សមត្ថភាពពិត មិនខ្វះការងារ?

“សមត្ថភាពពិតមិនខ្វះការងារធ្វើនោះទេ ”។ នេះជាការលើកឡើងរបស់និស្សិត គង់ តារាផលគុណ ដែលលោកទើបបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យឯកជនមួយ។ យុវនិស្សិតរូបនេះបន្តថា “ថ្វីបើមានសញ្ញាបត្រប៉ុណ្ណាក៏ដោយ ប៉ុន្ដែប្រសិនបើមិនមានសមត្ថភាពពិតក្នុងខ្លួនទេនោះ ខ្ញុំជឿថា ការស្វែងរកការងារពិតជាពិបាកជាមិនខាន”។
និស្សិតរូបនេះ ចាត់ទុកថា សញ្ញាប័ត្រ គ្រាន់តែជាផ្នែកមួយបង្ហាញអំពី[កម្រិតវប្បធម៌]។ ដូច្នេះ ដើម្បីជោគជ័យនៅក្នុងការស្វែងរកការងារបានធ្វើនោះ យើងគប្បីធ្វើការងារល្មមសិនទៅ គ្រាន់យកបទពិសោធន៍Image

មិនខុសពីតារាផលគុណ គឺកញ្ញាវណ្ណ ចាន់ថូ អតីតនិស្សិតផ្នែកEnglish For Business ដែលទើបបញ្ចប់ការសិក្សាកាលពីឆ្នំា២០១០បាននិយាយថា “សព្វថ្ងៃនេះ គេត្រូវការអ្នកមានសមត្ថភាព សម្រាប់ធ្វើការឲ្យស្ថាប័នគេ ហើយខ្ញុំជឿថា ខ្ញុំនឹងអាចរកការងារបានល្អធ្វើ បន្ទាប់ពីខ្ញុំបញ្ចប់ការសិក្សានេះទៅ ព្រោះខ្ញុំអាចនិយាយភាសាអង់គ្លេស ប្រើប្រាស់កំព្យូរទ័រជាដើម ”។

យ៉ាងណាក៏ដោយ ក៏និស្សិតមួយរូបទៀតដែលទើបទទួលសញ្ញាប័ត្រថ្មីៗ លើកឡើងដោយសុំមិនបញ្ចេញឈ្មោះ និងរូបភាពថា បើទោះរៀនចប់ និងមានសមត្ថភាពក៏ដោយ ក៏ប៉ុន្ដែប្រសិនយើងពុំមានខ្សែរយៈទេនោះ ក៏មិនងាយនឹងរកការងារបានល្អធ្វើដែរ។ លោកក៏បានបញ្ជាក់ថា សព្វថ្ងៃនេះលោកថា មិនថា ស្ថាប័នរដ្ឋ ឬឯកជននោះទេ បើមិនមានខ្សែបណ្ដោយ គឺសង្ឃឹមតិចតួចណាស់បានការងារល្អធ្វើ។Image

យោងតាមរបាយការណ៍ឆ្នាំ២០០៩ របស់កម្មវិធីអភិវឌ្ឈន៍របស់អង្គការសហប្រជាជាតិ UNDP រាយការណ៍ថា មានយុវជនកម្ពុជាយ៉ាងតិច៣០០ ០០០នាក់ត្រូវការការងារធ្វើជារៀងរាល់ឆ្នាំ៕
អត្ថបទ៖ វិបុត្រ

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s