ពីអ្នកសុំទាន ក្លាយជាអ្នកគ្រប់គ្រងគណនេយ្យ!

Image

កញ្ញា ផល កន្និដ្ឋា បច្ចុប្បន្នជាប្រធានគណនេយប្រចាំក្រុមហ៊ុនឯកជនមួយ។ ខ្សែជីវិតកញ្ញាបានជួបនូវការឈឺចាប់ និងក្ដីលំបាកវេទនាតាំងតែកញ្ញានៅកុមារភាពមកម្ល៉េះ ដោយផ្តើមចេញពី ជីវភាពគ្រួសារក្រីក្រ ការរលាកភ្លើងបន្សល់ទុកស្នាមពេញរៀងកាយ និងការចាញ់ល្បិចបោកបញ្ឆោតធ្លាក់ខ្លួនទៅសុំទាននៅប្រទេសថៃ។

កន្និដ្ឋា ជាកុមារីម្នាក់រស់ក្នុងគ្រួសារដែលមានជីវភាពក្រីក្រ មានស្រុកកំណើតនៅភូមិខ្លាកូន ឃុំពុតស ស្រុកបាទី ខេត្តតាកែវ។ នាងមានបងប្អូនចំនួន៤នាក់ ស្រី២នាក់ ប្រុស២នាក់ ប្អូន២នាក់ជាកូនប្រពន្ទក្រោយ រីឯកន្និដ្ឋាជាកូនច្បង និងជាកូនដើម មានឪពុកឈ្មោះ វ៉ែន សុផល អាយុ ៥៦ឆ្នាំ មុខរបរជាកសិករ ម្តាយឈ្មោះ ដុំ សុខ អាយុ ៤៨ឆ្នាំ មុខរបរជាកសិករ។

Image

ឆេះមុងរលាកខ្លួន
កាល កន្និដ្ឋា មានអាយុ៥ឆ្នាំ  យប់មួយ កន្និដ្ឋា បានទៅគេងជាមួយជីតា នៅយប់នោះស្រាប់តែភ្លើងចង្កៀងសម្រាប់អុចបំភ្លើក៍ឆាបឆេះ មុង ដែលកន្និដ្ឋាកំពង់លង់លក់។ ការឆាបឆេះ នោះបានធ្វើឲ្យកន្និដ្ឋាត្រូវរលាកពេញរាងកាយ រួមទាំងមុខផងដែរ។ ចាប់ពីពេលនោះមក កន្និដ្ឋា បានរស់នៅ ឋិតក្នុងភាពអស់សង្ឃឹម ភ័យក្លាច ខ្មាសអៀន ដោយមិនហានចេញទៅជួបអ្នកណាឡើយ។

សុំទាននៅប្រទេសថៃ
មកដល់ឆ្នាំ១៩៩៤ កន្និដ្ឋារួមទាំងឪពុកម្តាយបានចាញ់បោកគេធ្លាក់ខ្លួនទៅសុំទាន គេនៅឯប្រទេសថៃ ហើយត្រូវបង់ប្រាក់ឲ្យមេខ្យល់អស់ចំនួន ៣ ០០០ ០០០រៀលទៀត។ ដើមហេតុរឿងនេះ កន្និដ្ឋាបានរៀបរាប់ថា ដំបូងមានគេមកលួងលោមឪពុកម្តាយខ្លួនដោយអះអាងថានឹងនាំឲ្យទៅ ធ្វើការងារនៅប្រទេសថៃ ជាអ្នកជួយលក់ដូរអីវ៉ាន់ឲ្យគេ នៅទីនោះមានកន្លែងស្នាក់នៅស្រាប់ មានអាហារ៣ពេល និងទទួលបានប្រាក់ខែច្រើនទៀតផង។ នៅពេលទៅដល់ប្រទេសថៃគេក៍ចាប់បំបែកកន្និដ្ឋា និងឪពុកម្តាយចេញពីគ្នា ដោយបង្ខំឲ្យទៅសុំទានឲ្យគេ នៅទីនោះគេវាយធ្វើបាប និងឲ្យប្រើថ្នាំញៀន ដើម្បីមានកំលាំងទៅរកប្រាក់ឲ្យគេ តែបានរយៈពេលជិតមួយខែកន្និដ្ឋាត្រូវនគរបាលថៃចាប់បាន ហើយបានយកទៅឃុំនៅកន្លែងមួយ។ ជាសំណាងល្អ មានស្រ្តីម្នាក់ឃើញកន្និដ្ឋាហើយបានលោះយកទៅចិញ្ចឹម។

