បញ្ហាក្លិនមាត់ និងដំណោះស្រាយ

Imageរូបភាព៖ ការពិនិត្យ និងថែរក្សាសំអាតអណ្តាត

ការ មានក្លិនមាត់ល្អគឺជាកត្តាមួយដ៏ប្រសើររបស់មនុស្សគ្រប់រូប  ប៉ុន្តែប្រសិនបើយើងមានបញ្ហាក្លិនមាត់អាក្រក់ធ្វើឱ្យយើងបាត់បង់ នូវប្រយោជន៍ជាច្រើនទាំងសុខភាព និងការប្រាស្រ័យទាក់ទងគ្នានៅក្នុងសង្គម។ នៅពេលនេះ  សួស្តីសូមលើកយកអំពីមូលហេតុ និងដំណោះស្រាយបញ្ហាក្លិនមាត់ជូនលោកអ្នក។
លោកវេជ្ជបណ្ឌិត ហារ៉ូលដ៍ ឃែតស៍ (Harold Katz) នៅមន្ទីរពេទ្យមាត់ធ្មេញរដ្ឋកាលីហ្វ៉រញ៉ា (California) សហរដ្ឋអាមេរិកបានបង្ហាញពីការពិសោធន៏ដោយខ្លួនឯងថាតើលោកអ្នក មានបញ្ហាក្លិនមាត់អាក្រក់ ឬមិនមានដោយចាប់ផ្តើមពិនិត្យមើលអណ្តាត។ ប្រសិនបើអណ្តាតលោកអ្នកមានពណ៌ផ្កាឈូកបញ្ជាក់ថា លោកអ្នកមិនមានបញ្ហាក្លិនមាត់ទេ។ ប៉ុន្តែប្រសិនបើអណ្តាតលោកអ្នកមានពណ៌ស និងបែកស្រកាបង្ហាញថា លោកអ្នកមានបញ្ហាក្លិនមាត់ហើយ។ ព្រមជាមួយគ្នានោះលោកអ្នកត្រូវតែពិនិត្យទៅលើទឹកមាត់របស់លោកអ្នក ដោយការហិតក្លិនទឹកមាត់របស់លោកអ្នក។ លោកអ្នកត្រូវលិតខ្នងដៃរបស់លោកអ្នកហើយទុកវាឱ្យស្ងួត  បន្តិចក្រោយមកហិតថាតើវាមានក្លិនបែបណា។ ចំពោះការពិសោធន៍ដោយផ្លុំខ្យល់ដង្ហើមដាក់បាតដៃរួចហិតមិនមែន ជាមធ្យោបាយល្អសម្រាប់ពិនិត្យក្លិនមាត់នោះទេ។
មូលហេតុបណ្តាលឱ្យមានក្លិនមាត់អាក្រក់
លោក វេជ្ជបណ្ឌិតហារ៉ូលដ៍ ឃែតស៍ បាននិយាយថា អ្នកត្រូវដឹងថាខ្លិនមាត់មិនមែនបណ្តាលមកពីអនាម័យមាត់ធ្មេញនោះ ទេ  ទោះបីជាអ្នកមានធ្មេញល្អ ធ្មេញពុក ឬគ្មានធ្មេញសោះក៏វាអាចនៅតែមានក្លិនមាត់មិនល្អ។ តាមការស្រាវជ្រាវរកឃើញថា នៅក្នុងមាត់របស់មនុស្សដែលមានបញ្ហាក្លិនមាត់មានបាក់តេរីប្រមាណជា ៦០០ប្រភេទ។ បាក់តេរីភាគច្រើនស្ថិតនៅលើអណ្តាត ហើយជាបាក់តេរីដែលធ្វើឱ្យមានក្លិនមាត់អាក្រក់។
ការសិក្សា ស្រាវជ្រាវបានបង្ហាញថា ក្លិនមាត់បណ្តាលមកពីម្ហូបអាហារដែលយើងបរិភោគរាល់ថ្ងៃដូចជា ខ្ទឹមស ខ្ទឹមបារាំង ការី និងត្រី។ អាហារទាំងនេះសុទ្ធតែជាអាហារមានក្លិនឈួលដែលអាចប៉ះពាល់យ៉ាង ខ្លាំងចំពោះបញ្ហាក្លិនមាត់។ ចំណែកបារី និងគ្រឿងស្រវឹង កាហ្វេ និងសូដាក៏ជាកត្តាដែលបង្កឱ្យមានខ្លិនមាត់អាក្រក់ផងដែរ។ សូកូឡា ស្ករគ្រាប់ និងរបស់មានជាតិផ្អែមច្រើនទៀតក៏មានផលប៉ះពាល់ដល់ក្លិនមាត់ ព្រោះសារជាតិស្ករអាចជួយឱ្យបាក់តេរីកបង្កើតខ្លួនសារជាថ្មី។
ដំណោះស្រាយបញ្ហាក្លិនមាត់

  • ការប្រើប្រាស់ថ្នាំបំបាត់ខ្លិនមាត់ និងសំអាតអណ្តាតជាប្រចាំអាចកំចាត់ និងសំលាប់មេរោគនៅក្នុងមាត់បាន។
  • ការ ទទួលទានទឹកច្រើនជួយឱ្យទឹកមាត់មានសារធាតុអុកស៊ីសែនដែលអាច ប្រឆាំងនឹងបាក់តេរីដែលបង្កឱ្យមានក្លិនមាត់អាក្រក់បាន ហើយការទំពារស្ករកៅស៊ូអាចកាត់បន្ថយអាការៈក្លិនមាត់បានផងដែរ។
  • ការញ៉ាំបន្លែ និងផ្លែឈើអាចជួយកាត់បន្ថយសារធាតុមិនល្អនៅក្នុងមាត់ជាពិសេស បន្លែ និងផ្លែឈើដែលមានវីតាមីន C កម្រិតខ្ពស់។
  • រីឯការទំពារស្ករ ដែលមានជាតិជីអង្កាម ឬក៏ការខ្ពុលមាត់មិនមែនជាមធ្យោបាយល្អទេពីព្រោះវាគ្រាន់តែ ទប់ស្កាត់ក្លិនបានតែបន្តិច  ប៉ុន្តែវាមិនអាចសំលាប់បាក់តេរីដែលបង្កឱ្យមានក្លិនមាត់អាក្រក់ បានទេ។

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s