សំណួរអ្វីខ្លះគេនឹងសួរពេលសម្ភាសន៍អាហារូបករណ៍

ផ្សាយក្នុងផ្នែក គន្លឹះជោគជ័យ ដោយ Leng Kimngorn កាលពី 17-03-2012

ជីវប្រវត្តិ និងលិខិតសុំអាហារូបករណ៍របស់អ្នក គឺឥតខ្ចោះ និងត្រូវបានគេចាប់អារម្មណ៍ហើយ។ តែជំហានមួយទៀតដែលសុទ្ធតែជាការប្រកួតប្រជែងដូចគ្នាដែរនោះគឺ ការសម្ភាសន៍ផ្ទាល់មាត់។ ការព្យាយាមស្រាវជ្រាវឯកសារពាក់ព័ន្ធ ជាមួយនឹងជំនឿចិត្តដែលផ្សាភ្ជាប់អ្នកនឹងសុបិនរបស់អ្នក គឺជាការត្រៀមខ្លួនដ៏ប្រសើរសម្រាប់ការសម្ភាសន៍។ ខាងក្រោមនេះជាកម្រងសំណួរមួយចំនួនសម្រាប់ការសម្ភាសន៍អាហារូបករណ៍ បរទេស៖
(កុំភ្លេចគោះទ្វារមុនចូល និងណែនាំខ្លួនដោយកាយវិការស្វាគមន៍)Image

. ប្រាប់អំពីខ្លួនអ្នក
គ្រប់ការសម្ភាសន៍ទាំងអស់ចាប់ផ្ដើមដោយសំណួរនេះ។ អ្នកសម្ភាសន៍ចង់ឲ្យអ្នករៀបរាប់ឈ្មោះ ព័ត៌មានពីក្រុមគ្រួសារ សាលា ចំណាប់អារម្មណ៍និងហេតុផលដែលអ្នកបានមកដល់កន្លែងនេះ។ ចាំថាអ្នកសម្ភាសន៍ចង់បានចម្លើយច្បាស់ៗ មិនរអាក់រអួល ព្រមទាំងភាពជឿជាក់ក្នុងខ្លួន។
. អ្វីជាចំណុចខ្លាំងនិងខ្សោយរបស់អ្នក?
សំខាន់ណាស់ដែលអ្នកពីចំណុចទាំងនេះរបស់ខ្លួន។ ចំណុចខ្លាំងជាអ្វីដែលអ្នកអាចធ្វើបានល្អជាងអ្នកដទៃ ចំណុចខ្សោយ អាចជាការធ្វើកិច្ចការដោយប្រឹងប្រែងពេកជាដើម។ ប្រុងប្រយ័ត្នបំផុតពីចម្លើយរបស់អ្នកដោយប្រាកដថាអ្នកអាចរក អំណះអំណាងមកបញ្ជាក់ចំណុចដែលអ្នកបានលើកឡើងទាំងនេះ។
.នរណាជាគំរូរបស់អ្នក?នរណាដែលមានឥទ្ធិពលមកលើអ្នក?ហេតុអ្វី?
អ្នកសម្ភាសន៍សង្ឃឹមថាអ្នកនឹងឆ្លើយសំណួរនេះ ដោយមិនបាច់ខ្វល់ច្រើន អ្នកលើកយកមនុស្ស ឬជាវីរបុរសរបស់អ្នក អាចជា អតីតអ្នកដឹកនាំ កីឡាករល្បី មេទ័ពជាដើម។ អ្វីដែលសំខាន់ហេតុអ្វីបានជាអ្នកគិតថាគេជាគំរូរបស់អ្នក?