ចំណែកឪពុកម្តាយរបស់កន្និដ្ឋាស្រ្តីនោះបានបញ្ចូនឲ្យមកស្រុក ខ្មែរវិញ ដោយរក្សាកន្និដ្ឋាឲ្យនៅទីនោះ ព្រមទាំងជួលគ្រូមកបង្រៀនកន្និដ្ឋាដល់ផ្ទះទៀតផង។ ដោយឃើញកន្និដ្ឋា ជាក្មេងឆ្លាតរៀនឆាប់ចេះស្ត្រីរូបនោះក៍ឲ្យកន្និដ្ឋាទៅរៀននៅ សាលាបានរយៈពេលមួយឆ្នាំ។ បន្ទាប់ពីនោះ កន្និដ្ឋាត្រូវមកជួយការងារអ្នកសង្គ្រោះរូបនេះ ដូចជាការជូនក្មេងៗ ទៅដើរលេងមួយសប្តាហ៍ម្តង ការចែកអំណោយដល់អ្នកជាប់ឃុំឃាំង (ភាគច្រើនសុទ្ធជាខ្មែរ) និងការងារផ្ទះផ្សេងៗទៀត។

ជាន់ដីខ្មែរ
មកដល់ដើមឆ្នាំ២០០៣ កន្និដ្ឋាបានត្រឡប់មកស្រុកខ្មែរវិញ ហើយបានទៅរៀននៅសាលា Lavala។ ការចូលរៀននេះកន្និដ្ឋា មិនបានចូលរៀនពីថ្នាក់ទី១ទៅនោះទេគឺចូលថ្នាក់ទី៤តែម្តង។ បានរយៈប៉ុន្មានឆ្នាំ កន្និដ្ឋាបានផ្លាស់មកចូលរៀនថ្នាក់ទី៧នៅអង្កការ “ដើម្បីភាពញញឹមនៃកុមារ” រហូតដល់នាងបានប្រឡងបញ្ចប់ថ្នាក់ទី៩។ ចាប់ពីពេលនោះ កន្និដ្ឋា ចាប់ផ្តើមរៀនជំនាញគណនេយ្យស្របពេលនឹងការរៀនថ្នាក់ទី១០ ដល់ទី ១២ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ រហូតមកដល់ឆ្នាំ២០០៨ កន្និដ្ឋា ក៍បានប្រឡងជាប់ថ្នាក់ទី១២ និងចប់វគ្គជំនាញគណនេយ្យនេះដែរ។

បោះជំហានចូលប្រឡូកការងារ
មកដល់ខែមិថុនា ឆ្នាំ២០០៨ កន្និដ្ឋាបានដាក់ពាក្យជាប់បម្រើការងារនៅក្រុមហ៊ុន Bongthom ផ្នែកជំនួយការគណនេយ្យ។ ប៉ុន្តែ ពុំបានយូរនោះទេ គឺបានរយៈពេលប៉ុន្មានខែប៉ុណ្ណោះ កន្និដ្ឋាក៍បានលាឈប់វិញ។ បន្ទាប់ពីលាឈប់មកដល់ខែកុម្ភៈ ឆ្នាំ២០០៩ កន្និដ្ឋាក៍បានដាក់ពាក្យជាប់នៅក្រុមហ៊ុនដែលខ្លួនកំពុងធ្វើការ សព្វថ្ងៃនេះ ក្នុងតួនាទីជាអ្នកគិតលុយ។

ធ្វើការក្នុងក្រុមហ៊ុននេះបានរយៈពេលជាងមួយឆ្នាំដោយប្រធាន ក្រុមហ៊ុនមើលឃើញសមត្ថភាព របស់កន្និដ្ឋា គេក៍ដំឡើងកន្និដ្ឋាជា [ប្រធានផ្នែកគណនេយ្យ] រហូតមកដល់សព្វថ្ងៃ។

រៀនបណ្ដើររកលុយបណ្ដើរ

Image

ពាក់ ព័ន្ធនឹងគ្រួសារកន្និដ្ឋា នាងបានរៀបរាប់ទាំងអួលដើមកថា គេជាមនុស្សដែលឯករាជ្យតាំងពីអាយុ៥ឆ្នាំមកម្ល៉េះ ព្រោះមិនដែល មានឪពុកម្តាយឧបត្ថម្ភ និងថែរក្សាខ្លួនឡើយ គឺរស់មកដល់សព្វថ្ងៃ រស់ដោយសារតែអង្គការជួយឧបត្ថម និងប្រឹងរកប្រាក់ដោយខ្លួនឯងតែប៉ុណ្ណោះ។

នៅប៉ុន្មានឆ្នាំចុងក្រោយ ដែលកន្និដ្ឋារៀននៅអង្គការ “ដើម្បីភាពញញឹមនៃកុមារ” កន្និដ្ឋា ត្រូវឆ្លៀតរកប្រាក់បន្ថែមទៀត ព្រោះអង្គការបានផ្តល់ប្រាក់ឧបត្ថមប្រចាំខែត្រឹមតែ ៣០ទៅ៤០ដុល្លារប៉ុណ្ណោះ មិនអាចរ៉ាប់រងលើថ្លៃជួលផ្ទះ និងម្ហូបអាហារបានទេ។ ដូចនេះ កន្និដ្ឋាមានតែប្រឹងរកប្រាក់បន្ថែមតាមរយៈការដើរលក់ផ្កា និងដើរច្រៀងតាមហាងមួយចំនួនតែប៉ុណ្ណោះដែលហាងខ្លះក៍ឲ្យច្រៀង ហើយហាងខ្លះក៍មិនឲ្យច្រៀងដែរ។

