យុទ្ធសាស្ត្របញ្ឈប់ទឹកភ្នែក

Image

ការ យំស្រែកគឺជារឿងធម្មជាតិមួយដែលមនុស្សម្នាក់ជួបប្រទះគ្រប់ៗគ្នា នៅក្នុងជីវិតរស់នៅ ។ ការយំស្រែកមួយចំនួនគឺជាការស្តែងចេញតាមធម្មជាតិនៃជីវិត ប៉ុន្តែការយំ ឬសម្រក់ទឹកភ្នែកខ្លះគឺជាស្តែងចេញតាមរយៈអារម្មណ៍យ៉ាងជ្រាលជ្រៅ ។

មូលហេតុអ្វីបានជាលោកអ្នកយំ ? តើមកពីរឿងអ្វី ហើយនរណាជាមូលហេតុបណ្តាលឱ្យលោកអ្នកយំបែបនេះ ?

យំព្រោះតែលោកអ្នកឈឺចាប់ ព្រួយបារម្ភ ទុក្ខសោក និងស្តាយក្រោយ ប៉ុន្តែពេលខ្លះលោកអ្នកស្រក់ទឹកភ្នែកដោយសារតែរំភើបរីករាយក្នុង ចិត្តខ្លាំងពេក ។

តើលោកអ្នកមានអារម្មណ៍ខ្មាស់អៀនដែរឬទេនៅពេលដែលលោកអ្នក ស្រក់ទឹកភ្នែកនៅចំពោះមុខអ្នកដទៃ ? មនុស្សភាគច្រើនមិនចង់ឱ្យអ្នកដទៃឃើញទឹកភ្នែករបស់ខ្លួនឯងនោះទេ ជាពិសេសគឺមនុស្សប្រុសពីព្រោះពួកគេមិនចង់បង្ហាញពីភាពទន់ ជ្រាយនៅចំពោះមុខអ្នកដទៃ និងជាពិសេសនៅចំពោះមុខមនុស្សស្រី ។ ពួកគេចង់ធ្វើជាដើមឈើដ៏ធំ និងរឹងមាំដែលអាចឱ្យអ្នកដទៃពឹងផ្អែកបាន ។ ក៏ប៉ុន្តែតើត្រូវធ្វើយ៉ាងណាទើបអាចលាក់បាំងនូវទឹកភ្នែក និងភាពទន់ជ្រាយទាំងនេះបាន ? ខាងក្រោមនេះគឺជាយុត្តិសាស្ត្រមួយចំនួនក្នុងការបញ្ឈប់ទឹក ភ្នែកកុំឱ្យស្រក់ ។

ជំហានទី១ ៖ កុំគិតពីរឿងដែលធ្វើឱ្យលោកអ្នកឈឺចាប់ ឬមិនសប្បាយចិត្តដោយគិតតែអំពីរឿងផ្សេងៗដែលធ្វើឱ្យលោកអ្នក សប្បាយចិត្ត ។

ជំហានទី២ ៖ ដើរចេញឱ្យបានកាន់តែឆ្ងាយពីស្ថានភាពទាំងឡាយណាដែលអាចបណ្តាល ឱ្យលោកអ្នកយំមុននឹងលោកអ្នកទប់ទឹកភ្នែកនោះលែងបាន ។

ជំហានទី៣ ៖ ព្យាយាមបើកភ្នែកលោកអ្នកឱ្យធំ ហើយកុំព្រិចភ្នែកញឹកញាប់ពេកពីព្រោះវាជាមូលហេតុដែលបណ្តាលឱ្យ ទឹកភ្នែកស្រក់ចុះមកយ៉ាងងាយ ។ ការទប់ទឹកភ្នែកដែលមិនទាន់ស្រក់គឺងាយស្រួលជាង ព្យាយាមទប់ទឹកភ្នែកដែលស្រក់ចុះមករួចហើយ ។

