គន្លឹះក្លាយជាស្វាមីដ៏ល្អ

Image

ពេល នៅលីវ អ្នកអាចផ្តោតអារម្មណ៍ត្រឹមតែលើតម្រូវការរបស់ខ្លួនទាំងមូល ប៉ុន្តែនៅពេលអ្នកចាប់ផ្តើមកសាងគ្រួសារជាមួយដៃគូជីវិតរបស់ខ្លួន អ្វីៗទាំងអស់ប្រែប្រួលដែលចាំបាច់ឱ្យអ្នកត្រូវបត់បែនតាម ។ នៅពេលខ្លះ អ្នកគិតអំពីគ្រួសារ និងអាពាហ៍ពិពាហ៍ជាងខ្លួនឯងទៅទៀត ។

ក្នុងនាមជាមេគ្រួសារចាំបាច់ត្រូវផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុទៅ ដល់គ្រួសារ និងចិញ្ចឹមបីបាច់ថែរក្សាកូនៗជាមួយនិងក្តីស្រឡាញ់ និងក្តីបារម្ភ ។ លើសពីនេះទៅទៀត ដើម្បីក្លាយខ្លួនជាស្វាមីដ៏ល្អម្នាក់ បុរសគ្រប់រូបចាំបាច់ត្រូវបំពេញនូវគោលការណ៍សំខាន់ៗមួយចំនួន ដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍របស់ខ្លួនប្រកបទៅដោយសុភមង្គល ។

សេចក្តីស្រឡាញ់
* វាគឺជាកត្តាមួយសំខាន់បំផុតដែលអ្នកត្រូវតែផ្តល់សេចក្តីស្រឡាញ់ ឱ្យបានច្រើនជាទីបំផុតដល់ភរិយា ។ គ្រប់ស្ត្រីទាំងអស់ត្រូវការសេចក្តីស្រឡាញ់ ការថ្នាក់ថ្នម និងការលួងលោម ។ ភរិយារបស់អ្នកត្រូវការឱ្យអ្នកផ្តល់នូវសេចក្តីស្រឡាញ់ និងសេចក្តីសសើរនានាដូចជានៅពេលភរិយារបស់អ្នកធ្វើសក់ម៉ូដថ្មី ឬទើបតែទិញសម្លៀកបំពាក់ថ្មី អ្នកត្រូវធ្វើការកត់សម្គាល់ និងសសើរអំពីភាពស្រស់ស្អាតនេះ ។ ប្រសិនបើអ្នកខកខានក្នុងការកត់សម្គាល់ និងសសើរភរិយាក្នុងរបៀបនេះជាញយដង ភរិយារបស់អ្នកនឹងគិតថា លោកអ្នកគ្មានសេចក្តីស្រលាញ់ និងមិនយកចិត្តទុកដាក់ចំពោះរូបគេ ។
* ភរិយារបស់អ្នកមានចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ដូច្នេះត្រូវជូនអ្វីដែលនាងចូលចិត្តជាជាងបង្ខំឱ្យនាងទទួលយក នូវអ្វីដែលអ្នកចូលចិត្ត ។
* មិនត្រូវភ្លេចថ្ងៃពិសេសនៅក្នុងជីវិតដូចជាថ្ងៃខួបកំណើតរបស់ភរិយា និងថ្ងៃខួបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ។
ស្មោះត្រង់ ភាពស្មោះត្រង់ គឺជាចំនុចដែលភរិយាចង់បានជាងគេពីស្វាមីរបស់ខ្លួន ។ ជាធម្មតាប្រសិនបើអ្នកសំរេចចិត្តរៀបការមានន័យថា អ្នកក៏បានសំរេចចិត្តទទួលបន្ទុកជាមេដឹកនាំគ្រួសារដែរ ។ ដូចនេះ អ្នកត្រូវធ្វើជាគំរូដ៏ល្អសំរាប់ភរិយា និងកូនៗរបស់អ្នក ។ ប្រសិនបើមេគ្រួសារគ្មានភាពស្មោះត្រង់ទេ គ្រួសារក៏គ្មានសុភមង្គល ។ ចំណងអាពាហ៍ពិពាហ៍ដែលគ្មានភាពស្មោះត្រង់គឺជាចំណងអាពាហ៍ពិពាហ៍ដែល ឥតន័យខ្លឹមសារ ។
សេចក្តីគោរព អ្នកត្រូវចេះផ្តល់ការគោរព និងឱ្យតំលៃដល់ភរិយារបស់ខ្លួនមិនថា នៅផ្ទះ ឬនៅតាមទីសាធារណៈ ។ ការចេះឱ្យតំលៃ និងការគោរពគ្នាទៅវិញទៅមកគឺមិនត្រឹមតែអាចធ្វើឱ្យគ្រួសារមាន សុភមង្គលនោះទេ ប៉ុន្តែក៏ធ្វើឱ្យមជ្ឈដ្ឋាននៅជុំវិញខ្លួនអ្នកកោតសសើរគ្រួសារ អ្នកមិនដាច់ពីមាត់ថែមទៀតផង ។