ទោះជាយ៉ាងណា កន្និដ្ឋា មិនបានបោះបង់គ្រួសារចោលនោះទេ។ ពេលកន្និដ្ឋាត្រឡប់មកពីប្រទេសថៃវិញមិនត្រឹមតែទៅរកគ្រួសារឃើញ ទេ ថែមទាំងជួយឧបត្ថមឳពុកម្ដាយរហូតទៀតផង គ្រាន់តែពីមុនជួយមិនបានច្រើន តែឥឡូវកន្និដ្ឋាអាចជួយពួកគាត់បានច្រើនគួរសមដែរ។

ពាក់ព័ន្ធនឹងការរើសអើងផ្សេងៗ កន្និដ្ឋាបានលើកឡើងថា នៅពេលកន្និដ្ឋាទៅណាមកណាគេសួរថា “តើឯងត្រូវទឹកអាស៊ីតមែនទេ?”។ មួយសំណួរនេះធ្វើឲ្យកន្និដ្ឋាកើតការខ្មាសអៀន រហូតធ្វើឲ្យកន្និដ្ឋាមិនហ៊ានប្រឈមមុខនឹងសង្គម។

កន្និដ្ឋាគិតថាខ្លួនមានសភាពបែបនេះ ថ្ងៃក្រោយប្រសិនខ្លួនបានរៀនចប់ជំនាញណាមួយប្រាកដជាពិបាករក ការងារធ្វើនៅតាមក្រុមហ៊ុនផ្សេងៗហើយ គឺមានតែធ្វើតាមអង្គការតែប៉ុណ្ណោះទេ។ គិតបែបនេះ ទើបកន្និដ្ឋាជ្រើសរើសយកជំនាញគណនេយ្យ។ តាមពិតកន្និដ្ឋាស្រលាញ់ជំនាញ”រដ្ឋបាល និងលេខាធិការ“ ទៅវិញទេ។ រហូតមកដល់កន្និដ្ឋាបានមកធ្វើការនៅក្រុមហ៊ុន Bongthom ទើបធ្វើឲ្យកន្និដ្ឋាកែប្រែគំនិតបែរជាហ៊ានប្រឈមImage

មុខនឹងសង្គម រហូ តមកដល់ពេលឥឡូវ។

ផែនការអនាគតរបស់កន្និដ្ឋា
នៅថ្ងៃអនាគត កន្និដ្ឋា មានគម្រោងបើក កសិដ្ឋានចិញ្ចឹមសត្វ មួយ ដែលសព្វថ្ងៃកំពុងដំណើរការណ៍បណ្តើរៗហើយ និងមានបំណងពង្រឹងខ្លួនឲ្យក្លាយជា ប្រធានហិរញវត្ថុមួយរូបនៅក្រុមហ៊ុនដ៍រឹងមាំមួយ។ ក្រៅពីនេះ កន្និដ្ឋានៅមានគោលបំណងដ៍ធំមួយទៀត គឺបើកអង្គការមនុស្សចាស់ជរា មួយ ដែលមកដល់ពេលនេះកន្និដ្ឋាកំពុងតែសម្លឹងមើលទីតាំងសមរម្យណាមួយដែលអាចធ្វើទៅបាន។

កន្និដ្ឋាក៍ បានទទូចកុំឲ្យមានការរើសអើងនាងអី ត្បិតកន្និដ្ឋាមានរូបរាងមិនល្អ មានស្នាកស្នាម តែកន្និដ្ឋាមិនបានទៅធ្វើអ្វីខុស និងទៅបង្ករផលលំបាកដល់អ្នកណាឡើយ។

Image

តាម រយៈរឿងរ៉ាវពិតរបស់កន្និដ្ឋា នៅពេលដែលបណ្ដាមិត្តយុវវ័យបានអានហើយ នឹងទទួលបានបទពិសោធ៍ មានកំលាំងចិត្ត មានសេចក្ដីសង្ឃឹមក្នុងជីវិត ហ៊ានក្រោកឈរជម្នះគ្រប់ឧបសគ្គដែលកើតចំពោះមុខ។ បទពិសោធន៍ជីវិតនេះ ក៏នឹងបង្ហាញថា គ្មានអ្វីដែលមនុស្សធ្វើមិនកើតឡើយ ឲ្យតែមានឆន្ទៈធ្វើ។ អីចឹងហើយ បានជាមានការលើកឡើងថា អ្នកនឹងអាចប្រសិនបើអ្នកគិតថាអាច ពោលសូមកុំគិតថា អ្នកមិនអាចអី! ប៉ុន្តែ ចូរនិយាយថា អ្នកមិនអាចធ្វើបានទេ បើអ្វីដែលអ្នកបម្រុងនឹងធ្វើនោះ ជាអំពើដែលសង្គមទូទៅមិនអាចទទួលយកបាន! ម្យ៉ាងទៀត ចូរពិចារណាថា “កាលណាដង្ហើមនៅតែមាន ម្រាមដៃនៅតែកម្រើក” ឬ “ស៊ូដួលពីដើរ ឈរស្ងៀមមិនធ្វើ ដួលដែរអន់ពេក!”៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s