ម៉េចសួរចឹង លោកគ្រូ?

ថ្ងៃមួយជាថ្ងៃប្រលងឆមាស សម្រាប់និស្សិតពេទ្យនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រមួយ។ នេះជាមុខវិជ្ជាមួយ ដ៏សំខាន់សម្រាប់ថ្នាក់វេជ្ជសាស្ត្រមួយនេះ។ នៅក្រៅបន្ទប់ប្រលង មានសភាពអ៊ូអរកងរំពង ដោយសារសំឡេងនិស្សិតជជែកគ្នាពីនេះពីនោះមុនពេលប្រលងចូលមកដល់ ។ និស្សិតខ្លះហាក់សម្ដែងនូវសេចក្ដីរីករាយ និងសេចក្ដីសង្ឃឹមចំពោះការប្រលងនឹងចាប់ផ្ដើមនាពេលបន្តិចទៀត ប៉ុន្តែ និស្សិតខ្លះហាក់មានការព្រួយបារម្ភ ប្រហែលដោយសារគេមិនសូវយល់មេរៀន ឬចំណាយពេលវេលាអត់ប្រយោជន៍ ដើរលេង ផឹកស៊ី មិនខ្វាយខ្វល់ពីការសិក្សារបស់ខ្លួនក៏មិនដឹង។Image

ពេលប្រលងមកដល់និស្សិតទាំងអស់ ដើរចូលក្នុងបន្ទប់ប្រលងរៀងៗខ្លួន។ ផានីត ជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតដែលត្រូវប្រលងនៅថ្ងៃនោះដែរ។ ក្នុងនាមជានិស្សិតដ៏ឆ្នើមម្នាក់ ផានីតបានឆ្លើយរាល់សំណួរបានយ៉ាងរហ័ស។ ប៉ុន្តែមានសំណួរ មួយដែលផានីតមិនអាចឆ្លើយបាន។ ដោយមានចម្ងល់ជាខ្លាំង ផានីតក៏ដូចជាសិស្សដទៃទៀត បានសួរទៅគ្រូរបស់ខ្លួនថា “លោកគ្រូ! តើសំនួរនៅចំណុចទី៤ នេះត្រូវឆ្លើយដែរឬទេ?”។ គ្រូបានតបថា “ត្រូវឆ្លើយ”។ ផានីតបន្ត “អីចឹង! លោកគ្រូឲ្យពិន្ទុសំណួរហ្នឹងអត់ ព្រោះវាអត់មានពាក់ព័ន្ធនឹងជំនាញដែលពួកខ្ញុំរៀនផងហ្នឹង?”។ គ្រូងក់ក្បាលជាសញ្ញាប្រាប់ថាឲ្យ។ មួយម៉ោងកន្លះនៃការប្រលង បានកន្លងផុតទៅ និស្សិតទាំងអស់បានខិតខំប្រឹងប្រែងធ្វើអស់ពីសមត្ថភាពរៀងៗខ្លួន ប៉ុន្តែ គ្មាននរណាក្នុងចំណោមពួកគេដែលអាចឆ្លើយសំនួរនៅចំណុចទី៤បាននោះ ទេ ដូច្នេះពួកគេទុកសំណួរនោះទទេស្អាតគ្មានចម្លើយ។ ពួកគេពិតជាឆ្ងល់ខ្លាំងណាស់ថាហេតុអី បានជាគ្រូដាក់សំណួរអីឆ្កួតៗចឹង!។ សំនួរនោះសួរថា “តើអ្នកបោសសម្អាតអគារ ដែលអ្នកកំពុងរៀននេះមានឈ្មោះអ្វី?” ពិតជាគួរឲ្យអស់សំណើចណាស់មែនទេ? សំណួរនេះ គ្មានពាក់ព័ន្ធសូម្បីតែបន្តិចនឹងជំនាញវេជ្ជសាស្ត្រនេះ។ ប៉ុន្តែ ហេតុអីបានជាគ្រូដាក់សំណួរនេះ។

ដើម្បីឲ្យអស់ចម្ងល់របស់ខ្លួន ផានីតបានទៅតាមជជីកសួរពីមូលហេតុដែលគ្រូខ្លួនដាក់សំណួរមួយ នេះ។ គ្រូរបស់ផានីតបានពន្យល់ថា ការដែលខ្ញុំដាក់សំណួរមួយនេះ ចង់ឲ្យអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ថា គ្រប់មនុស្សដែលនៅជុំវិញខ្លួនយើងសុទ្ធតែមានតម្លៃ មិនចំពោះថាគេមានការងារជាអ្វីនោះទេ។ បើទោះ ជាគេត្រឹមតែជាអ្នកបោសសម្អាតអគារម្នាក់ក៏មានតម្លៃឲ្យយើង ស្គាល់ និងទទួលបានការគោរពពីយើងដែរ ព្រោះគាត់ធ្វើការដើម្បីយើងទាំងអស់គ្នា។ ពេលដែលប្អូនទាំងអស់គ្នារៀនចប់ទៅ ប្អូននឹងជួបមនុស្សជាច្រើននៅក្នុងសង្គម ហើយបើសូម្បីតែមនុស្សដែលនៅក្បែរខ្លួនប្ងូនរាល់ថ្ងៃមិនស្គាល់ ផង តើមាននរណាទៀតនឹងចង់ស្គាល់ប្អូន។ ត្រូវចាំថា ត្រឹមតែការនិយាយថា សួស្ដី ឬការញញឹមបន្តិចរបស់ប្អួន អាចធ្វើឲ្យគេមានអារម្មណ៍កក់ក្ដៅ និងយល់ថាខ្លួនជាមនុស្សម្នាក់មានតម្លៃឲ្យប្អូនស្គាល់។ នៅថ្ងៃបន្ទាប់ផានីតបានទៅរាក់ទាក់ និងសួរឈ្មោះរបស់អ្នកបោសសម្អាតអគារនោះ និងបានដឹងថាគាត់ឈ្មោះថា អ្នកមីងចន្ធី

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s