វិធីសាស្រ្ត១០យ៉ាងដើម្បីជោគជ័យនៅក្នុងជីវិត

ផ្សាយក្នុងផ្នែក គន្លឹះជោគជ័យ ដោយ Leng Kimngorn កាលពី 17-03-2012Image

និយមន័យ នៃ ភាពជោគជ័យក្នុងជីវិតមិនមែន ចាំបាច់ ទាល់ តែ មាន អំណាច ដូច ប្រធា នា ធិបតី បារ៉ាក់ អូបា ម៉ា រឹ មានប្រាក់ច្រើន ដូច ប៊ីល ហ្គេត រឺក៏ មាន ប្រជាប្រិយភាព ដូច អតីត ប្រធានាធិបតី ប៊ីល គ្លីតុននោះ ដែរ ហើយ រឹត តែមិន បាច់ អស្ចារ្ស ដូច បុព្វបុរស លី ក្វាន់យូ របស់ សឹង្ហបុរី ទៅ ទៀត។ បើ មិត្ត យុវវ័យ ចង់ អោយ មាន ស្រីៗ ចូល ចិត្ត ដូច តារា ចំរៀង Rain ហើយ ចាត់ ទុក ថា នោះ ទើប ជា ជោគជ័យ ក្នុង ជីវិត នោះ គឺ មិត្ត នឹង គិត ថា ខ្លួន ឯង បរាជ័យ រហូត។

វិធី១០យ៉ាងខាងក្រោមនេះមានឥទ្ធិពលដើម្បីទាញប្រយោជន៍ដល់យើងលើផ្នែក រូបរាងកាយ សតិ និង ស្មារតី។

១- រៀបចំឥរិយាបថជីវិតយ៉ាងសមញ្ញ។

២- កុំរស់ដើម្បីញ៉ាំ តែត្រូវញ៉ាំដើម្បីរស់។

៣- កុំប្រកាន់ចិត្តច្រណែន កុំនិយាយពាក្យរោយរាយមិនបានការ កុំនិយាយពាក្យកុហក កុំបោកប្រាស់គេ។

៤- ភាពត្រឹមត្រូវជាផ្លូវនៃជីវិត ត្រូវមានគុណធម៌នៅក្នុងជីវិត ត្រូវប្រកាន់ខ្លួនក្នុងផ្លូវល្អ។

៥- បើកចិត្តអោយទូលាយ និយាយពាក្យល្អៗនៅក្នុងជីវិត ទស្សនៈ និង ចរិតលក្ខណៈ ត្រូវប្រព្រឹត្តអោយស្មើ។ នោះជីវិតនឹងប្រកបទៅដោយសុភមង្គល។

៦- ប្រកាន់ជីវិតដែលនឹងធឹង ត្រូវប្រយ័ត្ននឹងអោយតម្លៃចំពោះពេលវេលាមួយថ្ងៃៗ ត្រូវចេះស្វែងរកភាពស្ងប់ស្ងាត់នៅក្នុងជីវិតខ្លះ។

៧- គិតពីបច្ចុប្បន្ន បំភ្លេចអតីតកាល។

៨- ស្វែងយល់ពីអត្ថន័យជីវិតអោយច្បាស់ ហើយចាប់ផ្តើមស្វែងរកអ្វីដែលយើងចង់បាន។

៩- ជីវិតគឺជាកាដូដ៏អស្ចារ្យបំផុត។ ត្រូវប្រើពេលវេលានៅក្នុងជីវិត គ្រប់ វិនាទី ដោយ ប្រុង ប្រយ័ត្ន និង មាន តំលៃ។

១០- ជោគ ជ័យ មានចំពោះអ្នក ដែល មាន ចិត្តក្លាហាន និង ហ៊ានប្រតិបត្តិ។ សុភមង្គល កម្រ កើតមាន ចំពោះ អ្នក ដែល អៀន ប្រៀនណាស់៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s