ការគាំទ្រ មិនថាភរិយា ឬស្វាមីនោះទេតែងតែត្រូវការការគាំទ្រ និងការលើកទឹកចិត្តឱ្យគ្នាទៅវិញទៅមក ។ ក៏ប៉ុន្តែសំរាប់ស្វាមីត្រូវតែមានភាពរឹងពឹងជាងភរិយាពីព្រោះជា ធម្មតាភរិយាមានភាពទន់ខ្សោយជាងស្វាមីមិនថាផ្លូវចិត្ត ឬផ្លូវកាយនោះទេ ។ ភរិយាត្រូវការស្មាដ៏កក់ក្តៅរបស់ស្វាមីដើម្បីផ្អែកនៅពេលដែលនាង យំ ឬពេលជួបការលំបាក និងឧបសគ្គផ្សេងៗ ។ ដូចនេះ អ្នកត្រូវបង្ហាញថា អ្នកបារម្ភ យកចិត្តទុកដាក់ និងផ្តល់ការគាំទ្រដល់នាងគ្រប់ពេលវេលាដើម្បីឱ្យភរិយាមានភាព រីករាយ និងកក់ក្តៅក្នុងចិត្ត ។ ប្រសិនបើអ្នកមិនយល់ស្របទៅនឹងគំនិតរបស់ភរិយា អ្នកត្រូវផ្តល់នូវហេតុផលឱ្យបានសមរម្យចៀសវាងធ្វើឱ្យភរិយាមាន ការអាក់អន់ស្រពន់ចិត្ត ឬខឹងនឹងអ្នក ។

ភាពអត់ធ្មត់ ស្វាមីដ៏ល្អត្រូវតែមានភាពអត់ធ្មត់ជាចាំបាទោះបីជាពេលខ្លះ ភរិយារបស់អ្នកមានភាពឆេវឆាវដាក់អ្នកក៏ដោយ ។ ក្នុងនាមអ្នកជាស្វាមីដ៏ល្អមិនត្រូវតបតដោយកំហឹងនោះទេគឺត្រូវ ជៀសវាងការកើតមានអំពើហិង្សាក្នុងគ្រួសារ ។ អ្នកត្រូវដឹងថា ភាពឆេវឆាវរបស់ភរិយាពេលខ្លះអាចកើតឡើងដោយសារតែការងារផ្ទះ ច្រើនពេកធ្វើមិនចេះចប់មិនចេះហើយ ឬក៏មកពីការហត់នើយដោយការមើលថែរក្សាកូនជាដើម ។ ដូចនេះក្នុងនាមជាស្វាមីដ៏គំរូម្នាក់ អ្នកត្រូវចេះជួយចែករំលែកនូវកិច្ចការផ្ទះផ្សេងៗពីភរិយា ។ វាមិនត្រឹមតែអាចបង្ហាញថា អ្នកជាស្វាមីដ៏ល្អប៉ុណ្ណោះនោះទេ ប៉ុន្តែក៏អាចជួយកាត់បន្ថយនូវភាពនឿយហត់របស់ភរិយាអ្នកបានមួយ កំរិតផងដែរ ។ ភាពអត់ធ្មត់អាចនាំមកនូវភាពសុខសាន្តដល់គ្រួសាររបស់អ្នកទាំង មូល ។

ពេលវេលា អ្នកត្រូវផ្តល់ពេលវេលាឱ្យគ្រប់គ្រាន់សំរាប់ភរិយា និងកូនៗទើបជាការប្រសើរបំផុត ។ មិនត្រូវចំនាយពេលវេលាធ្វើការងារ ឬដើរលេងជាមួយនិងមិត្តភ័ក្តិច្រើនជាងជាមួយគ្រួសារនោះទេ ។

ពាក្យផ្អែមល្អែម អ្នកគួរគប្បីឧស្សាហ៍និយាយពាក្យផ្អែមល្អែមផ្សេងៗដែលភរិយាអ្នកចូល ចិត្ត ឬធ្វើឱ្យភរិយារបស់អ្នកសប្បាយចិត្តជាពិសេសពាក្យថា “បងស្រលាញ់អូន” ជាដើម ។ ការធ្វើបែបនេះអាចជួយឱ្យចំណងអាពាហ៍ពិពាហ៍របស់អ្នក និងភរិយាកាន់តែរឹងមាំ និងស្អិតរមួតទ្វេដង ។

សិទ្ធិ និងសេរីភាព អ្នកត្រូវផ្តល់នូវសិទ្ធិសេរីភាពដល់ភរិយាពីព្រោះភរិយារបស់អ្នក មានគោលដៅ និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ។ ដូចនេះ អ្នកមិនត្រូវព្យាយាមឃាត់ឃាំងនាងនៅពេលដែលនាងចង់ដើរលំហែរជា មួយមិត្តភក្តិ ឬឪពុកម្តាយរបស់នាង ។ ប្រសិនបើអ្នកព្យាយាមឃាត់ឃាំងនាងមិនឱ្យដើរទៅណាមកណាក្រៅពី ធ្វើការងារផ្ទះ វាអាចបណ្តាលឱ្យភរិយាប្រឈមមុខនឹងបញ្ហាតានតឹងផ្លូវអារម្មណ៍ និងបណ្តាលឱ្យអ្នកក្លាយជាស្វាមីដែលប្រើអំណាចផ្តាច់ការ ។

លុយកាក់ លុយកាក់ គឺជាវត្ថុដ៏សំខាន់នៅក្នុងគ្រួសារដែលមិនអាចខ្វះបាន ។ ដោយហេតុថា អ្នកជាមេគ្រួសារ អ្នកត្រូវមានតួនាទីក្នុងការស្វែងរកប្រាក់ដើម្បីទំនុកបំរុង សមាជិកគ្រួសារទាំងមូល ។ អ្នកមិនត្រូវគិតថា ប្រាក់ដែលអ្នករកបានគឺជាកម្មសិទ្ធិរបស់អ្នកតែម្នាក់ឯង ហើយចង់ចាយយ៉ាងណាក៏បាននោះទេពីព្រោះឥឡូវអ្នកមានគ្រួសារ និងមានប្រពន្ធកូន ដូចនេះតំរូវការរបស់ពួកគេគឺសំខាន់ជាងតំរូវការរបស់ខ្លួនអ្នកទៅ ទៀត ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s