ធ្វើម៉េច ទើបក្លាយជាអ្នកពូកែស្ដាប់ម្នាក់?

ផ្សាយក្នុងផ្នែក ភាពជោគជ័យ, រសជីវិត ដោយ Leng Kimngorn កាលពី 17-03-2012

តើអ្នកធ្លាប់ ទទួលព័ត៌មានមិនគ្រប់ ដោយសារអ្នកស្ដាប់មិនទាន់ឬមិនបានស្ដាប់ទេ? នេះគឺរឿងដែលមិនមែនមានតែអ្នកទេដែលជួបប្រទះ តែកុំបារម្ភ អ្នកអាចក្លាយជាអ្នកពូកែស្ដាប់ដោយវិធីងាយៗ មួយចំនួនដែលSabay នឹងលើកយកមកពេលនេះ។ មិនចាំបាច់ទេពកោសល្យ តែត្រូវការចាំបាច់ គឺការរៀបចំឥរិយាបថឲ្យមានវិន័យដូចខាងក្រោម។Image១. សូមធ្វើរឿងមួយក្នុងពេលមួយ។ ប្រសិនបើអ្នកកំពុងស្ថិតក្នុងសកម្មភាពសំខាន់មួយ ហើយមាននរណាម្នាក់ដើរសំដៅទៅអ្នកដោយមិនបានដឹងមុន សូមធ្វើរឿងមួយក្នុងចំណោមពីរនេះ។ អ្នកអាចឈប់សកម្មភាពដែលអ្នកកំពុងធ្វើ រួចងាកមកយកចិត្តទុកដាក់ស្ដាប់បុគ្គលនោះ ឬអ្នកអាចប្រាប់គេថា អ្នកនឹងជួបគាត់នៅពេលក្រោយ។
២. ប្រសិនបើបុគ្គលម្នាក់នោះ មករកអ្នកម្ដងទៀត សូមផ្អាកសកម្មភាពអ្នកសិន ហើយងាកមកយកចិត្តទុកដាក់ទាំងស្រុងទៅលើបុគ្គលម្នាក់នោះ។
៣. សូមកុំរំខាន ឬកាត់ អ្នកនិយាយមុនពេលដែលគាត់បញ្ចប់សំដី។
៤. មិនត្រូវកាត់សេចក្ដីឬវាយតម្លៃ បុគ្គលដែលកំពុងនិយាយមកកាន់អ្នក ខណៈគេកំពុងនិយាយ។ អ្វីដែលអ្នកត្រូវធ្វើ គឺ បើកចិត្តទទួល សំណើ និង ដំណោះស្រាយប៉ុណ្ណោះ។

Image

៥. ប្រសិនបើអ្នកស្ថិតក្នុងការសន្ទនា មួយដែលអ្នកត្រូវ ប្រាប់ ឬរាយការណ៍ឡើងវិញ សូមកុំភ្លេចការកត់ត្រា។ វិធីនេះទើបអាចជួយបាន ធានាលើសមត្ថភាពស្ដាប់របស់អ្នក។
៦. ប្រសិនបើអ្នកត្រូវឆ្លើយ ឬបកស្រាយរឿងអ្វីមួយដែលហួសពីចំណេះដឹងរបស់អ្នកនៅក្នុងកិច្ច សន្ទនានោះសូម ចង្អុលបង្ហាញបុគ្គលផ្សេងណាម្នាក់ទៀតដែលអាចជួយអ្នកបាន ដោយកុំគ្រាន់តែច្រានចេញ ការលើកឡើងរបស់គេដោយសារអ្នកមិនមានចម្លើយ។
៧. ពេលមាននរណាម្នាក់ និយាយមកកាន់អ្នក កុំគេចឬដើរចេញ ពេលគេកំពុងនិយាយ។ អ្នកអាចសម្លឹង ភ្នែករបស់គេ នោះបុគ្គលនោះអាចដឹងថា អ្នកចាប់អារម្មណ៍ស្ដាប់គេ ហើយអ្វីដែលគេកំពុងនិយាយពិតជាមានសារៈសំខាន់។
៨. សូមជៀសឲ្យបានការចំអក នូវអ្វីដែលគេត្រូវនិយាយ។
៩. សូមរៀនស្ដាប់ដោយកាត់យល់ ពីរប្រយោគ ដើម្បីងាយយល់អ្វីដែលគេចង់មានន័យនោះ។ ចាំថាការស្ដាប់មិនដូចការអាន ដែលអ្នកអានបានច្រើនសារ នៅពេលដែលអ្នកមិនយល់៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s