តួនាទីសំខាន់ទាំង៤របស់អ្នកដឹកនាំ

ផ្សាយក្នុងផ្នែក ភាពជោគជ័យ, រសជីវិត ដោយ Leng Kimngorn កាលពី 17-03-2012

អ្នកដឹកនាំល្អគឺជាបុគ្គលដែលពោរពេញទៅដោយបទពិសោធ ចំណេះដឹង ចំណេះធ្វើ និងការឆ្នៃប្រឌិតដើម្បីបត់បែនទៅតាមកាលៈទេសៈ ជាពិសេសត្រូវមានចិត្តសាស្ត្រក្នុងការដឹកនាំមនុស្ស។

ដើម្បីអោយការដឹកនាំមានប្រសិទ្ធភាពនិងសំរេចនូវអ្វីដែលស្ថាប័នចង់បាន អ្នកដឹកនាំត្រូវបំពេញតួនាទីគ្រឹះសំខាន់៤គឺ

1. កំណត់ទិសដៅអនុវត្តន៍ៈការកំណត់ទិសដៅអនុវត្តន៍គឺជាការImage

កំណត់គោលដៅឬចក្ខុវិស័យនៃការគ្រប់គ្រងដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន។

2. តម្រង់ទិសដៅអនុវត្តន៍ៈគឺជាការកំណត់យុទ្ធសាស្ត្រឬវិធីសាស្ត្រដើម្បីធ្វើអោយការអនុវត្តន៍អាចសម្រេចបានតាមគោលដៅឬចក្ខុវិស័យដែលបានកំណត់។

3. ជំរុញលើកទឹកចិត្តៈការជំរុញលើកទឹកចិត្តគឺជា ការគាំទ្រសកម្មភាពការងាររបស់បុគ្គលិក ដើម្បីធ្វើអោយបុគ្គលិកអាចរក្សាសកម្មភាពចំគោលដៅដែលបានកំណត់។

4. ដោះស្រាយទំនាស់ៈជាការជម្រះនូវរាល់ការខ្វែង គំនិត និងភាពមិនចុះសំរុងគ្នារបស់បុគ្គលិកក្រោមឱវាទ ដើម្បីបង្កើតបរិយាកាសការងារមួយល្អប្រសើរ។ការដោះស្រាយទំនាស់ជា ភារកិច្ចសំខាន់មួយរបស់អ្នកដឹកនាំដែលអាចធ្វើឱ្យប្រសើរឡើងនូវ ការប្រាស្រ័យទាក់ទងគ្នាជាផ្នែកមួយដ៏សំខាន់ដើម្បីអោយការងាររលូន និងមានប្រសិទ្ធភាព។
លក្ខណៈសម្បត្តិរបស់អ្នកដឹកនាំ៖
-ចែករំលែកការសរសើរ តែរែកពុនការស្តីបន្ទោស
-ជឿជាក់លើខ្លួនឯង
-មានចក្ខុវិស័យវែងឆ្ងាយ
-មានគំនិតច្នៃប្រឌិត
-តម្លាភាព ស្អាតស្អំ សន្សំសំចៃ
-គោរពពាក្យសន្យា រក្សាពាក្យសច្ចៈ
-មានទំនួលខុសត្រូវ

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s