សិទ្ធិរួមរស់មុនរៀបការ ចាត់ថាជាសិទ្ធិមនុស្ស?

យុវវ័យ មួយចំនួនបាននិយាយប្រាប់ពីទស្សនៈរបស់គេ ជុំវិញសិទ្ធិមានដៃគូរមុនពេលរៀបការនៅចំពេលដែលទិវាសិទ្ធិមនុស្ស អន្តរជាតិ១០ធ្នូហៀបនឹងចូលមកដល់នេះ។Image

ហុងភឿងណារិទ្ធអាយុ២៤ឆ្នាំនិស្សិតឆ្នាំបញ្ចប់ផ្នែកITនិយាយប្រាប់ Sabayថាការមានដៃគូរមុន រៀបការ ជា រឿងល្អសម្រាប់យុវវ័យក្នុងបរិបថបច្ចុប្បន្ន។ “ខ្ញុំចង់និយាយថា!យើងត្រូវគិតពីស្ថានភាព បច្ចុប្បន្ន! អត្រា លែងលះនៅក្រោយមង្គលការមានច្រើនណាស់ ! ពួកម៉ាកខ្ញុំ៥នាក់មានបីនាក់លែង លះក្រោយការរួចជាងមួយឆ្នាំ! បញ្ហាដែលនៅសល់គឺពោះម៉ាយនិងមេម៉ាយហើយខ្លះមាន កូនកំព្រាឳ ពុករឺកំព្រាម្ដាយ!ប្រសិនបើពួកគេបានស្វែងយល់ពីគ្នាច្រើនមុននឹង សម្រេចចិត្តរៀបការគឺវាអាចល្អជាងរៀបការបានមួយឆ្នាំហើយទើប ប្រាកដចិត្តថានៅបានរឺមិនបាន”។

ក៏ ប៉ុន្តែមួងបញ្ញារិទ្ធិបដិសេធដាច់អហង្ការចំពោះគំនិតនេះ។ជាជាងទង វ័យ២៣ឆ្នាំ បញ្ញារិទ្ធិបញ្ចេញយោបល់ថាការ រួមភេទមុនរៀបការជាសញ្ញាដ៏អាក្រក់មួយដែលបង្ហាញថាសីលធម៌ខ្មែរ ធ្លាក់ដល់សូន្យ។ ” ពិសេសយុវនារី!មានរឿងជាច្រើនកើតមានចំពោះនាង គ្រួសារនិងសង្គម បើនាងធ្វើអញ្ចឹង!ពួកម៉ាកខ្ញុំប្រុសៗ !ខ្ញុំដឹងច្បាស់អ្នកណាក៏ចង់រៀបការជាមួយនារី ត្រឹមត្រូវម្នាក់ដែរ”។

ដោយទាញទៅរក បញ្ហាសិទ្ធិមនុស្សតារាចម្រៀងមួយ រូបសុំមិនបញ្ចេញឈ្មោះនិយាយតវ៉ានឹងមតិខាងលើថាវាជាទស្សនៈចាស់ គំ រិលដែលមិនព្រមពិចារណាពីសង្គមជាក់ស្ដែង។”ខ្ញុំចង់សួរថាម៉េចទៅ នារីត្រឹម ត្រូវ?”នាង សង្កត់ធ្ងន់ដោយខឹងសម្បារ។”បើគាត់គិតថានារីដែលមិនធ្លាប់ឆ្លងកាត់ការគេងជា មួយមនុស្សប្រុស ជា នារីត្រឹមត្រូវនោះខ្ញុំវាយតម្លៃថាគំនិតគាត់ អន់ពេកហើយ!បើ និយាយពីការរួមភេទអ្នកណាក៏ត្រូវឆ្លងកាត់ដូចគ្នាមុន និងក្រោយតែប៉ុណ្ណោះសំខាន់តើគាត់រួមភេទជាមួយអ្នកណាជាមួយអ្នក ដែលគាត់ស្រលាញ់មួយនិងមួយរឺដោយសារអីផ្សេង!ខ្ញុំគិតថាសម័យនេះ ទៅហើយ បើមនុស្សរៀនចេះដឹងចេះគ្រប់គ្រងអនាគតគេបានហើយគេ អាចធ្វើអ្វីដែលគេយល់ថាប្រសើរសម្រាប់អនាគតគេពាក្យថាត្រឹមត្រូវ មិនត្រឹមត្រូវអ្នកដទៃនិយាយមិនបានទេពិសេសពាក្យថានារីមិនត្រឹម ត្រូវចុះពួកបុរស?”។Image

ការ រួមរស់មុនអាពាហ៍ពិពាហ៍ ដែលជាវប្បធម៌មកពីបស្ចិមប្រទេស មានឥទ្ធិពលមកលើប្រទេសជាប់ខាងកម្ពុជាតាំងពីប្រមាណជាង១០ ឆ្នាំមុនមកម្ល៉េះពិសេសថៃនិងវៀតណាម។នៅកម្ពុជាទោះបីបច្ចុប្បន្ន មិនមានការនិយាយបើកចំហពីបញ្ហានេះប៉ុន្តែគេឃើញមានការសាកល្បង រស់នៅបែបនេះកើតមានក្នុងចំណោមយុវវ័យដែលមានសមត្ថភាពទ្រទ្រង់ ហិរញ្ញវត្ថុខ្លួនឯង ពួកអ្នកធ្វើចំណាកស្រុកមកធ្វើការនៅទីក្រុង ។ល។

សុផាន សុភក្តីអាយុ២៦ឆ្នាំភេទប្រុសអ្នកគ្រប់គ្រងហាងលក់ទំនិញបេត្រូ២៤ម៉ោង និយាយនិង Sabay ថាយុវវ័យមិន គួរឆាប់ប្រលូកក្នុងរឿងនេះ ទេនៅពេលដែលគេក្មេងពេកតែ ក៏មិនមែនមានន័យថាការរួមភេទមុនរៀបការសុទ្ធជារឿងអាក្រក់ ដែរ។”ខ្ញុំគិតថាពួកស្ទាវនៅ ជាមួយគ្នាក៏មិនមែនដើម្បីអនាគតអីដែរ បើមិនចេះការពារទៀតនាំមានកូនមានអីរោគឆ្លងទៀតរឹតតែយ៉ាប់តែ អ្នកខ្លះគេចាស់ចិត្តចាស់គំនិតគេសាកល្បងរស់នៅជាមួយគ្នាមុនក៏ ម្យ៉ាងព្រោះឥឡូវលែងគ្នាច្រើនមែន!រឿងហ្នឹងវាជាសិទ្ធិមនុស្សមែន ហ្នឹងអាហ្នឹងគេហៅ សិទ្ធិបន្តពូជយើងក៏អត់មានច្បាប់ហាមដែរ”។

ចុះអ្នកវិញយល់យ៉ាងណាដែរជុំវិញប្រធានបទនេះ?

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s