ហេតុផល៣យ៉ាងជួយឲ្យអ្នកហ៊ានប្រថុយ

ផ្សាយក្នុងផ្នែក គន្លឹះជោគជ័យ ដោយ Leng Kimngorn កាលពី17-03-2012Imageការភ័យខ្លាចជាឧបសគ្គដ៏ធំបំផុតចំពោះបុរសដើម្បីឈានទៅរកភាពជោគជ័យ។ ដូច្នេះយុវវ័យត្រូវរៀនពីរបៀបគ្រប់គ្រងខ្លួនឯង ដើម្បីកុំឲ្យភាពកំសាកជាអ្នកតម្រងផ្លូវជីវិតរបស់អ្នក។ យើងដឹងហើយថា ដើម្បីឈ្នះនៅក្នុងពិភពនៃការប្រកួតប្រជែង យើងមិនត្រឹមតែមានសមត្ថភាព និងឱកាសប៉ុណ្ណោះទេ តែថែមទាំងពឹងផ្អែកទៅលើភាពក្លាហានទៀត។អ្នកដែល ហ៊ានប្រថុយ មិនស្ថិតនៅក្នុងក្រុមមនុស្ស ទ្រាំធ្វើការដែលខ្លួនមិនពេញចិត្តអស់មួយជីវិតនោះទេ។ទោះជាយ៉ាង ណា ការដែលហ៊ានប្រថុយ ទោះជាបរាជ័យ ឬជោគជ័យ ក៏អ្នកនៅទទួលបានសារប្រយោជន៍ដូចខាងក្រោម៖
១. ស្គាល់ខ្លួនឯង
ការប្រថុយចំពោះបញ្ហាប្រឈម អាច ជួយឲ្យអ្នកស្គាល់ខ្លួនឯងច្បាស់។ បើមិនហ៊ានប្រថុយទេ នោះអ្នកគ្មានថ្ងៃដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួន ឡើយ។ដូចដែល ទ្រឹស្ដីអ្នកនិពន្ធGeorge Bernard Shawបាននិយាយថា”ឆាកជីវិត ដែលមានកំហុស ប្រសើរជាងបុគ្គលមិនខុសដោយមិនបានធ្វើអ្វីសោះ”។

Image

. ក្លាហានជាងមុន
បាទ! ពីដំបូងអ្នកពិតជាភ័យខ្លាចណាស់ ព្រោះមិនដែលធ្លាប់ឆ្លងកាត់រឿងបែបនោះ ពីមុនមក តែនៅពេលដែលអ្នកធ្លាប់ឆ្លងកាត់ ធ្លាប់មានកំហុសហើយ នោះជំនឿចិត្តរបស់អ្នកនឹងកើតឡើងដោយមិនដឹងខ្លួន។ពេលនោះ វត្តមាននៃភាពភ័យខ្លាចនឹងលែងមាននៅក្នុងខ្លួនអ្នកទៀត។សូមចាំថា មិនត្រូវចាត់ទុកកំហុសជាដុំថ្មស្ពាយជាប់ខ្លួននោះទេ ត្រូវចាត់ទុកកំហុសជាដុំថ្មសម្រាប់ធ្វើស្ពានចំលងអ្នកទៅរកភាព ជោគជ័យ។
. វិប្បដិសារី
ភាពបរាជ័យ ដោយមិនបានប្រឹងប្រែងអស់ពីកម្លាំងកាយនិងចិត្តទេនោះ នឹងធ្វើឲ្យអ្នកស្ដាយក្រោយជាមិនខាន។អ្នកត្រូវចាំថា មនុស្សគ្រប់រូបបង្ហាញពីភាពជោគជ័យម្ដង តែនៅក្រោមខ្នងមានភាពបរាជ័យរាប់រយ រាប់ពាន់ដងឯណោះ។ដូចទ្រឹស្ដីអ្នកនិពន្ធSamuel Smilesបាននិយាយថា”យើងរៀនពីកំហុស ច្រើនជាងរៀនពីភាពជោគជ័យ។យើងដឹងពីអ្វីត្រូវធ្វើ ដោយការដឹងពីអ្វីដែលមិនត្រូវធ្វើ។បើយើងមិនដែលមានកំហុស ក៏យើងមិនរកឃើញអ្វីដែលថ្មីដែរ”។

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s