ទៅក្លឹបរាត្រីគេយល់ថាអត់ ល្អ?

ផ្សាយក្នុងផ្នែក ជីវិតខ្ញុំ, រសជីវិត ដោយ Leng Kimngorn កាលពី 17-03-2012

នៅ ពេលដែលក្លឹប រាត្រីត្រូវបានគេឃើញរីកដុះដាលគួរអោយកត់សម្គាល់នោះ យុវវ័យមួយចំនួនត្រូវបានគេរិះគន់ពីការដែលបានភ្លើតភ្លើនដោយសារ ការផ្សារភ្ជាប់ខ្លួនគេទៅនឹងទីកម្សាន្តប្រភេទនោះ។“អ្នកទៅកន្លែងអញ្ចឹងវាមានដែលល្អអីបង!ខ្ញុំគិតថាគេចាយលុយច្រើនអត់ប្រយោជន៍ ហ៊ឺហាស៊ីវិល័យនិងបោះបង់ការសិក្សាចោល “នេះជាគំនិតរបស់ទេន អមរីនិស្សិតឆ្នាំទី១សាកលវិទ្យាល័យជាតិImage

គ្រប់ គ្រង។នាងសង្កត់ធ្ងន់ថា មានតែយុវវ័យមកពីគ្រួសារអ្នកមាននិងអ្នកបោះបង់ចោលការសិក្សាតែ ប៉ុណ្ណោះដែលទៅកម្សាន្តនៅក្លឹបទាំងនោះ។“បងគិតមើលពួក អ្នកទៅលេងនៅកន្លែងហ្នឹងគេទៅពេលយប់ជ្រៅហើយមកវិញពេលរំលងអាធ្រាត្រស្អែកឡើងគេទៅរៀនម៉េចកើត?”

ទោះយ៉ាងណាសុធ កណ្ណរាភេទស្រីអាយុ២៤ឆ្នាំបានទាត់ចោលទស្សនៈខាងលើ។“ជា ទស្សនៈរបស់ខ្ញុំគ្មានកន្លែងណាសម្រាប់មនុស្ស ល្អហើយគ្មានកន្លែងណាសម្រាប់មនុស្សអាក្រក់ទេបង! ភាពមិន ជឿនលឿនក្នុងសង្គមខ្មែរយើងគឺនៅត្រង់ប៉ិនខាងវាយតម្លៃគេរបៀប ស្មានហ្នឹងហើយ!”នាងនិយាយទាំងហាក់ខឹងសម្បារ។កណ្ណរ៉ាសារភាពថានាងធ្លាប់ទៅក្លឹបរាត្រីជាមួយក្រុមគ្រួសារ។“ខ្ញុំទៅជាមួយបងខ្ញុំ!ពួកគាត់ ជា អ្នកធ្វើការគាត់ទៅកម្សាន្តចុងសប្ដាហ៍ដើម្បីបន្ធូរអារម្មណ៍គាត់ ថាគាត់ចង់អោយខ្ញុំស្គាល់ពីកន្លែងហ្នុងទើបខ្ញុំឈប់ចង្អៀតចង្អល់ !គាត់ថាមនុស្សយើងមុនពេលវាយតម្លៃគេយើងទៅអោយដល់កន្លែងហ្នុងសិនទៅចាំវិនិច្ឆ័យគេក្រោយ!”។កណ្ណរាអះអាងថាក្លឹប រាត្រីគ្រាន់តែជាមណ្ឌលកម្សាន្តសម្រាប់បន្ធូរអារម្មណហត់នឿយ ។នាង ថា“មិនមែនអត់ មនុស្សអាក្រក់ទៅកន្លែងហ្នឹងទេបងតែក៏មិនមែនអ្នកទៅទាំងអស់សុទ្ធតែអាក្រក់នោះដែរ!សំខាន់គេទៅជាមួយក្រុមគ្រួសារគេ” ។Image

ជាទូទៅនៅក្លឹបរាត្រីគេកម្រជៀសបានពីការសេពគ្រឿងស្រវឹងណាស់!មឿន សាម៉ៃនិយាយ។ជានិស្សិតឆ្នាំទី៣នៅវិទ្យាស្ថានមួយសាម៉ៃសារភាព ថាខ្លួនបានទៅកាន់ក្លឹបរាត្រីម្ដងម្កាលដែរ។“ខ្ញុំ ចង់និយាយថាវាអាចគ្រោះថ្នាក់សម្រាប់យុវវ័យច្រើនជាងនិយាយថាគេជាមនុស្សអាក្រក់!ការញៀនស្រា ការញៀននឹងភ្លេង ការភ្លើតភ្លើននិងសម្ភារៈ និងអាចកើតមានបើយុវវ័យនោះមិនសូវរឹងមាំ!បងគិតមើលស្រីៗ ខ្លះទៅហ្នឹងស្លៀកពាក់ជាងតួកុនលើឆាកទៀតរឿងអាស្រូវមិន អាចអោយភ្លើតភ្លើន?”

សាម៉ៃសំណូមពរថាហោចណាស់យុវវ័យមានអាយុលើសពីម្ភៃឆ្នាំសឹមទៅកន្លែងអស់នោះ។

ទោះយ៉ាងណាយុវជនប៉ែនមករាបានជំទាស់ ថាការញៀនស្រវឹងមិនអាចអូសទាញបានដោយគ្រាន់តែគេទៅក្លឹបរាត្រីនោះឡើយ។“រឿង ស្រាបើយើងហូបសំខាន់យើងគួរហូបត្រឹមដែលសប្បាយមិនមែនដើម្បីបង្អួតគ្នាទេ! នៅក្នុងលោកនេះ ពីណាដែលមិនធ្លាប់ហូបស្រា?សុទ្ធតែញៀនអ្ហេះ? មិនមែនទេវាសំខាន់ខ្លួនយើងបើក្លឹប រាត្រីមិនល្អម៉េចគេអនុញ្ញាតអោយ វាស្របច្បាប់មិនមែនតែនៅស្រុកខ្មែរ ទេ!”។

នៅ ក្នុងប្រទេសកម្ពុជាពិសេសរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្ត ព្រះសីហនុ។ល។ការពេញនិយមជ្រើសយកក្លឹប រាត្រីសម្រាប់ការជួបជុំកម្សាន្តជាមួយមិត្ត ភក្តិបានផុលផុសកាន់តែខ្លាំងឡើងក្នុងចំណោមមនុស្សគ្រប់វ័យ ដែលជារឿយៗដោយសារនៅទីនោះក្រៅពីមានការប្រគំតន្ត្រីដោយ មានតារាចម្រៀងល្បីៗនិងការ Mix តន្ត្រីបែបទំនើបគឺថែមទាំងមានការបង្កឱកាសរាំលេងកម្សាន្តក្រោមពន្លឺភ្លើងចម្រុះពណ៌ដ៏ទាក់ទាញផង។

ចុះយុវវ័យវិញយល់យ៉ាងណាដែរ?ធ្លាប់ ទៅNigh clubដែរ ទេ?យល់យ៉ាងណាដែរលើទស្សនៈដែលថាអ្នកទៅNigh clubមិនល្អ?

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s