ជំហានទី៤ ៖ កុំធ្វើចលនាក្បាលរបស់លោកអ្នកដោយគ្រាន់តែព្យាយាមសំឡឹងមើល ទៅខាងលើដើម្បីឱ្យទឹកភ្នែកហូរចូលទៅវិញ ។

ជំហានទី៥ ៖ ព្យាយាមកុំដកដង្ហើមរយៈពេលប្រហែលជា២០ ទៅ ៣០វិនាទី បន្ទាប់មកបន្ធូរវាចេញមកក្រៅវិញ ។ ការធ្វើបែបនេះអាចឱ្យទឹកភ្នែកដែលបំរុងនឹងស្រក់មកនោះវិល ត្រឡប់ចូលទៅវិញ ។

ជំហានទី៦ ៖ ក្តិចសាច់របស់លោកអ្នកនៅកន្លែងណាមួយ ឬខាំអណ្តាតរបស់លោកអ្នកដោយស្រាលៗដើម្បីបង្វែរអារម្មណ៍ដែលចង់ យំនោះឱ្យទៅផ្តោតលើកន្លែងដែលបានខាំ ឬក្តិច ។

ជំហានទី៧ ៖ កុំប្រឹងបង្កើនកំលាំងសាច់ដុំថ្គាមរបស់លោកអ្នក ។ ជាការពិត វាស្តាប់ទៅដូចជាចំឡែកបន្តិច ប៉ុន្តែវាអាចជាវិធីមួយដែលមានប្រសិទ្ធភាពក្នុងការបញ្ឈប់ទឹកភ្នែក ។

ជំហានទី៨ ៖ បន្ធូរអារម្មណ៍ ហើយនិយាយប្រាប់ខ្លួនឯងថា “នោះគឺជារឿងតូចតាចដែលមនុស្សគ្រប់គ្នាតែងតែជួបប្រទះ ហើយមិនយូរមិនឆាប់វានឹងកន្លងផុតទៅ” ។

ជំហានទី៩ ៖ រកពេលវេលា និងទីកន្លែងដែលសមរម្យដើម្បីអាចឱ្យខ្លួនលោកអ្នកយំដោយស្ងាត់ ៗ ។ ការធ្វើបែបនេះអាចឱ្យលោកអ្នកគ្មានទឹកភ្នែកនឹងយំនៅចំពោះមុខ អ្នកដទៃបានទៀត ។

ជំហានទី១០ ៖ បន្លប់អារម្មណ៍ខ្លួនឯងដោយនៅពេលដែលចង់យំ លោកអ្នកគួរតែក្រឡេកមើលរបស់ណាមួយដែលនៅជុំវិញខ្លួនដូចជា ជញ្ជាំង ឬកែវទឹក ហើយផ្តោតអារម្មណ៏ទៅលើពណ៌ ឬទ្រង់ទ្រាយនៃវត្ថុនោះដើម្បីបង្វែរអារម្មណ៍ដែលចង់យំនោះ ឱ្យចេញទៅឆ្ងាយ ។

ជាក់ស្តែង ប្រសិនបើលោកអ្នកមិនយំនៅចំពោះអ្នកដទៃ ប្រហែលជាអ្នកដែលធ្វើឱ្យលោកអ្នកយំមិនបានដឹងជារៀងរហូត ថា រូបគេបានធ្វើឱ្យលោកអ្នកឈឺចាប់ ឬពិបាកចិត្តយ៉ាងណានោះ ។ ក៏ប៉ុន្តែលោកអ្នកត្រូវចងចាំថា ការយំមិនអាចដោះស្រាយនូវបញ្ហាបាននោះទេគឺវាគ្រាន់តែជាវិធី ក្នុងការបន្ធូរអារម្មណ៍ទុក្ខសោកបានតែមួយរយៈពេលខ្លីតែប៉ុ ណ្ណោះ ។ វិធីដ៏ល្អបំផុតនោះគឺ “អ្នកណាចង អ្នកនោះគឺជាអ្នកស្រាយ” ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s