ធ្វើម៉េច បើឡើងនិយាយចេះតែភ័យ?

ការឡើងធ្វើបទបង្ហាញលើកដំបូងអាចជាការលំបាក និងមានការភិតភ័យសម្រាប់មនុស្សគ្រប់គ្នា គ្រាន់តែអ្នកខ្លះមានតិចនិងច្រើនប៉ុណ្ណោះ។ មនុស្សមួយចំនួនទោះ បីជាអនុវត្តការធ្វើបទបង្ហាញច្រើនលើកច្រើនសារ យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជម្នះការភ័យរបស់ខ្លួនបាន។ អញ្ចឹង! តើត្រូវធ្វើដូចម្ដេចទៅ ទើបអាចយកឈ្នះបាន? Sabay សូមលើកយកនូវចំណុចមួយចំនួន ដែលអាចជួយប៉ះប៉ូវចំណុចខ្សោយរបស់អ្នក។Image

. អនុវត្តមុនពេលធ្វើបទបង្ហាញឲ្យបានច្រើន
ការហាត់និយាយម្នាក់ឯង អាចឲ្យអ្នកយល់កាន់តែច្បាស់ពីប្រធានបទ ដែលត្រូវធ្វើបទបង្ហាញ និងបង្កើនជំនឿចិត្តរបស់ខ្លួន។
. គេងឲ្យបានច្រើនតាមអាចធ្វើទៅបាន
បើអ្នកមានពេលវេលាគ្រប់គ្រាន់មិនជាប់រវល់ការងារ អ្នកគួរតែសម្រាកឲ្យបាន៩ម៉ោង មួយថ្ងៃមុនការធ្វើបទបង្ហាញ។ ការសម្រាកបានគ្រប់គ្រាន់ជួយអ្នកមិនឲ្យងងុយ ឬអារម្មណ៍មិនមូលនៅពេលឡើងនិយាយ ហើយអ្នកនឹងមិនស្ងាបមុខអ្នកស្ដាប់។
. ទៅកន្លែងដែលត្រូវធ្វើបទបង្ហាញមុនម៉ោង
ការទៅមុនម៉ោងអាចឲ្យអ្នកមានឱកាសដើរជុំវិញ និងបានស្គាល់កន្លែងបានច្បាស់លាស់ និងមានអារម្មណ៍ថាកន្លែងនោះប្រៀបដូចជាផ្ទះរបស់អ្នកដែរ។
. សរសេរចំណុចសំខាន់ៗដាក់ក្នុងក្រដាសតូចមួយ
ធ្វើដូចនេះអាចធានាបានថាអ្នកនឹងមិនភ្លេចចំណុច សំខាន់ៗដែលអ្នកចង់បង្ហាញដល់អ្នកស្ដាប់ និងមិនចាំបាច់នឹកដែលអាចរំខានដល់ការធ្វើបទបង្ហាញរបស់អ្នក។Image

. ស្ដាប់តន្ត្រី ឬអានពាក្យស្លោកល្បីៗមុនពេលធ្វើបទបង្ហាញ
ហេតុអ្វីអ្នកចាំបាច់ត្រូវធ្វើដូច្នេះ? ព្រោះដើម្បីឲ្យអ្នកមានអារម្មណ៍ថាធូរស្បើយពីភាពតានតឹងទាំងឡាយ និងបង្កើនទំនុកចិត្តផងដែរ។
. កំណត់ថានរណាជាអ្នកចូលរួមស្ដាប់ក្នុងបទបង្ហាញនេះ
ការកំណត់អ្នកចូលរួមបានច្បាស់ អាចឲ្យអ្នកប្រើពាក្យពេចន៍ត្រឹមត្រូវ តាមឋានៈ និងកម្រិតការអប់រំដែលពួកគាត់មាន។
. ផឹកទឹកបន្តិចមុនពេលចាប់ផ្ដើម
ការផឹកទឹកអាចជួយសម្អាតជាតិស្អារក្នុងបំពង់ក ដូច្នេះអ្នកអាចបញ្ចេញសំឡេងលឺៗ និងច្បាស់ៗដល់ទស្សនិកជន។Image

. ត្រូវដើរទៅក្រោយទូវេទិកា[Podium]
ការធ្វើបទបង្ហាញលើកដំបូងពេលខ្លះ អ្នកនៅតែមានការភិតភ័យ ដូច្នេះដើម្បីជៀសវាងកុំឲ្យប្រិយមិត្តក្នុងបទបង្ហាញឃើញរូបរាងញ័រ របស់អ្នក អាចចូលទៅឈរក្រោយតុវេទិកាដើម្បីបិទបាំងការបាត់ទំនុកចិត្តនៅ ពេលដែលមានអារម្មណ៍ស្ទាក់ស្ទើរ។

. ប្រើខ្សែភ្នែកសម្លឹងអ្នកចូលរួម
ការប្រើក្រសែភ្នែកសម្លឹងអ្នកចូលរួមមានន័យថាអ្នក យកចិត្តទុកដាក់លើពួកគេ ប៉ុន្តែវាជាការពិបាកបើអ្នកភ័យខ្លាចច្រើន។ អញ្ចឹងធ្វើដូចម្ដេចទើបអាចសម្លឹងអ្នកចូលរួមបាន បើអ្នកខ្លាចម្ល៉ឹងៗ? វិធីងាយៗដែលអ្នកគួរធ្វើ គឺត្រូវជ្រើសរើសមនុស្សដែលមានទឹកមុខរួសរាយរាក់ទាក់ និងព្យាយាមសម្លឹងទៅអ្នកទាំងនោះរាល់ពេលដែលអ្នកចង់ប្រើក្រសែ ភ្នែកដើម្បីបញ្ជាក់ថាអ្នកចាប់អារម្មណ៍លើពួកគេ។ ម៉េចដែរប្រិយមិត្ត ភ័យទៀតអត់ពេលធ្វើបទបង្ហាញ?

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s