. ភាពជោគជ័យបំផុតរបស់អ្នកជាឱកាសដែលអ្នកអាច លើកពីការសិក្សារបស់អ្នក ពីសាលារបស់អ្នក ដោយសំដៅកម្មវិធីសិក្សាល្អៗ ការសម្ដែងរបស់អ្នកនៅសាលាដែលអ្នកគិតថាអាចទាញចំណាប់អារម្មណ៍ អ្នកសួរ ជាពិសេសគឺលើកពីភាពជាអ្នកដឹកនាំរបស់អ្នកក្នុងការសិក្សា ឬធ្វើកិច្ចការអ្វីមួយដោយជោគជ័យ។

. តើអ្នកធ្លាប់ទទួលមេរៀនពីកំហុសរបស់អ្នកទេ?ឧទាហរណ៍
នេះជាសំណួរបញ្ឆោតមួយ ដូចនេះអ្នកមិនគួររៀបរាប់កំហុសទាំងឡាយដែលអ្នកធ្លាប់មានទេ។ ឆ្លើយប្រហាក់ប្រហែលនឹងចំណុចខ្សោយខាងលើដែរ និងអាចជ្រើសយកស្ថានភាពណាមួយដែលអ្នកប្រាកដថាអ្នកបានរីកចម្រើន ពីកំហុសនោះ។
.សៀវភៅអ្វីដែលអ្នកចូលចិត្ត?
បើអ្នកចង់ក្លាយជាមនុស្សពូកែ ជាអ្នកដឹកនាំ អ្នកចាំបាច់ត្រូវមានសៀវភៅល្អៗ។ នេះជាអ្វីដែលអ្នកត្រូវដឹងមុនពេលចូលសម្ភាសន៍។ អាចសៀវភៅនោះ អ្នកនឹងអាចប្រាប់អ្នកសួរពីអ្វីដែលមានក្នុងសៀវភៅទើបអ្នក ចូលចិត្ត។

. អ្នកនៅក្នុងហាងលក់សៀវភៅជាច្រើនរួមមាន….ចូរជ្រើសរើសសៀវភៅពីរ
សំណួរសាកល្បងនេះអាចធ្វើឲ្យអ្នកច្របូកច្របល់ ឬ អាចសួរបកទៅកាន់អ្នកសួរក៏មាន។ អ្នកត្រូវចាំថារាល់ចម្លើយទាំងអស់ត្រូវទាក់ទងនឹងការសិក្សា របស់អ្នក។ ជ្រើសរើសសៀវភៅដែលទាក់ទងនឹងមុខវិជ្ជាដែលអ្នកកំពុងដាក់ពាក្យ អាហារូបករណ៍នេះ។

. ប្រាប់ពីគោលដៅរបស់អ្នក
ដូចគ្នាដែរ អ្នកប្រាប់ពីគោលដៅការសិក្សារបស់អ្នក។ ដូចជាអ្នកនឹងក្លាយជាវេជ្ជបណ្ឌិត ដែលអាចជួយព្យាបាលជំងឺផ្សេងៗ…លើកពីពន្លឺនៃគោលដៅរបស់អ្នកដើម្បី ទាក់ទាញអ្នកសួរឲ្យកាន់តែយល់ថាអ្នកមានគោលដៅច្បាស់លាស់មែន។

.តើអ្នកនឹងក្លាយជាអ្វី នៅ ១០ឆ្នាំខាងមុខ?
ដូចជាពិបាកនិងមិនចង់ហ៊ានឆ្លើយមែនទេ? នេះជាសំណួរតភ្ជាប់ពីគោលដៅរបស់អ្នក។ អ្នកអាចប្រាប់ពីភាពជោគជ័យក្នុងវិជ្ជាជីវៈរបស់ខ្លួន មានការទទួលស្គាល់ជាដើម។

១០. ហេតុអ្វីបានជាអ្នកផ្ញើលិខិតសុំអាហារូបករណ៍នេះ?
ប្រាប់ពីអ្វីដែលអ្នកមាន គុណភាព ការអនុវត្តន៍ផ្សេងៗដែលគួរចាប់អារម្មណ៍បំផុតសម្រាប់អ្នកសួរ។

១១. តើអ្នកប្រាកដថាអ្នកជាបេក្ខជនដែលសមនឹងទទួលបានឱកាសនេះ?ហេតុអ្វី?
រៀបរាប់ពី ការតាំងចិត្ត គោលបំណង ដោយភាពស្មោះត្រង់ជាក់លាក់ និងពោរពេញដោយជំនឿចិត្តចំពោះសមត្ថភាពរបស់ខ្លួនអ្នក៕

តើយុវវ័យបានត្រៀមខ្លួនឬនៅ?

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s