មានវិបត្តិ ទិតៀនគ្មានប្រសិទ្ធភាពមែនទេ?

ផ្សាយក្នុងផ្នែក ភាពជោគជ័យ, រសជីវិត ដោយ Leng Kimngorn កាលពី 17-03-2012

មាន មនុស្សខ្លះមិនទទួលយកការទិតៀនរបស់អ្នកដទៃទាល់តែសោះ។ពិត ណាស់គេកំពុងប្រឆាំងទៅនឹងភាពរីកចម្រើននិងបដិសេធផលប្រយោជន៍ដែល ខ្លួនគប្បីត្រូវបានទទួលពីមនុស្សជុំវិញខ្លួនប៉ុន្តែមានការរកឃើញ ហេតុផលមួយចំនួនដែលអ្នកផ្ដល់គំនិតទិតៀនស្ថាបនាគួរយល់ដឹងមុន ពេលផ្ដល់យោបល់កែលំអ។

១ មុនពេល ទិតៀនអ្នកគួរយល់ច្បាស់ពីសកម្មភាពគម្រោងនោះថាតើមានគោលដៅបែប ណា?អ្នកណាជា អ្នក ទទួលផលពីគម្រោងនោះ? អ្វីខ្លះ ជាឧបសគ្គនិងអ្វីខ្លះជាចំណុចខ្លាំងដែលមានស្រាប់!Image

២ តើជាពេល សម ល្មមសម្រាប់ទិតៀនរឺក៏អ្នកប្រតិបត្តិមិនទាន់បញ្ចប់ការងាររបស់គេ នៅឡើយ?

៣ តើគំនិត ដែលអ្នកប្រុងនិយាយនោះផ្អែកលើបច្ចេកទេសជំនាញរឺផ្អែកលើទស្សនៈ ផ្ទាល់ខ្លួន?បើ ផ្អែកលើ បច្ចេកទេស ប្រាប់គេត្រង់ពីចំណុចមិនត្រឹមត្រូវ នឹងជួយប្រាប់វិធីកែតម្រូវភ្លាមតែបើ វាគ្រាន់ជាទស្សនៈរបស់ អ្នកគួរ ចាប់ផ្ដើមតាំងពីដំបូងថា”នេះគ្រាន់ ជាការយល់ឃើញរបស់ខ្ញុំទេ!”។

៤ បើអ្នក ប្រតិបត្តិកំពុងមានអារម្មណ៍មិនសូវស្រស់ស្រាយគួររង់ចាំឱកាស ផ្សេង។

៥ ជាទូទៅការ ទិតៀនមានប្រសិទ្ធភាពប្រសិនបើអ្នកនិយាយគ្នាដោយចំពោះមុខតែមិនមែន នៅកន្លែងមាន មនុស្សច្រើន។ការចាប់ផ្ដើមដោយ ពាក្យថា”ខុស ហើយ”វាជាកត្តាបរាជ័យមួយក្នុងការព្យាយាមទិតៀនលើ ការងារ អ្នកណាម្នាក់រឺក្រុមណាមួយសូម ចាំថា អ្នកមិនមែនជា តុលាការសម្រាប់វិនិច្ឆ័យថាលទ្ធផលការងារ ណាមួយខុស រឺត្រូវទេ តែអ្នកដើរតួនាទីជាអ្នកបន្ថែមប្រសិទ្ធភាពរបស់វា រឺបង្ហាញចំណុចខ្វះខាតតែ ប៉ុណ្ណោះ។

៦ ប្រសិនបើ អ្នកមិន មានជំនាញផ្នែក នោះ អ្នកនៅតែអាចទិតៀនបានតែគួរប្រាប់ភាគីទទួលការទិតៀនថា អ្នកមិន ចេះទេ តែអ្នកនិយាយក្នុងនាមជាអ្នកទទួលសេវាកម្មម្នាក់!

៧ ការធ្វើ ទឹកមុខមាំទាំ រឺប្រៀបប្រដូចខ្លួនជាអ្នកមានអំណាចលើភាគីម្ខាងទៀតជាកត្តានាំទៅ រកបរាជ័យក្នុង ការទិតៀនកែលំអ។ភាពញញឹមញញែម ជា ការ ចាំបាច់ហើយហេតុផលមាំទាំទើបជាចំណុចខ្លាំងរបស់ អ្នកទិតៀន។

៨ ការ ចាប់ផ្ដើមដោយរកចំណុចខ្លាំងដើម្បីសរសើរ មុនពេលបង្ហាញចំណុចខ្សោយគឺជា វិធីដែលគេនិយមប្រើ បំផុត។

៩ កុំបង្ហាញ ការខឹងសម្បារនៅពេលភាគីម្ខាងទៀតបកស្រាយ ប៉ុន្តែត្រូវមានភាពប្រាកដប្រជាមុនពេលដែល អ្នកចូលទៅ ផ្តល់យោបល់ ប្រការនោះធ្វើអោយគេមិនមានពាក្យអ្វីសម្រាប់បកស្រាយបានទៀតទេ។

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s