កាន់តែមានភាពច្នៃប្រឌិត

ផ្សាយក្នុងផ្នែក ភាពជោគជ័យ, រសជីវិត ដោយ Leng Kimngoen កាលពី 431 16-03-2012

តើអ្នកខ្វះភាពច្នៃប្រឌិតក្នុងការប្រកបកិច្ចការរកស៊ី ឬសកម្មភាពរស់នៅប្រចាំថ្ងៃមែនទេ? ភាព ច្នៃប្រឌិតកើតចេញពីការសន្សំនូវចំណេះដឹង និងគំនិតផ្សេងៗដែលមាននៅជុំវិញខ្លួន។ ដូច្នេះត្រូវឆ្លាតពេលឲ្យច្រើនឈ្វេងយល់ពីអ្វីដែលថ្មី ព្រមទាំងចេះចាប់យកចំណុចសំខាន់ៗទុកក្នុងខ្លួន។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលអាចជួយឲ្យយុវវ័យកាន់តែ មានភាពឆ្នៃប្រឌិត៖Image

. រកឲ្យឃើញថាតើអ្វីដែលអ្នកធ្វើបានល្អបំផុត ហើយបន្តធ្វើវាឲ្យកាន់តែច្រើនឡើង។ គំនិតរបស់អ្នកនឹងកាន់តែមាន ភាពច្នៃប្រឌិត នៅពេលអ្នកបានធ្វើអ្វីដែលខ្លួនពេញចិត្ត។

. កត់ត្រានូវអ្វីដែលអ្នកយល់ថាសំខាន់ អាចជួយឲ្យអ្នកកាន់តែមានគំនិតទូលំទូលាយ។

. ព្យាយាម ចំណាយពេលចែករំលែកយោបល់ជាមួយអ្នកដទៃដែលមកពីប្រភពផ្សេងគ្នា ព្រោះពួកគេពិតជាអាចផ្ដល់ឲ្យអ្នកនូវអ្វីដែលថ្មីបាន។

. សួរ ឲ្យកាន់តែច្រើន ទោះជាសួរខ្លួនឯងក៏ដោយ។ គួរតែសួរសំនួរដូចជា តើខ្ញុំគួរធ្វើបែបណាទើបជួយអោយកិច្ចការនេះកាន់តែប្រសើរឡើង ?

. នៅពេលអ្នកដទៃនិយាយ ត្រូវយកចិត្តទុកដាក់ស្ដាប់ ស្រូបយកព័ត៌មានថ្មីៗ ទោះជាវាមិនសូវសំខាន់សម្រាប់អ្នកនាពេលបច្ចុប្បន្នក៏ដោយ តែវានឹងមានប្រយោជន៍ចំពោះអ្នកនៅពេលអនាគត។

. ត្រូវជឿជាក់លើសមត្ថភាពខ្លួនឯង ក្នុងការធ្វើកិច្ចការអ្វីមួយ នោះអ្នកនឹងទទួលបានលទ្ធផលកាន់តែប្រសើរជាងមុន។

. សំលៀងនូវប្រព័ន្ធចងចាំរបស់ខ្លួនតាមរយៈការរំលឹកម្ដងហើយម្ដងទៀត។

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s