអ្នកមិនដែលរៀន ហើយជិតដល់ថ្ងៃប្រឡង អ្នកមានគំនិតវិជ្ជមានថាប្រឡងជាប់ តើអាចទៅរួចទេ? ត្រង់ចំណុចនេះ បន្ថែមលើការគិតវិជ្ជមាន បុគ្គលគ្រប់រូបត្រូវតែរៀនពង្រឹងសមត្ថភាពខ្លួន ត្រូវត្រៀមខ្លួនចំពោះឧបសគ្គដែលអាចជួបប្រទះតាមផ្លូវទៅកាន់គោលដៅ ជីវិតរបស់អ្នក។ ការចេះវាយតម្លៃខ្លួនឯង សិក្សាចំណុចខ្លាំង ចំណុចខ្សោយ បំពេញចំណុចខ្វះខាត គួបផ្សំជាមួយគំនិតវិជ្ជមាន ភាពជឿជាក់លើខ្លួនឯងដែលជាកត្តាដែលជួយឲ្យអ្នកកាន់តែមានក្ដី សង្ឃឹម នោះអ្នកនឹងអាចសម្រេចគោលដៅបាន។

. ទំនាក់ទំនងល្អ៖

ទំនាក់ទំនងគឺគន្លឹះដ៏សំខាន់និងមានប្រសិទ្ធិភាពក្នុងការជួយខ្លួន អ្នកបាន។ បន្ទាប់ពីអ្នកបានវាយតម្លៃខ្លួនអ្នកហើយ ហើយរកឃើញថា អ្នកមិនមានទំនាក់ទំនងល្អ តើអ្នកត្រូវធ្វើអ្វី? អ្នកត្រូវតែកែប្រែ អ្នកត្រូវស្វែងរក ឬបង្កើតទំនាក់ទំនងឲ្យបានច្រើនជាងមុន ដូចជា អ្នកត្រូវដឹងថាតើនៅកន្លែងណាខ្លះដែលប្រជុំដោយអ្នកមានសមត្ថភាព អ្នកមានការងារល្អ អ្នកមានចំណេះដឹងខ្ពស់ អ្នកមានទំនាក់ទំនងល្អ អ្នកពូកែ អ្នកប្រាជ្ញ អ្នកដែលអាចធ្វើជាគំរូ អ្នកដែលអាចចែករំលែកបទពិសោធន៍ ព័ត៌មានដល់អ្នកបាន? អ្នកអាចមានឱកាសជួបអ្នកទាំងនោះបានតាមរយៈចូលរួមក្នុងអង្គការ សមាគម ក្លិបយុវជន ឬចូលរួមក្នុងសិក្ខាសាលា សន្និសីទ ឬកិច្ចការសហគមន៍ជាដើមឲ្យបានច្រើន។Image

ក្រៅពី ៤គន្លឹះនាំឲ្យយុវវ័យជោគជ័យក្នុងជីវិត លោក គ្រូ ឃីម សុខហេង បានលើកឡើង យុវវ័យខ្លួនឯងញៀននឹងការគិតខ្លី គឺ ជាកត្តារារាំងយុវវ័យមិនឲ្យសម្រេចបានគោលដៅក្រៅពីកត្តាគួបផ្សំ ជាច្រើនទៀត ហើយយុវវ័យច្រើនគិតចង់បានអ្វី គឺចង់បានឆាប់និងចង់មានការតស៊ូប្រឹងប្រែងយូរឡើយ។ ការគិតខ្លី ដែលស្ដែងចេញ ជាការមិនសូវយកចិត្តទុកដាក់ និងមិនសូវប្រឹងប្រែងក្នុងការបំពេញកិច្ចការ។ កត្តានេះ នាំឲ្យយុវជនអស់សង្ឃឹម មិនជឿជាក់ សម្រេចចិត្តខុស ទៅប្រព្រឹត្តអំពើខុសឆ្គង និងនាំឲ្យមិនបានសម្រេចគោលដៅ។ ដើម្បីបំបាត់ “ភាពញៀននឹងការគិតខ្លី” នេះយុវវ័យគួរបន្ថែមការ ស្ដាប់ និងអាន ឲ្យបានច្រើន ព្រោះលោកជឿជាក់ថា ការស្ដាប់ និងអានច្រើន ជួយឲ្យយុវវ័យទទួលបានព័ត៌មានច្រើន ពង្រីកចំណេះដឹង និងគំនិតបានយ៉ាងទូលំទូលាយ៕

ប្រាកដជាគ្មាននរណាម្នាក់ឆ្លើយថា មិនចង់ជោគជ័យនោះឡើយ តែបើសិនជាសួរថា តើអ្នកដឹងទេថា ដើម្បីទទួលជោគជ័យតើអ្នកត្រូវធ្វើអ្វីខ្លះ នោះប្រហែលមានមនុស្សជាច្រើន នៅមិនទាន់ដឹងច្បាស់នៅឡើយ។ មិត្តយុវវ័យ! ខាងក្រោមនេះជា គន្លឹះជោគជ័យ៤ យ៉ាងដែលផ្ដល់ដោយលោក ឃីម សុខហេង ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមជួយស្រុកកំណើតយើង (Help Our Homeland)។

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s