កត្តាគួរពិចារណាមុនពេលជ្រើសរើសការងារ

ផ្សាយក្នុងផ្នែក គន្លឹះជោគជ័យ ដោយ Leng Kimngorn កាលពី 16-03-2012Imageមិន ថាជ្រើសរើសការងារថ្មី ឬការផ្លាស់ប្ដូរការងារនោះទេ មានកត្តាជាច្រើនដែលអ្នកត្រូវពិចារណាមុនពេលសម្រេចចិត្ត។បើអ្នក ជ្រើសរើសការងារខុស នឹងធ្វើឲ្យអ្នកបាត់បង់ឱកាសនិងពេលវាលាជាច្រើន ដូច្នេះមុនពេលជ្រើសរើសការងារ យុវវ័យគួរតែពិចារណាទៅលើធនធានរបស់ខ្លួន ស្ថានភាពស្ថាប័ននិងបរិយាកាសសង្គម។តែកុំភ័យអី! មានចំណុចជាច្រើនដែលអាចបញ្ជាក់ថាយុវវ័យស័ក្ដិសមនឹងការងារនោះឬ អត់។សូមពិចារណានូវចំណុចខាងក្រោមជាមួយSabay។
១. ចាប់អារម្មណ៍ទេ?
តើអ្នកចូលចិត្តការងារនោះប៉ុណ្ណាទៅ? ត្រូវដឹងច្បាស់ពីទំនួលខុសត្រូវសម្រាប់ការងារថ្មី ថាតើអ្នកត្រូវធ្វើអ្វីជាប្រចាំថ្ងៃ តើអ្នកអាចនឹងធុញទ្រាន់ទេ?
២. ភាពប៉ិនប្រសប់

Image

ភាព ប៉ិនប្រសប់សំដៅលើសមត្ថភាពដែលយើងមានតាំងពីក្មេងវ័យមក ដូច្នេះត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ ថាតើអ្នកពូកែខាងអ្វី ខាងវោហារ ខាងវិភាគ ឬខាងគណនាលេខ។បន្ទាប់មកជ្រើសការងារដែលត្រូវនឹងភាពប៉ិនប្រសប់របស់ ខ្លួន។
. ជំនាញ:ប្រសិនជាអាច សូមជៀសវាងនូវការធ្វើការងារខុសជំនាញ។ការធ្វើការងារខុសជំនាញ នឹងធ្វើអោយអ្នកខាតពេលវេលា ចំណាយពេលច្រើនទើបអាចឡើងតំណែង។
. សារប្រយោជន៍:ឈ្វេងយល់ឲ្យច្បាស់ពីក្រុមហ៊ុន ទាក់ទងទៅនឹងលក្ខខណ្ឌការងារ សក្ដានុពលរបស់ក្រុមហ៊ុននាពេលអនាគត ការលើកទឹកចិត្តរបស់ក្រុមហ៊ុន ហើយ តើការងារបង្កើនចំណេះដឹងឬទេ? ។ល។
. គុណវិបត្តិ
ត្រង់ចំណុចនេះផ្ដោតខ្លាំងទៅលើទំនាក់ទំនងនិងសុខភាព។តើការងារនោះ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកដល់កម្រិតណា ទាំងពេលបច្ចុប្បន្ននិងអនាគត។ជាពិសេស តើម៉ោងធ្វើការ អាចធ្វើឲ្យខូចទំនាក់ទំនងរវាងអ្នកនិងគ្រួសារ ឬក៏មិត្តភក្តិទេ?

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s